ហេតុផល ៥ យ៉ាងដែលអ្នកគួរតែធ្វើការបរិច្ចាគ

  • 2021-02-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាដូចជាមិនសមហេតុផលសោះ និងរឹតតែមិនយុត្តិធម៌ទៀតនៅពេលដែលអ្នកខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯងសឹងតែមិនគ្រប់ តែបែរជាត្រូវឲ្យលុយទៅគេទទេៗវិញនោះ។ ប៉ុន្តែសប្បុរសធម៌មិនសំដៅតែការឲ្យលុយនោះទេ វាអាចជាសកម្មភាព ឬរបស់របរគ្រប់សព្វបែបយ៉ាងដែលនឹងផ្តល់អត្ថ​ប្រយោជន៍ដល់អ្នកខ្វះខាត ឬគ្មានអ្វីសោះនោះ ដូចជាអាហារ សម្លៀកបំពាក់ និងរបស់ប្រើប្រាស់ជាដើម។

ខ្ញុំប្រាកដណាស់ថាម្នាក់ៗពិតជាបានធ្វើការបរិច្ចាគរួចទៅហើយ តែសម្រាប់អ្នកដែលមិនធ្លាប់វិញគួរតែចាប់ផ្តើមធ្វើវាខ្លះទៅ ហើយហេតុផលទាំង ៥ នេះហើយដែលអ្នកគួរតែធ្វើវា៖

  • អ្នកមិនត្រូវបានចំណាយអ្វីទេបើសិនជាអ្នកធ្វើវាឡើងដោយការបរិច្ចាគរបស់ចាស់ៗរបស់អ្នកនោះ ជាជាងការបោះចោល ឬដុតចោល
  • អ្នកក៏កំពុងតែទទួលបានអត្ថប្រយោជណន៍ពីការបរិច្ចាគផងដែរ ជាឧទាហរណ៍ប្រទេសដទៃបរិច្ចាគថវិកាមកកសាងសាលា ស្ពាន ថ្នល់ ដើម្បីភាពងាយស្រួលក្នុងការរស់នៅរបស់អ្នក
  • អ្នកចូលរួមជួយកាត់បន្ថយភាពក្រីក្រ ការលំបាក និងជួយសង្ក្រោះជីវិតមនុស្សជាតិពីការឧបថ្ថមរបស់អ្នក ពីព្រោះការបរិច្ចាគនឹងនាំយកទៅឲ្យគ្នាក្រក្សត់
  • អ្នកនឹងមានអារម្មណ៍ថាជាមនុស្សគួរឲ្យគោរពស្រឡាញ់នៅក្នុងសង្គម ពេលបានធ្វើអំពើល្អ និងបានជួយអ្នកដទៃអ្នកមានអារម្មណ៍សប្បាយចិត្តខុសពីធម្មតា
  • ធ្វើឲ្យសង្គមសម្បូរទៅដោយមនុស្សល្អ​ មានចិត្តសប្បុរស និងចេះជួយយកអាសាគ្នា

មិនចាំបាច់ថាត្រូតែផ្តល់អ្វីមួយនោះទេ ការស្ម័គ្រចិត្គចូលរួមជួយក្នុងសង្គមក៏បាន ដូចជាការចូលរួមសម្អាតបរិស្ថាន ការចូលរួម​រៃ​អ​ង្កៀ​ស​ប្រាក់ដើម្បីជួយដល់កុមារ មន្ទីពេទ្យឬសាលាក្រក្សត់ជាដើម សុទ្ធសឹងតែជាអំពើសប្បុរសធម៌ដែលអ្នកគួរតែចូលរួម៕

ប្រភពរូបភាព៖ Pexels, Freepik

ចុចអានបន្ត៖

ប្រភព៖ successconsciousness ប្រែ​សម្រួល៖ Chrel Den