ផលប៉ះពាល់នៃការញៀនប្រព័ន្ធបណ្តាញសង្គម

  • 2021-01-18 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចូលមើលលេងសប្បាយក្នុងបណ្តាញសង្គមម្តងម្កាលវាជាការល្អក្នុងការកាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ធូរស្រាល និងទទួលបានចំណេះដឹងខ្លះៗ។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើវាជាប្រចាំ ឬច្រើនលើសលុបពេកនោះ វានឹងផ្តល់ផលប៉ះពាល់អវិជ្ជមានជាច្រើនផងដែរ។ ផលប៉ះពាល់ទាំងនោះរួមមានដូចជា៖

  • ការគោរពឲ្យតម្លៃខ្លួនឯងទាប ដោយសារការមើលឃើញនៅក្នុងបណ្តាញសង្គម និងការយល់មិនត្រឹមត្រូវថា ជីវិតរបស់អ្នកដទៃប្រសើរជាងខ្លួន។

  • បាត់បង់ភាពស្និទ្ធស្នាល និងបង្កើនភាពឯកោ

  • រំខានដល់ដំណេកជាពិសេសប្រសិនបើអ្នកប្រើបណ្តាញសង្គមមុនពេលចូលគេង

  • ការភ័យខ្លាចថាមិត្តភក្តិមិនសូវឃើញដែលអាចនាំឲ្យអ្នកប្រើប្រព័ន្ធបណ្តាញសង្គមកាន់តែច្រើនឡើង

  • ការចុះថយភាពសកម្មនៃរាងកាយដែលអាចប៉ះពាល់ដល់សុខភាពទូទៅរបស់អ្នក

  • ការសិក្សាចុះខ្សោយ ឬការអនុវត្តការងារមិនសូវល្អ

  • មិនអើពើទៅនឹងទំនាក់ទំនងនៅក្នុងជីវិតពិតរបស់អ្នក

  • មានជំងឺថប់បារម្ភក្នុងសង្គម

ហើយវានឹងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួន និងឈានទៅរកភាពឯកោ។ ដូចច្នេះដល់ពេលត្រូវកាត់បន្ថយខ្លះហើយ៕

រូបភាព៖ Rawpixel, Freepik

អានបន្ត៖

ប្រភព៖ healthline ប្រែ​សម្រួល៖ Chrel Den