វិធីក្នុងការប្រឈមមុខនឹងមនុស្សឈ្លើយ

  • 2021-01-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សឹងតែទាំងអស់គ្នាហើយដែលបានធ្វើ ឬជួបប្រទះរឿងទាំងនេះមិនថានៅកន្លែងធ្វើការ សាលា ឬទីសាធារណៈឡើយ។ ការទទួលរងការស្រែកដាក់ បញ្ជា ស្តីឲ្យ ឬក៏ទម្លាក់កំហុសដោយគ្មានហេតុផលនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអាក់អន់ចិត្ត ខឹង និងបាក់ទឹកចិត្ត។ មនុស្សខ្លះអាចនឹងធ្វើការឆ្លើយតមទៅនឹងទង្វើទាំងនោះវិញទាំងកំហឹងដែលជាហេតុបង្កឲ្យមានបញ្ហា ឬជម្លោះ។

ទាំងនេះជាតិចនិកដែលអាចជួយអ្នកឲ្យប្រឈមមុខជាមួយមនុស្សប្រភេទនេះបានដោយសន្តិវិធី និងធ្វើឲ្យអ្នកមើលទៅជាមនុស្សមានសុជីវធម៌ គុណធម៌ និងចេះដឹងខ្ពស់៖

  • ធ្វើចិត្តឲ្យស្ងប់ជានិច្ចមិនថាគេនោះខឹងសម្បា ប្រមាថមើលងាយយ៉ាងណាក៏ដោយ
  • ចាំថាវាមិនមែនជារឿងផ្ទាល់ខ្លួននោះទេ
  • បង្ហាញពីទឹកចិត្តល្អ រស់រាយរាក់ទាក់ទៅកាន់ពួកគេ មិនថាកាលៈទេសៈណាក៏ដោយ
  • ព្យាយាមនិយាយគួរសមនឹងនិយាយបែបលេងសើចបន្តិច ដើម្បីឲ្យគេតមមកអ្នកវិញជាលក្ខណៈបែបស្ងប់ចិត្ត និងបែបមនុស្សធំដឹងក្តី
  • អាចសួរ ឬនិយាយថា "ប្រសិនបើអ្នកត្រូវការជំនួយ ខ្ញុំអាចជួយអ្នកបាន"
  • កាត់បន្ថយការសម្លឹងមើលក្រសែភ្នែកគ្នា
  • ចាំរហូតដល់គេនោះឈប់និយាយ ហើយអ្នកបកស្រាយពីអ្វីដែលអ្នកចង់និយាយទៅគេវិញ
  • បើគេនៅតែមិនស្តាប់ វិធីដ៏ល្អនោះគឺដើរចេញដោយទឹកមុខញញឹម និងភាពក្លាហាន

មិនចាំបាច់និយាយ ឬធ្វើអ្វីដើម្បីកែលំអជាមួយមនុស្សដែលឈ្លើយនោះទេ ធ្វើអ្វីដែលអ្នកអាចគ្រប់គ្រងស្ថានភាពបានល្អ។ គិតថាមនុស្សឈ្លើយ ឬឆោតល្ងង់ម្នាក់នោះនឹងមិនផ្លាស់ប្តូរអាកប្បកិរិយារបស់គេឡើយ។

រូបភាព៖ Freepik

អានបន្ត៖

អត្ថបទ៖ Chrel Den