ការយល់សប្ដិដដែលៗចាប់ពី ២ ដងឡើងទៅគឺមានហេតុផលរបស់វា
- 2021-02-03 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការយល់សប្ដិដដែលៗចាប់ពី ២ ដងឡើងទៅគឺមានហេតុផលរបស់វា
ការយល់សប្ដិពេលខ្លះអាចជារឿងល្អៗរំភើប តែពេលខ្លះទៀតក៏អាចជារឿងដ៏គួរឲ្យរន្ធត់ តក់ស្លុតនឹងភ័យខ្លាចបំផុតដែលបណ្តាលឲ្យអ្នកភ្ញាក់ភ្លាមៗ ឬមានអារម្មណ៍មិនល្អដក់ជាប់នៅក្នុងចិត្តរហូតដល់ពេលព្រឹកក្រោកពីគេង។ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ធូរស្រាលពេលក្រោយមកវិញ ពីព្រោះវាគ្រាន់តែជាការយល់សប្ដិតែប៉ុណ្ណោះ។
ពេលខ្លះការយល់សប្ដិរបស់អ្នកនឹងត្រលប់មកវិញម្តងហើយម្តងទៀតដែលត្រូវបានគេហៅថា ការកើតឡើងវិញនៃសុបិន Recurring Dreaming ហើយអ្នកប្រាកដជាឆ្ងល់ថាហេតុអ្វី។ អ្នកនឹងអាចគិតថាវិញ្ញាណរបស់អ្នកព្យាយាមប្រាប់អ្វីម្យ៉ាងដល់អ្នក ឬក៏ឆ្ងល់ថាវាប្រាកដជាមានហេតុផល និងអត្ថន័យអ្វីហើយ។
តាមការស្រាវជ្រាវរបស់អ្នកជំនាញបានប្រាប់ថាប្រសិនបើអ្នកមានការយល់សប្ដិដដែលៗច្រើនដងនោះវាបណ្តាលមកពី និងមានមូលហេតុដូចខាងក្រោម៖
ការយល់សប្ដិដដែលៗនេះ វាអាចកើតឡើងរហូតដល់ទៅ ៦០ ទៅ ៧៥ ភាគរយឯនោះនៅលើមនុស្សពេញវ័យ ជាពិសេសនោះទៅលើមនុស្សស្រីជាជាងបុរស ហើយវាតែងតែកើតឡើងទៅលើមនុស្សដែលមានសុខភាពផ្លូវចិត្តទាប ឬនៅពេលអ្នកមានការធ្លាក់បាក់ទឹកចិត្តខ្លាំង។
ប្រភពរូបភាព៖ Pexels, Freepik
ចុចអានបន្ត៖