រឿង​ទាំង ៦​ ដែលមនុស្ស​ស្រី​ឆ្លាត​មិន​ព្រងើយ​កន្តើយ​យកចិត្តទុកចំពោះ​បុរសដែលនាងស្រលាញ់ទេ

  • 2025-06-10 03:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ទាំង ៦​ ដែលមនុស្ស​ស្រី​ឆ្លាត​មិន​ព្រងើយ​កន្តើយ​យកចិត្តទុកចំពោះ​បុរសដែលនាងស្រលាញ់ទេ

ហេតុអ្វីបានជាទាំងនេះមានសារ:សំខាន់?​ ព្រោះ​ស្នេហា​ដែល​ ស្ថិតស្ថេរ​មិន​អាច​ផ្អែក​លើ​អារម្មណ៍​ដំបូង​តែ​ម្នាក់​ឯង​បាន​ទេ។​ ទំនាក់ទំនង​ដែល​ស្ថិតស្ថេរ​ទាមទារ​ឲ្យ​មាន​ទំនាក់ទំនង​ពិត ការយល់ដឹង ការគោរព និង​ការជឿជាក់។ របស់ ដែលមើលទៅហាក់ដូចជាតូចទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងសុភមង្គល។

ស្ត្រីឆ្លាតតែងតែប្រុងប្រយ័ត្ន ពួកគេ​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ ដោយ​សង្កេត​មើល​ពី​សកម្មភាព​ពិត ជាជាង​ការ​ប្រព្រឹត្ត​ដោយ​ពាក្យ​ផ្អែមល្ហែម។​ ពួកគេដឹងថា ពួកគេសមនឹងទទួលបានការស្រឡាញ់តាមរបៀបត្រឹមត្រូវ ស្នេហាដែលមានសុវត្ថិភាព មិនឈឺចាប់ មិនគ្រប់គ្រាន់ និងមិនប៉ះពាល់ដល់ តម្លៃផ្ទាល់ខ្លួនរបស់ពួកគេឡើយ។

របៀបដែលគាត់ប្រព្រឹត្តចំពោះអ្នកដទៃ របៀប​ដែល​បុរស​ប្រព្រឹត្ត​ចំពោះ​អ្នក​នៅ​ជុំវិញ​គាត់ - ពី​ម្តាយ​របស់​គាត់ បងប្អូន​ស្រី​ទៅ​អ្នក​បម្រើ - ឆ្លុះ​បញ្ចាំង​ពី​ផ្នែក​ដ៏​ជ្រៅ​បំផុត​នៃ​បុគ្គលិក​លក្ខណៈ​របស់​គាត់។​ បុគ្គលដែលតែងតែមានចិត្តល្អ សុភាព និងមិនមើលងាយអ្នកទន់ខ្សោយ ច្រើនតែមានចិត្តសប្បុរស និងរបៀបរស់នៅដ៏សប្បុរស។ ស្ត្រី​ដែល​រសើប​​ នឹង​ដឹង​ពី​ការ​ជួប​គ្នា​លើក​ដំបូង។

មានគោលដៅច្បាស់លាស់ក្នុងជីវិត មិនចាំបាច់ជោគជ័យពេកទេ ប៉ុន្តែបុរសដែលមានឧត្តមគតិគួរមានទិសដៅជីវិត និងទំនួលខុសត្រូវសម្រាប់អនាគត។​ បុរស​ដែល​ដឹង​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន ហើយ​កំពុង​តាម​រក​វា​មួយ​ជំហាន​ម្តងៗ តែង​តែ​ផ្តល់​នូវ​សុវត្ថិភាព។ ស្ត្រីឆ្លាតនឹងទទួលស្គាល់ថាអ្នកណាមានសក្ដានុពលក្នុងការក្លាយជាអ្នកជំនួយ ហើយអ្នកណាដែលរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ។

គ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលខឹង ពេលសប្បាយចិត្ត មនុស្សគ្រប់រូបអាចមានចិត្តល្អ ប៉ុន្តែនៅពេលដែលខឹង ធម្មជាតិពិតត្រូវបានបង្ហាញ។ បុរស​ដែល​ចេះ​ទប់​កំហឹង​ខ្លួន មិន​ប្រើ​ពាក្យ​ជេរ​ប្រមាថ និង​មិន​ប្រព្រឹត្ត​ដោយ​អន្ទះអន្ទែងឡើយ​ ព្រោះគ្មាននរណាម្នាក់ចង់រស់នៅក្នុងទំនាក់ទំនងដែលពោរពេញទៅដោយជម្លោះ​ និងភាពតានតឹងនោះទេ។

សមត្ថភាពក្នុងការស្តាប់​ និងយល់ អ្នក​ស្តាប់​ល្អ​​ មិន​ត្រឹម​តែ​ស្តាប់​ដោយ​ត្រចៀក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយ​ចិត្ត​ស្មោះ​ដែរ។​ បើគាត់​ ​ចងចាំរឿងដែលអ្នកបានចែករំលែកទេ? តើ​គាត់​ស្តាប់​អ្នក​ពេល​អ្នក​ពិបាក​ចិត្ត ពេល​ដែល​អ្នក​ត្រូវ​ការ​អ្នក​ណា​ម្នាក់​នៅ​ក្បែរ​អ្នក​? នោះ​ជា​សញ្ញា​ នៃ​ភាព​ជា​ដៃគូ​របស់​អ្នក​ដែល​ចេះ​ដាក់​ខ្លួន​ ក្នុង​ស្បែកជើង​របស់​អ្នក​ដទៃ​ដើម្បី​យល់ និង​ចែករំលែក។

គោរពព្រំដែន និងសមភាព ស្ត្រីសម័យទំនើបលែងទទួលយកការលះបង់ក្តីសុបិន ឬបុគ្គលិកលក្ខណៈដើម្បីផ្គាប់ចិត្តបុរសទៀតហើយ។​ បុរសដែលគួរស្រលាញ់ គឺជាមនុស្សដែលគោរពព្រំដែនផ្ទាល់ខ្លួនរបស់អ្នក ហើយលើកទឹកចិត្តអ្នកឱ្យរីកចម្រើន ជំនួសឱ្យការគ្រប់គ្រងអ្នក។ ទំនាក់ទំនងដែលមានសុខភាពល្អទាមទារការគោរព និងតុល្យភាពពីភាគីទាំងពីរ។

អាចទុកចិត្តបាន និងជាប់លាប់ មិនចាំបាច់សន្យាអ្វីច្រើនទេ ធ្វើដូចដែលអ្នកនិយាយ។​ ស្ត្រី​ឆ្លាត​តែង​យក​ចិត្ត​ទុក​ដាក់​ថា តើ​បុរស​រក្សា​ពាក្យ​សម្ដី​របស់​ខ្លួន​ឬ​អត់ ថា​គាត់​ប្រកាន់​ខ្ជាប់​នឹង​ការ​សន្យា​ឬ​អត់។ ទំនុកចិត្តត្រូវបានបង្កើតឡើងពីសកម្មភាព ពីវត្តមានជាប់លាប់ ពីអារម្មណ៍សុវត្ថិភាពដែលគាត់នាំមកជារៀងរាល់ថ្ងៃ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍