វិធីបញ្ឈប់ការក្រោកនោមពាក់កណ្តាលយប់
- 2021-01-07 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបញ្ឈប់ការក្រោកនោមពាក់កណ្តាលយប់
កំពុងតែគេលក់ស្រួលផង ស្រាប់តែត្រូវក្រោកទៅបន្ទប់ទឹក អ្នកណាមិនធុញ! តើដែលធ្លាប់កត់ចំណាំទេថា ជាទូទៅអ្នកក្រោកទៅបន្ទប់ទឹកប៉ុន្មានដងក្នុងមួយយប់? វាអាចបណ្តាលមកពីការទទួលទានជាតិរាវច្រើនជ្រុលមុនពេលចូលគេង ឬក៏អាចបណ្តលមកពីជំងឺតម្រង់នោម និងការស្ទះប្លោកនោមជាដើម។
នេះជាវិធីមួយចំនួយដែលអាចជួយដោះស្រាយជាមួយនឹងបញ្ហានោមញឹកញាប់នៅពេលយប់បាន៖
១. ការរក្សាទម្លាប់ទៅនោមប្រចាំថ្ងៃរបស់អ្នក គួរគត់ចំណាំថាតើអ្នកនោមញឹកនៅពេលថ្ងៃ ឬក៏នៅពេលយប់ ហើយពេលខ្លះវាអាចមកពីទម្លាប់ ដែលអ្នកគួរធ្វើការកែប្រែចេញដោយអនុវត្តដំណាក់កាលទី ២ ខាងក្រោមនេះ។
២. កំណត់ការទទួលទានវត្ថុរាវតិច ពីរម៉ោងមុនពេលចូលគេង ការផឹកជាតិរាវច្រើនពេកក្នុងអំឡុងពេលល្ងាច ឬមុនពេលចូលគេងគឺជាមូលហេតុចំបងដែលអ្នកត្រូវកាត់បន្ថយ តែអាចផឹកបន្តិចបន្តួចដើម្បីរក្សាសំណើមនៅក្នុងរាងកាយ។
៣. ការគេងលើកជើងទាំងពីរឲ្យខ្ពស់ នៅពេលរសៀល ឬពេលណាដែលអ្នកទំនេរ ប្រសិនជាអាចអ្នកគួរតែធ្វើការលើកជើងទាំងពីរឲ្យខ្ពស់ស្មើរកម្រិតនៃចង្វាក់បេះដូង យ៉ាងហោចណាស់កន្លះម៉ោងទៅមួយម៉ោង វាអាចជួយឲ្យអ្នកនោមពេលថ្ងៃជាជាងពេលយប់។
រូបភាព៖ Pexels
អានបន្ត៖