បើអ្នកមានឈាមប្រភេទ O គួរដឹងពីចំណុចពិសេសរបស់ខ្លួន

  • 2020-07-01 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​យោង​តាម​គ្រូពេទ្យ​ជនជាតិ​អូទ្រីស​ឈ្មោះ​ថា Karl Landsteiner បាន​បែង​ចែក​​ឈាម​របស់​មនុស្ស​ចេញ​ជា​​៤​ប្រភេទ​ផ្សេង​ៗ​គ្នា។ ការ​ដឹង​ពី​ប្រភេទ​ឈាម​របស់​ខ្លួន​ ពិត​ជា​សំខាន់​ណាស់ ជាពិសេស​គឺ​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ និង​ការចាក់បញ្ចូលឈាម​ដោយ​សុវត្ថិភាព​ជា​ដើម។ តាម​ការ​សិក្សា​​ស្រាវជ្រាវ​ជា​ច្រើន​ក៏​បាន​បញ្ជាក់​ពី​ការពិត​និង​ចម្ងល់​​របស់​អ្នក​​មាន​ឈាម​ប្រភេទ​ O ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ឈាម​ប្រភេទ​មួយ​នេះ គួរ​ដឹង​ពី​ចំណុច​ពិសេស​របស់​ខ្លួន​ឯង​។ ​

១. អាច​បរិច្ចាគ​ទៅ​កាន់​​គ្រប់​ប្រភេទ​​ឈាម​ផ្សេង​ទៀត​ទាំង​អស់

​អ្នក​ដែល​មាន​ឈាម​ប្រភេទ​ O+ អាច​បរិច្ចាគ​ទៅ​កាន់​​ក្រុម​ឈាម​​បូក​ទាំង​​៤​ប្រភេទ​មាន​ដូច​ជា (O+, A+, B+, AB+) ។ កោសិកា​ក្រហម​របស់​ឈាម​ប្រភេទ​ O ក៏​អាច​បញ្ចូល​ទៅ​កាន់​ក្រុម​ឈាម​រង​​ទាំង​៨​ប្រភេទ​ផ្សេង​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈាម O ​ជា​ឈាម​ដែល​គេ​ត្រូវ​ការ​ខ្លាំង​បំផុត​សម្រាប់​​សង្គ្រោះ​បន្ទាន់ ថែម​ទាំង​អាច​​ជួយ​ស្រោច​ស្រង់​ជីវិត​របស់​អ្នក​ជំងឺ​​បាន​​ក្នុង​គ្រា​អាសន្ន​ផង​ដែរ។ ជា​ពិសេស​ទារក​ទើប​នឹង​កើត​ ដែល​មាន​​​ឈាម​ប្រភេទ O អាច​មាន​សុវត្ថិភាព​ពេញ​លេញ ទោះ​បី​​កើត​មក​ខ្សោយ​ក៏​ដោយ។

២. អ្នក​ឈាម O អាច​ចាក់​បញ្ចូល​តែ​ប្រភេទ​ឈាម​ O ដូច​គ្នា​តែ​ប៉ុណ្ណោះ

​​​​​​​​​​​អ្នក​មាន​ឈាម O+ អាច​ទទួល​​​ឈាម​​ពី​ប្រភេទ​​ O+ និងO – ចំណែក​ឯ អ្នក​មាន​ឈាម O- អាច​បញ្ចូល​តែ​ប្រភេទ O- ដូច​គ្នា​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​​​ដែល​អ្នក​មាន​ឈាម O- ត្រូវ​ការ​ឈាម​បន្ទាន់​ អាច​បញ្ចូល​​ជំនួស​ដោយ ឈាម​ប្រភេទ O+ ។

៣. ហានិភ័យ​សុខភាព

​​អ្នក​មាន​​ឈាម​ប្រភេទ O ងាយ​នឹង​ឆ្លង​មេរោគ​បាក់តេរី​និង​វីរុស​មួយ​ចំនួន ជាង​ក្រុម​ឈាម​ដទៃ​ទៀត។ ក្នុង​នោះ​ដែរ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ដូច​ជា ​អាសន្នរោគ និង​​របេង​ជា​ដើម​។ អ្នក​ឈាម​ O ក៏​អាច​នឹង​មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​ដំបៅ​​ក្នុង​ពោះ​វៀន​តូច ខ្ពស់​ជាង​ប្រភេទ​​ឈាម​ A B AB ដល់​ទៅ​៣៥%។

៤. អត្ថប្រយោជន៍​ចំពោះ​សុខភាព

អ្នក​មាន​ឈាម​ប្រភេទ​ O មាន​ហានិភ័យ​ទាប ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង បើ​ធៀប​នឹង​ប្រភេទ​ឈាម​ដទៃ។ ចំពោះ​អ្នក​ដែល​​មិន​ស្ថិត​ក្នុង​ឈាម​ O មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​លំពែង ២៥% ច្រើន​ជាង​អ្នក​មាន​ឈាម​ប្រភេទ​ O ។ ជាពិសេស​អ្នក​មាន​ឈាម O មិន​ងាយ​នឹង​វិវត្ត​ត​រក​​ជំងឺ​សរសៃ​ឈាម និង​ការ​គិត​មិន​ប្រក្រតី​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​ មិន​ថា​ស្ថិត​ក្នុង​ឈាម​ប្រភេទ​ណា ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​នានា។

៥. បុគ្គលិក​លក្ខណៈ

​សម្រាប់​ជនជាតិ​ជប៉ុន​ភាគ​ច្រើន បាន​​ផ្តោត​សំខាន់​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់​ៗ អាស្រ័យ​តាម​​ប្រភេទ​ឈាម​​ខុស​ៗ​គ្នា​។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​ជឿ​ជាក់​ថា អ្នក​ឈាម​​ប្រភេទ O តែង​ជា​មនុស្ស​ចិត្ត​ល្អ ពោរពេញ​ដោយ​ក្តី​ស្រលាញ់ ពូកែ​ទំនាក់ទំនង​ក្នុង​សង្គម និង​ចេះ​គ្រប់​គ្រង​លុយ​កាក់​បាន​ល្អ​។ ជាពិសេស​ទំនាក់​ទំនង​ស្នេហា​រ៉ូមែនទិក​របស់​អ្នក​ឈាម​ O គឺ​​ជា​គូ​នឹង​អ្នក​មាន​​ឈាម​ប្រភេទ​ A៕

ចុះ​អ្នក​វិញ​មាន​ប្រភេទ​ឈាម​អ្វី​ដែរ?​​​​

ចុចអានបន្ត៖ មិត្តនារីណាមានភ្លៅស្គមស្គាំង មកទទួលទានអាហារ ៥ មុខនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម