កត្តាជួយប៉ាម៉ាក់បន្ថែមក្នុងការជំរុញសុខភាពផ្លូវចិត្តកុមារអោយបានល្អ
- 2025-06-26 03:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តាជួយប៉ាម៉ាក់បន្ថែមក្នុងការជំរុញសុខភាពផ្លូវចិត្តកុមារអោយបានល្អ
បញ្ហាសុខភាពផ្លូវចិត្ត គឺប៉ះពាល់ដល់កុមារប្រមាណ ១នាក់ ក្នុងចំណោមកុមារ ១០នាក់។ ដែលបញ្ហាសុខភាពផ្លូវចិត្តទាំងនោះរួមមាន ធ្លាក់ទឹកចិត្ត ថប់បារម្ភ និង វិបត្តិអាកប្បកិរិយា (Conduct Disorder) និងជារឿយៗ កើតឡើងដោយផ្ទាល់នៅក្នុងជីវិតរបស់ពួកគេ។
សុខុមាលភាពផ្លូវចិត្តរបស់កុមារ គឺមានសារៈសំខាន់ដូចសុខភាពរាងកាយរបស់ពួកគេដែរ។ កុមារមានសុខភាពផ្លូវចិត្តល្អ គឺជួយពួកគេអោយមានការអភិវឌ្ឍ ភាពខ្លាំងរបស់ពួកគេដើម្បីទប់ទល់នឹងអ្វីដែលជះឥទ្ធិពលដល់ពួកគេ ហើយលូតលាស់ទៅជាមនុស្សពេញវ័យដែលមានសុខភាពល្អផងដែរ។
កត្តាដែលជួយជំរុញសុខភាពផ្លូវចិត្តកុមារអោយបានល្អ មានដូចជា:
កុមារមានសុខភាពរាងកាយល្អ របបអាហារត្រឹមត្រូវ និងមានលំហាត់ប្រាណទៀងទាត់
មានពេលវេលា និងសេរីភាពក្នុងការលេងក្នុងផ្ទះ និងខាងក្រៅ ផ្នែកមួយនៃគ្រួសារដែលមានភាពសុខដុមរមនា សាលាដែលមានមូលដ្ឋានត្រឹមត្រូវ និងមានស្តង់ដាក្នុងការបង្រៀន កុមារអាចចូលរួមសកម្មភាពផ្សេងៗជាមួយអ្នកជុំវិញខ្លួន កត្តាផ្សេងទៀតក៏សំខាន់ផងដែរអាចជួយកុមារ រួមមាន ៖ កុមារទទួលបាននូវក្តីស្រលាញ់ ភាពកក់ក្តៅ ការជឿជាក់ ការយល់ពីកុមារ និងសុវត្ថិភាពពីគ្រួសារ ចាប់អារម្មណ៍លើជីវិត និងមានឱកាសរីករាយនឹងខ្លួនរបស់គេ កុមារមានក្តីសង្ឃឹម និងសុទិដ្ឋិនិយម កុមារអាចចូលរៀន និងមានឱកាសដើម្បីទទួលបានជោគជ័យ ទទួលយកពួកគេជានរណា និងទទួលស្គាល់អ្វីដែលជាចំណុចល្អរបស់ពួកគេ កុមារមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍របស់ពួកគេ មានអារម្មណ៍ថាពួកគេមានការគ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេអាចប្រឈមមុខនឹងបញ្ហាដោយខ្លួនគេ និងចេះដោះស្រាយ។
ប្រភព៖ mental health