គោលការណ៍ ៣ យ៉ាង ជួយ ឱ្យ គូស្នេហ៍ រក្សា ស្នេហា ឱ្យ បាន មួយ ជីវិត

  • 2025-06-17 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសិក្សាមួយទៀតបានរកឃើញថា ជាទូទៅនៅពេលដែលប្តីប្រពន្ធទាំងពីរជឿថា បុគ្គលិកលក្ខណៈរបស់ប្តីឬប្រពន្ធរបស់ពួកគេត្រូវគ្នានឹងការស្រមើស្រមៃរបស់ពួកគេ ពួកគេទំនងជាមានអារម្មណ៍ពេញចិត្តនឹងអាពាហ៍ពិពាហ៍របស់ពួកគេ ហើយទំនងនឹងមិនសូវគិតរឿងលែងលះគ្នានោះទេ។

  1. បង្កើតរឿងរំភើបល្អៗឲ្យគ្នាជាលក្ខណៈវិជ្ជមាន

ដើម្បីបង្កើតអថេរមួយចំនួនទាក់ទងនឹងការពេញចិត្តក្នុងអាពាហ៍ពិពាហ៍។ ពួកគេបានស្នើឱ្យគូស្វាមីភរិយាវាយតម្លៃប្តីប្រពន្ធរបស់ពួកគេលើពិន្ទុអតិបរមា 13 ។ ពិន្ទុរួមមានការវិនិយោគអារម្មណ៍ សកម្មភាពរួមគ្នា ការចូលរួមក្នុងគ្រួសារ និងការពង្រឹងដៃគូ (ជារឿយៗគេហៅថា "ការស្រមើស្រមៃវិជ្ជមាន" ដែលជឿថាដៃគូរបស់អ្នកប្រសើរជាងអ្នក)។

ការសិក្សានេះបានរកឃើញថា លុះត្រាតែគូស្វាមីភរិយាវាយតម្លៃដៃគូរបស់ពួកគេខ្ពស់ជាងខ្លួនឯង ទើបធ្វើឱ្យបរិយាកាសបែបនេះផ្តល់អត្ថប្រយោជន៍ដល់ដៃគូទាំងពីរ និងមានតែរឿងរំភើបល្អៗឲ្យគ្នា។

  1. ស្វែងរកការអភ័យទោស

ការអត់ទោសឱ្យមនុស្សដែលធ្វើបាបអ្នកមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែប្រសិនបើអ្នកគិតអំពីរឿងទាំងនោះគ្រប់ពេល ហើយឆ្លងកាត់វាម្តងហើយម្តងទៀត វានឹងបំពេញចិត្តរបស់អ្នកដោយគំនិតអវិជ្ជមាន និងកំហឹងដែលសង្កត់សង្កិន។

និយាយ ពី រឿង អាពាហ៍ ពិពាហ៍ គាត់ បាន និយាយ ថា  “ក្នុង អាពាហ៍ពិពាហ៍ អ្នក ត្រូវ តែ ស្រឡាញ់ និង អត់ទោស ជា រៀង រាល់ ថ្ងៃ។ សេចក្តី ស្រឡាញ់ និង ការ អភ័យ ទោស គឺ ជា រឿង ពិសិដ្ឋ ដែល បន្ត ទៅ មុខ ទៀត។

  1. បង្ហាញការដឹងគុណ

ការពេញចិត្តក្នុងអាពាហ៍ពិពាហ៍របស់គូស្នេហ៍គឺខ្ពស់ជាងនៅពេលដែលពួកគេសម្តែងការដឹងគុណចំពោះប្តីប្រពន្ធរបស់ពួកគេក្នុងកម្រិតដូចគ្នាទៅនឹងស្វាមីរបស់ពួកគេ។

មិនថាជារឿងតូចតាចបានធ្វើឲ្យគ្នានោះទេ ការដឹងគុណ ការផ្តល់ឲ្យតបស្នងទៅវិញជាមួយការស្រលាញ់ពិតប្រាកដ និងធ្វើឲ្យស្វាមីភិរិយាកាន់តែស្រលាញ់គ្នាខ្លាំង មុនចាំបាច់ទាល់មានមាសពេជ្រស្រោបខ្លួនគថ៊ដូចភ្នំនោះទេទើបអាចយល់ពីព្រោះ ‘’ ក្តីស្រលាញ់ពិតគឺការលះបង់ឲ្យគ្នា ទាំងល្អ និងអាក្រក់ ហើយនៅតែបន្តកាន់ដៃគ្នាទៅមុខរហូតអស់មួយជីវិត’’ ៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍