វិធីបញ្ឈប់ការ​យល់​សប្តិ​​ច្រើន ហើយគេងបានលក់ស្កប់ស្កល់

  • 2021-01-26 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅសម្រាប់ក្មេងជំទង់ និងមនុស្សពេញវ័យទាមទារឲ្យមានការគេងយ៉ាងហើយណាស់ចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ ថ្វីត្បិតតែអ្នកមានពេលគេងរហូតដល់ទៅ ៨ ម៉ោងមែនតែក៏មិនប្រាដកថាអ្នកបានគេងលក់ស្កប់ស្កល់គ្រប់ម៉ោងដែរ។ មានអ្នកខ្លះសុបិនមួយយប់ទល់ភ្លឺប្រៀបបានដូចជារឿងភាគកូរ៉េ ភាគថៃអញ្ចឹង នោះជាមូលហេតុធ្វើឲ្យអ្នកអស់កម្លាំង អារម្មណ៍មិនល្អពេលក្រោកពីគេង។ ទាំងនេះបណ្តាលមកពីអ្វីដែលអ្នកបានឆ្លងកាត់ និងហេតុការណ៍នានាដែលបានកើតឡើងក្នុងអំឡុងពេលថ្ងៃ។

អនុវត្តតាមវិធីទាំងនេះដើម្បីជួយឲ្យអ្នកបានគេងលក់ស្រួល៖

  • ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទី
  • ការស្តាប់សៀវភៅជាសម្លេង (audio book)
  • ការស្តាប់ការពិពណ៌នារបស់អ្នកចិត្តវិទ្យាហៅថា (Hypnosis)
  • កុំទៅគេងខណៈពេលអ្នកមិនទាន់ងងុយ ព្យាយាមអានសៀវភៅ ឬធ្វើអ្វីមួយរហូតដល់អ្នកអស់កម្លាំងសិន
  • សម្រាប់អ្នកខ្លាចងងឹត គួរតែមានភ្លើងភ្លឺតិចៗនៅក្នុងបន្ទប់ ឬអាចប្រើម៉ាសភ្នែកសម្រាប់គេងបាន

ភាគច្រើនខ្មែរយើងមានជំនឿទៅលើការយល់សុបិន ថាវាជាទំនាយ ឬជាអ្វីដែលបា្រប់យើងឲ្យដឹងមុន។ ប៉ុន្តែគ្មានភស្តុតាងណាដែលបញ្ជាក់ពីចម្លើយពិតប្រាកដចំពោះអត្ថន័យនៃការ​យល់​សប្តិ​នោះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានទេ។ ប៉ុន្តែយើងទាំងអស់គ្នាដឹងច្បាស់ថាការគិតច្រើន ស្រ្តេស និងភាពតានតឹងប្រចាំថ្ងៃគឺជាមូលហេតុបង្កឲ្យមានការយល់សប្នអាក្រក់ៗទាំងនោះ។ រៀនគ្រប់គ្រង និងអនុវត្តតាមវិធីទាំងនេះដើម្បីជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់៕

រូបភាព៖ Pexels

អានបន្ត៖

អត្ថបទ៖ Chrel Den