១០ដំបូន្មានដ៏ល្អសម្រាប់អ្នកត្រូវការរស់នៅប្រកបដោយសេចក្ដីសុខផ្លូវចិត្ត
- 2021-01-31 10:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ដំបូន្មានដ៏ល្អសម្រាប់អ្នកត្រូវការរស់នៅប្រកបដោយសេចក្ដីសុខផ្លូវចិត្ត
១. គ្រប់យ៉ាងលើលោកនេះសុទ្ធតែជាអ្វីដែលបណ្ដោះអាសន្ន។ បើវាល្អ ចូរមានក្ដីសុខជាមួយវាទៅ ព្រោះវានឹងមិនបាននៅជាមួយយើងយូរទេ បើវាមិនល្អ ក៏កុំព្រួយបារម្ភ ព្រោះវាក៏មិននៅជាមួយយើងបានយូរដូចគ្នា។
២. វិធីតែមួយគត់លើលោកនេះដែលនឹងធ្វើឲ្យយើងមានក្ដីសុខកាន់តែច្រើននោះគឺ ការចែករំលែកសេចក្ដីសុខនោះជាមួយអ្នកដទៃ (អាចចែករំលែកឲ្យអ្នកដទៃបានកាន់តែច្រើន យើងនឹងកាន់តែមានក្ដីសុខ)។
**៣.** មនុស្សដែលគួរឲ្យច្រណែនបំផុត គឺមនុស្សដែលមិនច្រណែនអ្នកដទៃទាល់តែសោះ។ វាជាវិធីមានក្ដីសុខងាយៗ ប៉ុន្តែមនុស្សភាគច្រើនមិនសូវអនុវត្ត។
៤. គ្រប់វិនាទីដែលយើងនៅដកដង្ហើម គឺសុទ្ធសឹងជាឱកាសសម្រាប់ជីវិត។ កុំខ្លាចការចាប់ផ្ដើមថ្មី កុំខ្វល់ពីខ្សែភ្នែកអ្នកដទៃ ដរាបណាយើងនៅដកដង្ហើមដោយច្រមុះខ្លួនឯង។
៥. មិនកកូរកកាយជីវិតអ្នកដទៃ មិនរាំងស្ទះក្ដីសុខរបស់អ្នកដទៃ មិនគិតជំនួសអ្នកដទៃ មិនច្រណែនអ្នកដទៃ មិនមើលងាយអ្នកដទៃ។
៦. ចូរកុំច្រណែនអ្នកដទៃ ប៉ុន្តែចូរប្រើជីវិតរស់នៅឲ្យអ្នកដទៃច្រណែនវិញ។ ជាជាងដេកតូចចិត្តនឹងអ្វីដែលយើងគ្មាន ចូររីករាយ និងបង្កើតក្ដីសុខជាមួយអ្វីដែលយើងមាន នោះជីវិតយើងនឹងអាចមានក្ដីសុខ។
៧. មិនថាមានអ្វីមួយបាត់បង់ពីជីវិតយើង ពេលវេលាក៏នៅតែដើរទៅមុខ ហើយពេលវេលានឹងបង្រៀនឲ្យយើងដឹងថា ខណៈដែលយើងនៅមានពេល យើងគួរតែមើលថែ និងប្រើប្រាស់វាយ៉ាងណា កុំឲ្យស្ដាយក្រោយ ជាមួយអ្វីដែលយើងបានខំប្រឹងអស់ពីលទ្ធភាពហើយ។
៨. ក្ដីសុខ ទោះមិនអាចនៅជាមួយយើងបានយូរ ប៉ុន្តែការចងចាំល្អៗនឹងអាចនៅជាមួយយើងរៀងរហូត។
៩. ពេលខ្លះ យើងមិនបាច់គិតថា អ្វីដែលយើងធ្វើនោះបានអីមកវិញទេ ប៉ុន្តែបើយើងធ្វើហើយ យើងសប្បាយចិត្ត នោះគឺចាត់ទុកថាជា “កម្រៃ” ដែលយើងទទួលបានសម្រាប់ជីវិតហើយ។
១០. ដំណាក់កាលដែលយើងធ្លាក់ខ្លួនបំផុត អាចជាទីបញ្ចប់ និងជាចំណុចចាប់ផ្ដើមថ្មី អាស្រ័យលើយើងជាអ្នកកំណត់វា ៕
ចុចអាន៖
ចេះអរគុណ ចេះឲ្យតម្លៃមនុស្ស ៩នាក់នេះ ជីវិតអ្នកនឹងមានពន្លឺជានិច្ច
ស្ទីលចុចទូរសព្ទអាចប្រាប់ពីចរិតសម្ងាត់ និងចរិតពេលមានស្នេហារបស់អ្នក