ចេះអរគុណ ចេះឲ្យតម្លៃមនុស្ស ៩នាក់នេះ ជីវិតអ្នកនឹងមានពន្លឺជានិច្ច
- 2018-11-05 06:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះអរគុណ ចេះឲ្យតម្លៃមនុស្ស ៩នាក់នេះ ជីវិតអ្នកនឹងមានពន្លឺជានិច្ច
ព្រោះជីវិតយើងកើតមកមិនមែនដើម្បីរស់នៅតែម្នាក់ឯងនោះឡើយ ដូច្នេះគួរព្យាយាមរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សជុំវិញខ្លួន។ ជាពិសេសបើអ្នកចេះអរគុណ និងផ្ដល់តម្លៃឲ្យមនុស្សចំនួន ៩នាក់ខាងក្រោមនេះ ឲ្យសមនឹងតម្លៃរបស់ពួកគេ ជីវិតអ្នកនឹងមានពន្លឺជានិច្ច៖
១. អរគុណមនុស្សដែលផ្ដល់កំណត់អ្នក និងចិញ្ចឹមមើលថែអ្នក
លោកគឺជាអ្នកផ្ដល់ជីវិត ផ្ដល់ក្ដីស្រលាញ់ និងញើសឈាមដើម្បីចិញ្ចឹមមើលថែអ្នកតាំងពីដូចដល់ធំ។ ទោះបីមេឃដីរលំរលាយ ក៏លោកទាំងពីរនៅតែនៅក្បែរអ្នក និងផ្ដល់កម្លាំងចិត្តឲ្យអ្នកតស៊ូបន្តជានិច្ច។
**២. អរគុណកូនប្រុស និងកូនស្រី**
ពួកគេធ្វើឲ្យអ្នកដឹងថា ក្ដីស្រលាញ់ដ៏ធំធេងគឺក្ដីស្រលាញ់ដែលស្ថិតក្នុងរង្វង់ដៃរបស់ឪពុកម្ដាយ ហើយក្ដីសុខដ៏ធំធេងគឺក្ដីសុខដែលបានឃើញកូនៗ ធំធាត់ឡើងរៀងរាល់ថ្ងៃ ទោះបៅត្រូវជួបការលំបាកបែបណាក៏អ្នកជាឪពុកម្ដាយសុខចិត្ត។
៣. អរគុណបងប្អូន
ពួកគេធ្វើឲ្យអ្នកដឹងថាឈាមរត់រកឈាមគឺយ៉ាងណា។ ចំណងរវាងបងប្អូនគឺប្រៀបបាននឹងពពកនិងព្រះច័ន្ទ ទោះបីមិនបង្ហាញឲ្យឃើញរៀងរាល់ថ្ងៃ ប៉ុន្តែអ្នកក៏ដឹងថាវានៅតែនៅជាមួយគ្នាជានិច្ច។
៤. អរគុណមនុស្សដែលស្រលាញ់អ្នកដោយចិត្តស្មោះ
គាត់ឬនាងបានផ្ដល់ក្ដីស្រលាញ់ឲ្យអ្នកដោយគ្មានលក្ខខណ្ឌ។ ទោះបីគេចូលមកក្នុងរយៈពេលខ្លី ប៉ុន្តែការបារម្ភរបស់គេនឹងធ្វើឲ្យអ្នកដឹងថាលើលោកនេះក៏នៅមានពន្លឺ និងភាពកក់ក្ដៅសម្រាប់អ្នកខ្លះដែរ។
៥. អរគុណមនុស្សដែលអ្នកធ្លាប់ស្រលាញ់
មនុស្សដែលអ្នកធ្លាប់ផ្ដល់ឲ្យគេនូវអ្វីគ្រប់យ៉ាងដោយមិននឹកនាដល់ខ្លួនឯង។ គាត់ឬនាងធ្វើឲ្យអ្នកស្គាល់ថាស្នេហាគឺជាអ្វី ធ្វើឲ្យអ្នកបានស្គាល់រសជាតិនៃការរង់ចាំ និងភាពអស់សង្ឃឹម ធ្វើឲ្យអ្នកដឹងថា
៦. អរគុណអ្នកផ្ដល់ចំណេះ និងបង្ហាញផ្លូវដល់អ្នកនៅពេលអ្នកជួបឧបសគ្គ
ពាក្យសម្ដីរបស់គេ ទោះបីពេលខ្លះងាយៗ ប៉ុន្តែក៏ធ្វើឲ្យបញ្ហាជីវិត និងភាពវង្វេងគោលដៅរបស់អ្នកត្រូវបានកាត់បន្ថយទៅច្រើនដែរ។
៧. អរគុណមិត្តដែលយល់ចិត្ត
មិត្តដែលធ្វើឲ្យអ្នកញញឹមបាន ទោះបីកំពុងយំ ទោះបីពេលខ្លះគេនិយាយសម្ដីអាក្រក់ដាក់អ្នក ប៉ុន្តែចំណងមិត្តភាពគឺមិនដែលប្រេះស្រាំនោះឡើយ។ មិនថាពេលសុខ ទុក្ខ សប្បាយ ឬទឹកភ្នែក មិត្តគឺជាមនុស្សម្នាក់ដែលតែងនៅក្បែរអ្នករហូត។
៨. អរគុណមនុស្សដែលធ្លាប់ធ្វើបាប និងក្បត់អ្នក
ពួកគេធ្វើឲ្យអ្នកភ្លឺភ្នែក យល់ថាលោកនេះមិនមែនមានតែផ្នែកភ្លឺ ឬផ្នែកវិជ្ជមាន ប៉ុន្តែក៏មានផ្នែកងងឹត និងផ្នែកអវិជ្ជមាននៅបង្កប់ខ្លួនក្បែរៗគ្នា។ ពួកគេបង្រៀនឲ្យអ្នកកាន់តែរឹងមាំ ចេះប្រុងប្រយ័ត្ន និងយល់ច្បាស់ពីសន្ដានមនុស្ស។
៩. អរគុណមនុស្សដែលចាប់ដៃអ្នកដើរមួយជីវិត
ព្រោះគាត់ឬនាងតែងនៅក្បែរអ្នកដូចស្រមោលអន្ទោលតាមប្រាណ មិនបណ្ដោយឲ្យរាល់ថ្ងៃរបស់អ្នកក្លាយជាឯកោ ឬរសាត់អណ្ដែតតទៀតឡើយ។ គេនឹងជាមនុស្សដែលរួមសុខ និងទុក្ខជាមួយអ្នក ធ្វើឲ្យជីវិតអ្នកកាន់តែរឹងមាំ និងកាន់តែពេញលេញ ៕
ចុចអាន៖
សញ្ញាបញ្ជាក់ថា អ្នកនិងមិត្តរបស់អ្នកមានចំណងមិត្តភាពដ៏រឹងមាំ
មនុស្ស ១០ប្រភេទ ដែលមានទេវតាជួយឃុំគ្រងគ្រប់ពេលវេលា