៨ លំហាត់ប្រាណជួយដល់ការដុតខ្លាញ់ច្រើនជាងការរត់
- 2020-12-30 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ លំហាត់ប្រាណជួយដល់ការដុតខ្លាញ់ច្រើនជាងការរត់
លំហាត់ប្រាណដូចជាការរត់គឺប្រជាជនមានការពេញនិយមជាងគេក្នុងចំណោមលំហាត់ប្រាណដទៃទៀត ដោយសារតែវាមានលក្ខណៈងាយស្រួលនឹងជួយដុតកាឡូរីនៅក្នុងខ្លួនបានច្រើន។ ប៉ុន្តែមនុស្សខ្លះពុំចូលចិត្តការរត់នេះទេ ប្រហែលមកពីគាត់មិនស៊ាំនឹងភាពចុករោយសាច់ដុំជើងជាដើម។ យ៉ាងណាមិញ នៅក្នុងប្រធានបទនេះយើងនឹងបង្ហាញនូវលំហាត់ប្រាណ៨ផ្សេងទៀតដែលមានប្រសិទ្ធភាពជាងការរត់ទៅទៀតរួមមាន៖
១/ ការលោតអន្ទាក់
ការលោតអន្ទាក់គឺជាកីឡាដែលអ្នកធ្លាប់លេងការវ័យកុមារភាព វាក៏ជាកីឡាដែលគេចូលចិត្តផងដែរនៅក្នុងវិស័យកីឡា ដោយសារតែវាជួយអោយការហាត់ប្រាណបញ្ចុះកាឡូរីបានប្រសើរជាងមុន ហើយអ្នកក៏អាចប្តូរក្បាច់ផ្សេងៗកុំអោយមានភាពស៊ាំញ៉ាំផងដែរ។
២/ ហែលទឹក
ការហែលទឹកមិនត្រឹមតែធ្វើអោយកាឡូរីមានការធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយប្រឆាំងនឹងជម្ងឺផ្សេងៗផងដែរដូចជាទឹកនោមផ្អែម និងធ្ចើអោយសាច់ដុំមានភាពរឹងមាំ។
៣/ ការឡើងជញ្ជាំងថ្ម
កីឡាប្រភេទនេះទាមទារការផ្ចង់អារម្មណ័ខ្លាំង ដូច្នេះទើបវាជួយអោយសុខភាពការគិតមានការរីកចម្រើន ហើយម៉្យាងទៀតមិនមែនមានប្រសិទ្ធភាពត្រឹមតែផ្នែកមួយចំនួននៃសារពាង្គកាយ ប៉ុន្តែគឺខ្លួនប្រាណទាំងមូលតែម្តង។
៤/ ជិះកង់
ការធាក់កង់គឺប្រើប្រាស់ថាមពលច្រើនជាងការរត់ទៅទៀត។ វាជួយអោយសាច់ដុំរឹងមាំ និងការពារប្រឆាំងនឹងជម្ងឺបេះដូង វាមានភាពងាយស្រួលហើយគឺការជិះកង់ប្រៀបដូចជាការស្រលាញ់បរិស្ថានដោយសារការធាក់កង់មិនបានបំពុលផ្សែងកខ្វក់ទៅក្នុងបរិយាកាស។
ការស្រាវជ្រាវបកស្រាយពីមូលហេតុ ៥ ដែលធ្វើឲ្យអ្នកឡើងគីឡូនៅរដូវរងារ
៥/ ការហក់
កីឡាមួយនេះភាគច្រើនគេរួមបញ្ជូលក្នុងលំហាត់ប្រាណផ្សេងៗនៅកន្លែងហាត់ប្រាណ។ ដូចនៅក្នុងរូបភាពដែលបានបង្ហាញកីឡានេះមិនត្រឹមតែកាត់បន្ថយកាឡូរីប៉ុណ្ណោះទេ ប៉ុន្តែវាប្រឆាំងនឹងជម្ងឺបេះដូងផងដែរ។
៦/ ម៉ាស៊ីនធាក់កង់
ម៉ាស៊ីននេះមានប្រសិទ្ធភាពចំពោះស្ត្រីដែលទើបតែសម្រាលបុត្ររួច ដោយសារម៉ាស៊ីននេះជួយអោយរាងស្រស់ស្អាត មិនថាដៃ ខ្នង ឬកន្លែងផ្សេងៗក៏ដោយ។
៧/ ការហាត់បែបផ្ទប់ដៃទៅក្រោម
លំហាត់ប្រាណបែបនេះមានប្រសិទ្ធភាពក្នុងការសម្រកគីឡូ ដោយសារវាជួយអោយស្រកប្រហែល១០កាឡូរីក្នុងមួយនាទី តែវាក៏ទាមទារអោយមានការអំណត់ក្នុងការធ្វើដែរ។
៨/ លេងបាល់
ភាគច្រើនគឺគេលេងជាក្រុម ដែលកីឡានេះទាមទារភាពរស់រវើកនិងការងារក្រុម ការផ្ចង់អារម្មណ៍និងការសម្រេចគោលដៅបោះចូលក្នុងហ្គោន។
ក្នុងចំណោមលំហាត់ប្រាណខាងលើនេះ អ្នកអាចជ្រើសរើសយកមកហាត់មួយប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់៕