រឿង ៥ យ៉ាងនឹងកើតឡើងលើរាងកាយអ្នក ប្រសិនបើអ្នកចូលគេងម៉ោង១០យប់

  • 2020-12-22 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារៀងរាល់ថ្ងៃតើអ្នកមានទម្លាប់ចូលគេងនៅម៉ោងប៉ុន្មានដែរ? ប្រសិនបើអ្នកមានទម្លាប់ចូលគេងនៅពេលយប់ជ្រៅៗ អ្នកគប្បីមកដឹងនៅរឿងទំាង៥យ៉ាងនេះនឹងកើតឡើងលើរូបអ្នកផ្ទាល់ ប្រសិនបើអ្នកចូលគេងនៅម៉ោង១០យប់។ ដូច្នេះ តើចំណុចទំាងនោះមានអ្វីខ្លះ?

១. អ្នកទទួលបានការគេងស្កប់ស្កល់

ការគេងរបស់មនុស្សត្រូវបានកំណត់ជាវដ្ត ៩០ នាទីដំណាក់កាលគេងលក់ស្កប់heavy និង light គេងលក់មិនទាន់ស្កប់។ រីឯពេលដែលអ្នកទទួលបានការគេងដ៏ពេញភ្នែកជាងគេនោះគឺអំឡុងពេលម៉ោង ១០ យប់ និង ២ ព្រឹក។ នេះបានសេចក្តីថា ដើម្បីឲ្យអ្នកបានសម្រាកគ្រប់គ្រាន់ អ្នកគប្បីឆាប់ចូលគេងស្ថិតក្នុងវដ្ដនៃការគេង។ លើសពីនេះ ការសិក្សាមួយបានឲ្យដឹងថាការចូលគេងនៅម៉ោង១០យប់នឹងជួយអ្នកកាត់បន្ថយការគិតអវិជ្ជមាននិងកាត់បន្ថយការបារម្ភផងដែរ។

រូបភាព៖ gettyimages

២ .រាងកាយរបស់អ្នកត្រឡប់មកសភាពដើមវិញ

ស្ថិតនៅពេលអ្នកកំពុងគេងលក់ស្កប់ស្កល់ រាងកាយរបស់អ្នកកំពុងតែព្យាបាលខ្លួនឯងតាមរយៈការផលិតការលូតលាស់និងនិងជួសជុលអរម៉ូន។ សកម្មភាពនេះនឹងធ្វើឲ្យអ្នកមានសភាពល្អសម្រាប់ថ្ងៃបន្ទាប់ ជាពិសេសនោះគឺសម្រាប់អ្នកមានអត្តពលកម្ម។

រូបភាព៖ depositphotos, pixels

៣. កម្រិតស្មុគស្មាញរបស់អ្នកនឹងធ្លាក់ចុះ

ការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកមានភាពតានតឹងដោយសារតែកម្រិតតានតឹងអរម៉ូនករទីសូលកើនខ្ពស់ក្នុងរាងកាយអ្នក។ កម្រិតអរម៉ូលករទីសូលច្រើនពេកនឹងបណ្តាលឲ្យអ្នកមានអារម្មណ៍តឹងតែងនិងប៉ះពាល់សុខភាពអ្នក។ យ៉ាងនេះហើយ ប្រសិនបើអ្នកចូលគេងក្បាលព្រលប់ រាងកាយអ្នកនឹងមានកម្រិតអរម៉ូននេះទាប។

រូបភាព៖ gettyimages

ជំងឺទាំង ៥ ប្រភេទនឹងតាមហៅរក ប្រសិនបើអ្នកមិនចោលទម្លាប់ញុំាចំណីខុសរបៀបនេះ

៤. ហានិភ័យជំងឺមានកម្រិតទាប

មានការសិក្សាជាច្រើនបានឲ្យដឹងថាអ្នកឆាប់ចូលគេងមានសុខភាពល្អប្រសើរជាងអ្នកដែលចូលគេងយប់ជ្រៅ។ ចំពោះអ្នកមិនបានគេងត្រឹមម៉ោងគេងលក់ស្កប់ស្កល់នឹងអាចប្រឈមនឹងជំងឺទឹកនោមផ្អែម ២ ជំងឺបេះដូង និងជំងឺលើសឈាម។

រូបភាព៖​ depositphotos

៥. អ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានប្រសើរ

មានការសិក្សាមិនតិចឡើយបានលើកឡើងថា អ្នកដែលអាចគេងបានគ្រប់គ្រាន់គឺតែងតែសប្បាយរីករាយជាងអ្នកដែលមិនបានគេងគ្រប់គ្រាន់។ នៅពេលអ្នកមិនបានគេងលក់ស្កប់ស្កល់ អារម្មណ៍របស់អ្នកក៏មិនមានភាពនឹងនរដែរដោយអ្នកមានការលំបាកក្នុងការគ្រប់គ្រងវា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចូលគេងលឿន មានន័យថាអ្នកក៏ឆាប់ក្រោកពីគេងលឿនដែរ នេះជាការល្អសម្រាប់អ្នកដែលចង់ឆាប់ទទួលយកពន្លឺថ្ងៃនិងបង្កើន Serotonin៕

រូបភាព៖ pixels

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម