ជំងឺទាំង ៥ ប្រភេទនឹងតាមហៅរក ប្រសិនបើអ្នកមិនចោលទម្លាប់ញុំាចំណីខុសរបៀបនេះ
- 2020-12-18 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺទាំង ៥ ប្រភេទនឹងតាមហៅរក ប្រសិនបើអ្នកមិនចោលទម្លាប់ញុំាចំណីខុសរបៀបនេះ
មនុស្សមួយចំនួនប្រហែលជាមិនដឹងទេថាការទទួលទានចំណីអាហារមួយចំនួនអាចប៉ះពាល់ដល់ដំណើរការរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ការជ្រើសរើសអាហារយកមកទទួលទានក៏សំខាន់ណាស់ដែរសម្រាប់រាងកាយអ្នក។ ដូច្នេះ តើអាហារប្រភេទណាខ្លះដែលអ្នកគួរចៀសវាងដើម្បីកុំមានជំងឺ៥ប្រភេទនេះ?
១. ជំងឺដាច់សរសៃឈាមខួរក្បាល និងបេះដូង
អ្នកគួរកាត់បន្ថយការបរិភោគអាហារសម្បូរជាតិខ្លាញ់ខ្ពស់ ស្ករ និងអំបិល។ មួយវិញទៀតនោះ គឺអ្នកត្រូវកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។ ធ្វើបែបនេះនឹងជួយអ្នកចាកចេញឆ្ងាយពីជំងឺនេះបាន។
២. ជំងឺទឹកនោមផ្អែម
វាអាចកើតចេញពីការទទួលខុសទំនងរបស់អ្នកគឺការទទួលទានអាហារផ្អែមៗពេក ហឹរ ប្រៃ និង មានជាតិខ្លាញ់ខ្ពស់។
៣. ជំងឺសម្ពាធឈាម
វាអាចកើតចេញពីការញុំាអាហារណាដែលផ្ទុកជាតិអំបិលលើសពី ២០០០ មីលីក្រាមក្នុងមួយថ្ងៃ។ លើសពីនេះ វាក៏អាចកើតចេញពីការទទួលទានអាហារសម្រន់ភ្លាមៗមានដូចជា ភីហ្សា អាហារស្រួយៗ និងមាន់ចៀនជាដើម។
៤. ជំងឺធាត់លើសកំណត់
វាអាចកើតចេញពីការញុំាលើសកំណត់ឬតម្រូវការរបស់រាងកាយអ្នក។ បន្ថែមពីនេះ វាក៏កើតចេញពីការទទួលទានភេសជ្ជៈជាប្រចំាផងដែរ។
មូលហេតុ ៤ នេះហើយដែលធ្វើឲ្យសក់អ្នកជ្រុះឥតល្ហែ
៥. ជំងឺមហារីក
ចំពោះជំងឺនេះវិញអាចកើតចេញពីការទទួលទានអាហារអំាងដោយមានផ្សែងជាប្រចំា។ ជាងនេះទៅទៀត គឺកើតចេញពីការបរិភោគអាហារកំប៉ុង អាហារចៀន ឬ មីកំប៉ុងជារឿយៗ។
ប្រសិនបើអ្នកមានទម្លាប់ទទួលទានអាហារណាមួយជាប្រចំាដូចខាងលើ អ្នកគប្បីព្យាយាមកាត់បន្ថយដើម្បីសុខភាពអ្នក៕
រូបភាព៖ Pinterest