ទារកម្នាក់កើតមកមានអង្គបដិបក្ខការពារជំងឺ កូវីដ-១៩ ពីម្តាយដែលផ្ទុកវីរុស
- 2020-12-09 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទារកម្នាក់កើតមកមានអង្គបដិបក្ខការពារជំងឺ កូវីដ-១៩ ពីម្តាយដែលផ្ទុកវីរុស
ស្ត្រីជាម្តាយម្នាក់ មានឈ្មោះ Celine Ng-Chan ដែលបានមានផ្ទៃពោះ ១០ សប្តាហ៍ ក្រោយមកនាងក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យអំលុងពេលនោះ បានរកឃើញថាមានជំងឺ កូវីដ-១៩ កាលពីខែមីនាកន្លងទៅ។ ដំបូងៗនៃការរាតត្បាតវីរុស Covid-19 គេមិនសូវបានដឹងអំពីរបៀបដែលមេរោគនេះឆ្លង និងប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះក៏ដូចជាអនាគតកូនរបស់ពួកគេនោះទេ។
ពេលនេះ Celine Ng-Chan កំពុងនៅប្រទេសសឹង្ហបូរីបានផ្តល់កំណើតឱ្យកូនប្រុសរបស់គាត់ឈ្មោះ Aldrin កាលពីដើមខែវិច្ឆិកា។ ដំណឹងនេះកំពុងតែលើកទឹកចិត្តអ្នកនាង Ng-Chan និងស្ត្រីដទៃទៀតដែលមាន ឬកំពុងជួបបញ្ហាជាមួយជំងឺ កូវីដ-១៩ នៅពេលមានផ្ទៃពោះផងដែរ។ អ្នកនាង Ng-Chan បានប្រាប់កាសែត Straits Times ថា Aldrin មិនត្រឹមតែមានប្រព័ន្ធអង្គបដិប្រាណ ឬជាភាសាអង់គ្លេស (antibodies) ដែលមានមុខងារប្រឆាំងនឹងមេរោគការពារក្នុងរាងកាយប៉ុណ្ណោះទេ តែវាជាប្រភេទអង្គបដិប្រាណ ដែលអាចការពារពីការឆ្លងជំងឺពីម្ដាយរបស់គាត់បានថែមទៀត ជាពិសេសនោះក្នុងអំឡុងពេលសម្រាល Aldrin។
អ្នកនាង Ng-Chan បាននិយាយថា "ការមានផ្ទៃពោះ និងការសម្រាលកូនរបស់ខ្ញុំបានដំណើរការទៅដោយរលូន ទោះបីជានាងមានជំងឺ កូវីដ-១៩ នៅក្នុងត្រីមាសដំបូងរបស់ខ្ញុំ ដែលជាដំណាក់កាលមិនស្ថិតស្ថេរនៃការមានផ្ទៃពោះ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមាន Aldrin ហើយគាត់មានសុខភាពល្អ។ រីឯខ្ញុំវិញឥលូវនេះក៏មានអារម្មណ៍ធូរស្បើយដែរ បន្ទាប់ពីការឆ្លងជំងឺ កូវីដ-១៩ " ។
រឿងរ៉ាវរបស់នាងត្រូវបានស្រាវជ្រាវបន្ថែម ដែលបង្ហាញថា៖ នេះករណីដ៏កម្រ ដែលមានទារកចាប់កំណើតពីម្តាយដែលមានកូវីដ និងត្រូវបានការពារយ៉ាងល្ព។ អ្នកស្រាវជ្រាវបានសរសេរថា៖ របាយការណ៍ករណីដដែលនៅខែតុលា បានពិពណ៌នាអំពីទារកដែលកើតពីម្តាយដែលមានជំងឺ កូវីដ-១៩ និងមានអង្គបដិប្រាណ (IgG antibodies) ដែលអាចប្រឆាំងនឹងមេរោគ និងជំងឺឆ្លងទៀតផង។
នេះជាមូលហេតុដែលវ៉ាក់សាំងជាក់លាក់មួយចំនួនដូចជា ជំងឺក្អក និងផ្តាសាយត្រូវបានណែនាំក្នុងអំឡុងពេលមានផ្ទៃពោះ។ អង្គបដិប្រាណ IgG អាចកើនឡើងចំពោះទារកក្នុងផ្ទៃនៅពេលមានផ្ទៃពោះ ជាពិសេសក្រោយពេល ៣៦ សប្តាហ៍។ ការសិក្សាមួយចេញពីទីក្រុង Wuhan ប្រទេសចិន រួមទាំងស្ត្រីមានផ្ទៃពោះ ២៤ នាក់ដែលមានជំងឺ កូវីដ-១៩ បានស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះទារកទើបនឹងកើត។ លើសពីនេះទៅទៀតវេជ្ជបណ្ឌិតលោក Madden បាននិយាយថា "យើងមិនដឹងច្បាស់ទេថាតើការផ្តល់អង្គបដិប្រាណ IgG ពេលមានផ្ទៃពោះនឹងផ្តល់នូវភាពស៊ាំដល់ទារកឲ្យចៀសពីវីរុសនេះរួចឬអត់ទេ ដូចច្នេះត្រូវតែប្រុងប្រយ័ត្ន។
ទឹកដោះម្តាយក៏មានអង្គបដិប្រាណផងដែរ
ទឹកដោះរបស់ម្តាយដែលទើបតែឆ្លងមេរោគ កូវីដ-១៩ ក៏ត្រូវបានគេជឿថាផ្តល់ការការពារដល់ទារកទើបនឹងកើតផងដែរ។ ការសិក្សាមួយនៅខែកញ្ញាបានបង្ហាញថាទឹកដោះគោចំនួន ៣៧ ប្រភេទមិនមានផ្ទុកវីរុសទេប៉ុន្តែវាមានអង្គបដិប្រាណទាំងអស់ដែលអាចបន្សាបមេរោគ កូវីដ-១៩ បាន។
អង្គបដិប្រាណ អាចមានក្នុងទឹកដោះម្តាយមួយចំនួន ហើយត្រូវបានគេដឹងថា៖ អាចជួយការពារទារកពីជំងឺផ្សេងៗដូចជាជំងឺកញ្ជ្រឹលខណៈពួកគេនៅតូច និងមិនអាចទទួលថ្នាំបង្ការបាន។ ការបំបៅកូនដោយទឹកដោះម្តាយក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃស្ថានភាពរួមមាន៖ ជំងឺទឹកនោមផ្អែម ជំងឺហឺតរោគ សញ្ញាស្លាប់ភ្លាមៗរបស់ទារក និងជំងឺក្រពះពោះវៀនមួយចំនួនដែរ។ យោងតាមអ្នកជំនាញផ្នែកសុខភាព មានដូចជា នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាននិយាយថា ម្តាយដែលមានជំងឺត្រូវមានការពារខ្លួនឱ្យបានខ្ពស់ដូចជា ពាក់ម៉ាស់ លាងដៃជាមួយអាលកុល ឬជែល និងសម្អាតសុដន់មុនពេលបំបៅកូន។
រូបភាព៖ Pexels , TIMOTHY DAVID
អានបន្ត៖