ពិភពលោកកំពុងផ្តោតយកចិត្តទុកដាក់! យុទ្ធនាការចំនួន ១៦ ថ្ងៃប្រឆាំងនឹងអំពើហិង្សាលើស្ត្រី

  • 2020-12-02 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព ១៦ ថ្ងៃរបស់អង្គការសហប្រជាជាតិ UN សម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទៅលើភេទ ដែលចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នឹងប្រព្រឹត្តទៅក្រោមប្រធានបទយុទ្ធនាការ យូនីធី ២០២០ (UNiTE campaign) ៖ ហៅថា "ពិភពលោកពណ៌ទឹកក្រូចដើម្បី៖

  • ជំនួយ
  • ការឆ្លើយតប
  • ការទប់ស្កាត់
  • ការប្រមូល និងការពារ!"

ដោយសារការរស់នៅរក្សាគម្លាតនៅតែបន្ត ការរស់នៅតម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ជាងការចេញក្រៅ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាដកូវីដ-១៩។ ទន្ទឹមនឹងនេះ តាមសេចក្តីរាយការណ៍ UN បានបង្ហាញថា ការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងស្ត្រីភេទ មានការរីករាលដាលដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

របាយការណ៍របស់អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ UN ឆ្លើយតបទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម នៃជំងឺរាតត្បាដកូវីដ-១៩។ បញ្ហាជាច្រើនបាននឹងកំពុងតែកើតឡើងក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ-២៩ ដែលវាបានរាលដាលពាសពេញពិភពលោក។ ទំនួលខុសត្រូវរួមគ្នា ការសាមគ្គីភាពជាសកល នឹងអាចជួសង្គ្រោះស្ត្រី និងក្មេងស្រី ឲ្យជៀសផុតពីអំពើហិង្សាដែលអាចនឹងកើតឡើងតាមគ្រប់រូបភាព។ ដើម្បីឲ្យមានការរស់នៅប្រកបដោយសុវត្ថិភាព និងគ្មានអំពើហិង្សា យើងអាចចូលរួមធ្វើសកម្មភាពក្នុងរយៈពេល ១៦ ថ្ងៃ ដែលជាសកម្មភាពប្រចាំឆ្នាំនេះ ដើម្បីបញ្ចប់អំពើហឹង្សាទៅលើភេទស្ត្រី និងក្មេងស្រី។

សកម្មភាព ១៦ ថ្ងៃប្រឆាំងនឹងអំពើហិង្សាស្ត្រី គឺជាយុទ្ធនាការអន្តរជាតិប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកា គឺជាទិវាអន្តរជាតិដើម្បីបំបាត់អំពើហឹង្សាប្រឆាំងនឹងស្ត្រី ហើយបន្តរហូតដល់ថ្ងៃទី ១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ វាត្រូវបានប្រើជាយុទ្ធសាស្ត្ររៀបចំដោយបុគ្គល និងអង្គការនានានៅជុំវិញពិភពលោក ដើម្បីអំពាវនាវឲ្យការពារ លុបបំបាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី។

ក្រោមការដឹកនាំ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntónio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា៖ UNiTE សូមអំពាវនាវឲ្យមានយុទ្ធនាការ និងសកម្មភាពជាសកលនេះ បន្តរហូតដល់ឆ្នាំ ២០៣០ ដើម្បីបង្កើនការយល់ដឹង បង្កើនការតស៊ូមតិ ការខិតខំប្រឹងប្រែង ចែករំលែកចំណេះដឹង នឹងឈានទៅបញ្ចប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី។

រូបភាព៖ Pixabay, Pinterest

អានបន្ត៖

ប្រភព៖ unwomen ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម