ចង់ស្រកក្បាលពោះ អ្នកត្រូវតែផឹកភេសជ្ជៈទាំងនេះនៅពេលពោះទទេ
- 2020-12-03 09:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្រកក្បាលពោះ អ្នកត្រូវតែផឹកភេសជ្ជៈទាំងនេះនៅពេលពោះទទេ
ក្បាលពោះរាបស្មើគឺជាក្តីសុបិន្តរបស់មនុស្សស្រីគ្រប់ៗគ្នាតែងតែចង់បាន។ ប្រសិនបើអ្នកកំពុងស្វែងរកដំណោះស្រាយក្នុងការសម្រកខ្លាញ់ក្បាលពោះឲ្យបានយ៉ាងឆាប់រហ័សនោះ អ្វីដែលអ្នកត្រូវធ្វើគឺជ្រើសរើសយកភេសជ្ជៈមកផឹកនៅពេលព្រឹកឲ្យបានត្រឹមត្រូវ។
ការសម្រកទម្ងន់មិនដែលជាការងារងាយស្រួលនោះទេ រីឯគំនិតនៃការបូមខ្លាញ់ក្បាលពោះរិតតែមិនល្អសម្រាប់សុខភាពចំពោះមនុស្សមួយចំនួន។ ការញ៉ាំឲ្យយបានត្រឹមត្រូវ ជាមួយការហាត់ប្រាណទៀងទាត់ តែងតែមានប្រសិទ្ធភាពក្នុងការរក្សាខ្លួន និងគ្រប់គ្រងទម្ងន់អ្នកឲ្យសម។ ប៉ុន្តែការស្រកទំងន់ក្នុងល្បឿនល្អគឺអាស្រ័យទៅលើរឿងដំបូងដែលអ្នកធ្វើនៅពេលព្រឹក។ នេះគឺជាភេសជ្ជៈមួយចំនួនដែលអ្នកអាចទទួលយកមកផឹកនៅពេលពោះទទេ ហើយវានឹងទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនិងមានភាពងាយស្រួលទៀត។
ភេសជ្ជៈមានថាមពល ៤ មុខដែលជួយកាត់បន្ថយខ្លាញ់ក្បាលពោះបានយ៉ាងលឿន៖
១. ផ្លែប៉ោម Cider Vinegar
ទឹកផ្លែប៉ោម Cider Vinegar (ACV) នៅពេលទទួលទានដំបូងនៅពេលព្រឹកអាចធ្វើឲ្យកម្រិត pH របស់ក្រពះមានតុល្យភាពនិងជួយសម្រកទម្ងន់។ លាយមួយស្លាបព្រាកាហ្វេទៅនឹងកែវទឹកក្តៅអន់ៗមួយកែវហើយផឹកបន្ទាប់ពីអ្នកភ្ញាក់ពីគេងនៅពេលព្រឹក។
២. ទឹកឃ្មុំក្រូចឆ្មា
រូបមន្តសមញ្ញមួយដែលសឹងតែមនុស្សគ្រប់គ្នាដឹងនោះ គឺទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារផឹកនៅពេលព្រឹកព្រលឹមអាចជួយឲ្យអ្នកស្រកទំងន់ប្រកបដោយប្រសិទ្ធភាព។ ក្រូចឆ្មាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនសេ ភេសជ្ជៈនេះក៏ជួយបង្កើនការរំលាយអាហារនិបានផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺច្របាច់ទឹកក្រូចឆ្មារស្រស់ចូលក្នុងកែវទឹកក្តៅអន់ៗមួយកែវ ហើយបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូល និងកូរលាយជាការស្រេចក្នុងការទទួលទាន។
៣. តែបៃតង
តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការសម្រកទម្ងន់។ តែបៃតងមួយពែងនៅពេលព្រឹកប្រលឹមអាចជួយរំលាយខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័ស។ វានឹងជួយអ្នកមិនឲ្យឃ្លានខ្លាំងនៅពេលក្រោយ។ អ្វីដែលអ្នកត្រូវធ្វើគឺទទួលទានតែបៃតងក្តៅមួយពែងដោយគ្មានជាតិស្កររៀងរាល់ព្រឹក។
៤. ទឹកខ្ញី
ខ្ញីគឺជាគ្រឿងផ្សំដ៏ល្អបំផុតមួយដែលជួយក្នុងការសម្រកទម្ងន់។ ដាំទឹកមួយពែងហើយបន្ថែមខ្ញីចូល ត្រូវដាំឲ្យពុះ ទុកឲ្យនៅក្តៅអន់ៗដែលអាចផឹកបាន។ ទឹកខ្ញីធ្វើនិយ័តកម្មចំណង់អាហាររបស់អ្នកនិងជួយក្នុងការរំលាយជាតិខ្លាញ់បានលឿននាព្រឹកប្រលឹម។
ការណែនាំទាំងអស់សម្រាប់ការសម្រកទម្ងន់គឺខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយវិធីនោះគឺវាមានច្រើនខ្លាំងណាស់។ តែវិធីនេះវិញគឺងាយស្រួល និងឆាប់រហ័ស តែមានប្រសិទ្ធភាពខ្ពស់អាចទទួលយកបាន។ គួរចាប់ផ្តើមភេសជ្ជៈណាមួយដែលបានណែនាំខាងលើនេះ ដើម្បីទទួលបានក្បាលពោះរាបស្មើរនិងរាងស្អាត។
អានបន្ត៖