អត្ថប្រយោជន៍របស់ផ្លែត្រប់ដែលវាមិនត្រឹមតែមានកូឡេស្តេរ៉ូលទាបមួយមុខនោះទេ

  • 2020-12-04 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែត្រប់មានសារៈប្រយោជន៍ច្រើនណាស់ដូចជាសម្បូរទៅដោយជាតិសរសៃ កាបូហាយដ្រាត វីតាមីនC វីតាមីន A A1 B2និងវីតាមីនC ប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ ជាតិដែកជាដើម។ យ៉ាងណាមិញ ផ្លែត្រប់គឺមានអត្ថប្រយោជន៍ច្រើនជាងនេះទៅទៀត។

១. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល

ផ្លែត្រប់មានជាតិសរសៃដែលវាធ្វើអោយកម្រិតកូឡេស្តេរ៉ូលទាប។ បើសិនជាទទួលទានត្រប់ វាមានសារៈសំខាន់ក្នុងការរក្សាកម្រិតកូឡេស្តេរ៉ូលមិនអោយលើសចំនួន។

២. ជួយសម្រួលការបន្ទោរបង់

រាល់ជាតិសរសៃនៅក្នុងផ្លែត្រប់នឹងនាំនូវពពួកកាកសំណល់ក្នុងពោះវៀនធំ តាមរយៈការបញ្ចេញចោល ជួយលាងក្រពះនិងជួយសម្រួលដល់ការបន្ទោរបង់។

៣. ប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីក្នុងសារពាង្គកាយ

នៅក្នុងសារពាង្គកាយតែងតែមានពពួករ៉ាឌីកាល់សេរី ដែលវាងាយចងសម្ព័ន្ធនឹងបង្គុំផ្សេងទៀត ដែលបង្កើតបានជាមុខងារផ្សេងៗហើយភាគច្រើនមិនល្អសម្រាប់សុខភាព។ ដូចនេះផ្លែត្រប់ជួយប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីក្នុងសារពាង្គកាយ ហើយពិសេសវាបរឆាំងនឹងអុកស៊ីដង់។

៤. រក្សាតុល្យភាពប្រព័ន្ធនៅក្នុងសារពាង្គកាយ

ផ្លែត្រប់សម្បូរទៅដោយជាតិប៉ូតាស៉្យូម ដែលមានសារៈប្រយោជន៍ចំពោះប្រព័ន្ធពាសពេញសារពាង្គកាយដោយជួយរក្សាកម្រិតសម្ពាធឈាម។

៥. ជួយក្នុងការសម្រកទម្ងន់

ចំពោះមិត្តនារីដែលមានបំណងចង់សម្រកទម្ងន់ អ្នកអាចទទួលទានផ្លែត្រប់នេះបាន ព្រោះថាវាជាប្រភេទបន្លែដែលផ្តល់ថាមពលទាប តែសម្បូរទៅដោយជាតិសរសៃ ដែលងាយអោយអ្នកទទួលអារម្មណ៍ថាឆាប់ឆ្អែត។ក្នុងការទទួលទានផ្លែត្រប់ដែលស្រស់វាមានអត្ថប្រយោជន៍ជាងទទួលទានដោយការចម្អិន យ៉ាងណាមិញអ្នកគួរតែយកចិត្តទុកដាក់ រក្សាអនាម័យក្នុងការលាងសម្អាតក៏ដូចជាចម្អិនផងដែរ។

រូបភាព៖ Pinterest

ចុចអានបន្ត៖

ផ្លែឈើទាំង៦ដែលមិនសម្បូរជាតិស្ករល្អសម្រាប់សុខភាព

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម