ផ្លែឈើទាំង៦ដែលមិនសម្បូរជាតិស្ករល្អសម្រាប់សុខភាព

  • អង្គារ, 1 ធ្នូ 2020 02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែឈើសម្បូរទៅដោយវីតាមីន សារធាតុចិញ្ចឹម និងអង់ទីអុកស៊ីដង់ ហើយភាគច្រើនវាសម្បូរទៅដោយជាតិស្ករ។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬរក្សាទម្ងន់ អ្នកគួរតែជ្រើសរើសប្រភេទផ្លែឈើដែលមានជាតិស្ករទាប បើសិនវាមានផ្ទុកជាតិស្ករច្រើនអាចបង្កអោយកើតជម្ងឺផ្សេងៗដូចជាជម្ងឺទឹកនោមផ្អែមជាដើម។ ខាងក្រោមនេះយើងនឹងធ្វើការរៀបរាប់ពីផ្លែឈើមានជាតិស្ករទាប។

១. ក្រូចឆ្មា

ផ្លែក្រូចឆ្មាមានផ្ទុកនូវវីតាមីនC ហើយវាមានរសជាតិជូរមិនសូវមានជាតិស្ករ។ នៅពេលទទួលទានអ្នកអាចដាក់ស្ករដើម្បីកាត់បន្ថយភាពជូរ តែគួរដឹងពីបរិមាណដាក់ស្ករអោយល្មម។

២. ផ្លែបឺរី់

គ្រប់ប្រភេទនៃផ្លែបឺរីគឺវាមានជាតិផ្អែមតែមិនសូវមានជាតិស្ករ ហើយសម្បូរទៅដោយវីតាមីនC។

៣. ផ្លែឪឡឹក

ឪឡឹកសម្បូរទៅដោយជាតិទឹក ហើយមិនសូវផ្អែមនោះទេ វាល្អសម្រាប់សុខភាពនិងជួយអោយមានអារម្មណ៍ស្រស់ស្រាយ។

៤. ផ្លែទំពាំងបាយជូរ

ទំពាំងបាយជូរក៏មានវីតាមីនCដែរ ដែលមនុស្សភាគច្រើនចូលចិត្តទទួលទានវា ដោយសារតែវាមានរសជាតិឆ្ងាញ់ និងមានជាតិជូរអែម មានជាតិស្ករទាបខ។

៥. ផ្លែឃីវី

ឃីវីក៏មានជាតិស្ករទាបដែរ ហើយមានវីតាមីនC។ ប៉ុន្តែកុំបរិភោគឃីវីជាប្រភេទក្រៀម ព្រោះគេបន្ថែមស្ករច្រើនណាស់។

៦. ត្របែក

ត្របែកសម្បូរដោយជាតិសរសៃ វីតាមីនC ហើយជាពិសេសមិនមានជាតិស្ករច្រើន សាកសមនឹងញ៉ាំជារៀងរាល់ថ្ងៃ។ ក្រៅពីនេះនៅមានផ្លែឈើជាច្រើនទៀតដូចជាផ្លែប័រ ផ្លែទន្លាប់ជាដើម។

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់សម្រកទម្ងន់មានប្រសិទ្ធភាព អ្នកគួរជៀសវាងប្រភេទផ្លែឈើទាំង៧នេះ ដែលមានកម្រិតកាឡូរីខ្ពស់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម
អត្ថបទថ្មី