អាហារទាំង៧ប្រភេទដែលអ្នកមិនគួរដាក់ក្នុងម៉ាសុីនកម្តៅម្ហូប (Microwave)
- 2020-10-31 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារទាំង៧ប្រភេទដែលអ្នកមិនគួរដាក់ក្នុងម៉ាសុីនកម្តៅម្ហូប (Microwave)
Microwave ត្រូវបានរកឃើញនៅឆ្នាំ១៩៤០ដែលបានផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់យើង។ យ៉ាងណាមិញមានអាហារមួយចំនួនដែលអ្នកមិនសាកសមនឹងកម្តៅក្នុងម៉ាស៊ីនmicrowave ព្រោះវាអាចអោយអ្នកមិនមានសុវត្ថិភាពក្នុងការទទួលទាន។
១. ពងស្ងោរ
កាលណាដែលអ្នកដាក់ពងស្ងោរក្នុងMicrowave ម៉ូលេគុលទឹកនឹងធ្ចើអោយកើនសម្ពាធនៅពេលដែលត្រូវកម្តៅ ហើយស្រទាប់របស់ពងមានភាពស្តើងដែលវាមិនអាចធន់នឹងសម្ពាធទាំងនោះទេ ជាហេតុធ្វើអោយពងអាចផ្ទុះក្នុងMicrowaveហើយវាអាខគ្តោះថ្នាក់ដល់អ្នកទៀតផង។
២. ការ៉ុត
ថ្វីត្បិតតែអ្នកអាចកម្តៅការ៉ុតក្នុង microwave ក៏ពិតមែន ក៏ប៉ុន្តែបើសិនជាអ្នកមិនបានលាងវាអោយស្អាតកាលណាតែវាមានជាប់កំណកដី ជាតិរ៉ែដែលមានក្នុងដីនឹងបង្កអោយកើតមានផ្កាភ្លើងចេញពីMicrowave ធ្ចើអោយMicrowave ឆាប់ខូចហើយវាអាចប៉ះពាល់ដល់ជីវិតផងដែរ។
៣. អាហារឆ្លងកាត់ការកែច្នៃច្រើនដំណាក់កាល
អាហារដែលឆ្លងកាត់ការកែច្នៃដូចជាសាច់ក្រក មិនមានសារធាតុចិញ្ចឹមដោយសារការបន្ថែមជាតិអំបិល រសជាតិបន្ថែម សារធាតុគីមី និងសារធាតុរក្សាទុកអោយបានយូរ។ ជាក់ស្តែងបើសិនជាអ្នកយកម្ហូបអាហារកែច្នៃឬម្ហូបកំប៉ុង ទៅដាក់ក្នុងMicrowave នោះវិទ្យុសកម្មនៃMicrowave នឹងធ្វើអោយកូឡេស្តេរ៉ូលក្នុងអាហារកើនឡើងវាប៉ះពាល់ដល់សុខភាពដូចជាជម្ងឺបេះដូងជាដើម។
៤. ទឹក
កាលណាដែលអ្នកយកទឹកទៅកម្តៅក្នុងmicrowave វាជារឿងដែលមានភាពងាយស្រួលប៉ុន្តែរលកម៉ាញ៉េទិចmicrowave ធ្វើអោយទឹកឡើងកម្តៅកាន់តែខ្លាំង នោះម៉ូលេគុលទឹកមិនមានស្ថិរភាព ជួនកាលវាគ្រោះថ្នាក់ដល់មានការផ្ទុះទៀតផង។
៥. ម្ទេស
ម្ទេសមានជាតិកាប់សៃស៊ីន(Capsaicin)ច្រើន កាលណាវាប៉ះនឹងរលកម៉ាញ៉េទិចនៅក្នុងmicrowave នោះវានឹងបង្កើតអោយមានផ្សែង ហើយនឹងបង្កអោយឆេះផងដែរ។ កាលណាដែលផ្សែងនោះផ្សាយភាយចេញមកខាងក្រៅ អ្នកអាចនឹងមានការរលាកស្បែក។
៦. សាច់មាន់
សាច់មាន់សម្បូរទៅដោយបាក់តេរីសាលម៉ុនេឡា(Salmonella) បើសិនជាអ្នកធ្វើការចម្អិនសាច់មាន់ឆៅនៅក្នុងmicrowave នោះគ្រោះថ្នាក់សម្រាប់សុខភាពក៏មានច្រើនដែរ ដោយសារតែវាធ្វើអោយមានការកើនឡើងនៃបាក់តេរីក្នុងសាច់មាន់។ វិធីល្អអ្នកគួរតែចម្អិននៅលើខ្ទះ ដុត ឬដាក់ក្នុងម៉ាស៊ីនកម្តៅ (Oven)។
៧. ប៉េងប៉ោះឬទឹកប៉េងប៉ោះ
ដូចទៅនឹងពងស្ងោរដែរ ទឹកប៉េងប៉ោះសម្រាប់ផាសតាដែលដាក់នៅក្នុងmicrowave វានឹងខ្ទាតពេញក្នុងហ្នឹងបើសិនជាអ្នកប្រើរយៈពេលយូរក្នុងការកម្តៅ។ តើអ្នកធ្លាប់ជួបរឿងបែបនេះពីមុនទេ? អ្នកមិនគួរណាសាកដាក់អាហារទាំងនេះទេ វានឹងផ្តល់លំបាកដលអ្នកជាក់ជាមិនខាន៕
ចុចអានបន្ត៖
គ្រោះថ្នាក់ទាំង១០យ៉ាងកើតឡើងដោយសារការអង្គុយច្រើនពេក