ផ្ដល់ល្ហុងទុំដល់កូនអ្នកទទួលផ្តល់អត្ថប្រយោជន៍ខ្លាំង និងជួយសុខភាពក្មេងបានជាច្រើនយ៉ាង

  • 2025-07-07 04:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ដល់ល្ហុងទុំដល់កូនអ្នក ជួយសុខភាពក្មេងបានជាច្រើនយ៉ាង! ល្ហុងទុំជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ សាច់ទន់ និងសម្បូរទៅដោយជីវជាតិចម្រុះមុខ។

ទារកតូចៗអាចញ៉ាំផ្លែល្ហុងទុំបានទេ? តាមវិទ្យាស្ថានចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិចបានបង្ហាញឱ្យដឹងថា ផ្លែល្ហុងទុំគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្ដល់ដល់ទារក និងកុមារ។ អាណាព្យាបាលអាចផ្ដល់នូវល្ហុងទុំដល់ទារកនៅវ័យ៧ខែទៅ៨ខែឡើង។

អត្ថប្រយោជន៍នៃផ្លែល្ហុងទុំសម្រាប់ទារក និងកុមារ ជម្រុញប្រព័ន្ធការពាររាងកាយ៖

  • សម្បូរវីតាមីន A,B & C
  • ជម្រុញប្រព័ន្ធការពាររាងកាយ ការពារក្មេងពីជំងឺឆ្លងផ្សេងៗ
  • បង្កើនគុណភាពជីវិត
  • ផ្ដល់នូវ papain និង chymopapain ដែលមានតួនាទីប្រឆាំងមេរោគវីរុស មេរោគផ្សិត និងមេរោគបាក់តេរី

** ជួយរំលាយអាហារ៖**

  • ជាតិ papain ក្នុងល្ហុងទុំជួយដល់ការរំលាយអាហារ
  • សម្បូរជាតិទឹកនិងជាតិសរសៃដែលជួយឱ្យក្រពះពោះវៀន
  • ដំណើរការបានល្អ និងកាត់បន្ថយការទល់លាមក
  • ជួយឱ្យរបួសឆាប់ជាសះស្បើយ
  • សម្បូរវីតាមីន C និងអង់ស៊ីម proteolytic enzyme និងជាតិ papain
  • ដែលជួយឱ្យរបួសឆាប់ជាសះស្បើយ
  • ប្រឆាំងសត្វល្អិតក្នុងពោះវៀន
  • ជួយប្រឆាំងនឹងសត្វល្អិតក្នុងក្រពះពោះវៀន
  • ជួយជម្រុញមុខងារក្នុងរាងកាយ
  • សម្បូរនូវជាតិហ្វូឡាត
  • ជួយការលូតលាស់ និងការធំធាត់នានាក្នុងរាងកាយ
  • ជួយការលូតលាស់ខួរក្បាល
  • ការសំយោគ DNA-RNA
  • ការបម្លែងនានាក្នុងរាងកាយ(មេតាប៉ូលីស)
  • ជួយទ្រទ្រង់គំហើញភ្នែក
  • សម្បូរវីតាមីន A ជួយការលូតលាស់សុខភាពភ្នែក
  • ជួយសុខភាពរាងកាយ
  • សម្បូរជាតិ papain ប្រឆាំងអុកស៊ីតកម្ម (ការពារការខូចខាតកោសិកា និងការប្រឈមមហារីក)
  • សម្បូរជាតិ lipidic composition ជួយប្រឆាំងការរលាកក្នុងរាងកាយ
  • មានផ្ទុកជាតិ phosphorus និង potassium ដែលជួយដល់ការលូតលាស់ឆ្អឹង និងរាងកាយ។

អត្ថបទ៖ សិរីរត្នន៍