ទម្លាយអាថ៌កំបាំងហាត់ប្រាណបានដើមទ្រូងមូលក្លំពីនារីកូរ៉េ ស្អាតជាងកែសម្ផស្ស
- 2020-07-22 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយអាថ៌កំបាំងហាត់ប្រាណបានដើមទ្រូងមូលក្លំពីនារីកូរ៉េ ស្អាតជាងកែសម្ផស្ស
នារីកូរ៉េ តែងលេចធ្លោជាមួយសាច់មុខម៉ត់ខៃ រាងរៅសិចស៊ីយ៉ាងទាក់ទាញបំផុត។ ចំណុចដ៏ទាក់ទាញនេះ មិនមែនជាអាថ៌កំបាំងទៀតទេ។ ថ្ងៃនេះ កញ្ញា សូមទម្លាយរូបមន្តក្បាច់ហាត់ប្រាណបានរាងស្អាត ពិសេសដើមទ្រូង ដែលមិនបាច់ចំណាយលុយពាន់ដុល្លារទៅវះកាត់ ក៏ធានាថាស្អាតស័ក្ដិសមនឹងរាងដែរ។
លំហាត់ប្រាណ៖ អាថ៌កំបាំងទទួលបានដើមទ្រូងមូលក្លំ
ជំហានទី១៖ ចលនាលំហាត់នេះ មើលទៅហាក់ដូចងាយណាស់ តែទទួលបានប្រយោជន៍ច្រើនពិសេសពង្រឹងសាច់ម្ដុំដើមទ្រូង។
របៀបអនុវត្ត៖ ដាក់ក្បាលជង្គង់ទាំងពីរ ព្រមទាំងដៃនៅលើកម្រាលព្រំ បន្ទាបដៃចុះថ្នមៗឡើងចុះៗ។ ព្យាយាមរក្សាផ្នែកខ្នងនិងកឲ្យត្រង់ ដោយអនុវត្តបែបនេះយ៉ាងហោចឲ្យបាន ១២ដង។
ជំហានទី២៖ បន្ទាប់ពីបញ្ចប់លំហាត់ប្រាណតាមជំហានទី១រួច អ្នកត្រូវបន្តមកជំហានទី២។ ដាក់ដៃលើកម្រាលព្រំ ហើយរុញវាទៅមុខ ។ នៅពេលរំកិលមកក្រោយ ត្រូវរក្សាខ្នងឲ្យត្រង់ជាមួយដើមទ្រូង ដើម្បីឲ្យស៊ីគ្នានឹងក្បាលជង្គង់។ អនុវត្តចលនានេះយ៉ាងតិច ១២ដង។
ជំហានទី៣៖ ច្រកទឹកក្នុងដបមានចំណុះកន្លះលីត្រ កាន់ដោយដៃទាំងពីរ។ បង្ហើបឆ្អឹងខ្នងរបស់អ្នកឲ្យខ្ពស់បន្តិច រីឯជើងបញ្ឈរពាក់កណ្ដាល។ យកដៃទាំងពីរកាន់ដបទឹក ធ្វើចលនាចេញនិងចូល យឺតៗ ដោយរក្សាដើមដៃឲ្យត្រង់ និងប៉ះជាមួយកម្រាល។ អនុវត្តវិធីនេះចំនួន២០ដង។
ជំហានទី៤៖ លំហាត់ចុងក្រោយនេះ ជួយសម្រាលកម្លាំងដៃមិនឲ្យមានសម្ពាធខ្លាំង។ ដំបូង អ្នកយកដៃទាំងពីរ និងជើងច្រត់លើកម្រាលព្រំ។ បន្ទាប់មករុញខ្លួនមកមុខ ដោយបន្ទាបក្បាលពោះឲ្យដល់កម្រាលព្រំតែម្ដង និងរុញដើមទ្រូងមកខាងមុខ។ ចលនានេះត្រូវអនុវត្តយ៉ាងតិច ១៥ដង។
អនុវត្តបែបនេះជារៀងរាល់ថ្ងៃ នោះអ្នកនឹងទទួលបានដើមទ្រូងស្អាត មូលក្លំល្អ ស្លៀកពាក់អ្វីក៏សម និងសិចស៊ីដែរ៕
អានបន្ត៖ ៣ តិចនិកនារីជប៉ុនតែងប្រើ ដើម្បីបានមុខតូចនិងកន្លែងផ្សេងទៀតស្លីមស្អាត