៣ តិចនិកនារីជប៉ុនតែងប្រើ ដើម្បីបានមុខតូចនិងកន្លែងផ្សេងទៀតស្លីមស្អាត

  • 2019-12-03 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​តែ​ថ្មី​ៗ​នេះ បាន​លេច​ចេញ​​នូវ​វិធី​មួយ​ទៀត ដែល​នារី​ជប៉ុន​តែង​អនុវត្ត ដើម្បី​ទទួល​បាន​​​មុខ​តូច ព្រម​ទាំង​អាច​ជួយ​សម្រួល​​​ដល់​កន្លែង​មួយ​ចំនួន​ផ្សេង​ទៀត នៃ​រាង​កាយ​ស្លីម​ស្អាត ឃើញ​ប្រសិទ្ធភាព​ពិតៗ ប្រសិន​បើ​អ្នក​អនុវត្ត​ជា​ប្រចាំ និង​ត្រូវ​តាម​ក្បួន​ខ្នាត។

តិចនិក​ទី ១៖ ចង​កៅស៊ូ​​ជាប់​​នឹង​ត្រចៀក

អ្នក​អាច​យក​កៅស៊ូ​ចង​សក់​មក​ចង​ជាប់​នឹង​ត្រចៀក​​ឲ្យ​បាន ១០​នាទី។ ចង​ត្រចៀក​ទាំង​សង​ខាង មុខ​របស់​អ្នក​នឹង​ប្រែ​ជា​តូច​ជាង​មុន​បន្តិច​ម្តង​ៗ។ នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ជប៉ុន អ្នក​ជំនាញ​​ឈ្មោះ​ Lin បាន​ពន្យល់​ថា ការ​ធ្វើ​បែប​នេះ ពិត​ជា​អាច​ជួយ​សម្រួល​ដល់​សាច់ដុំ​ផ្នែក​ត្រចៀក រួម​ទាំង​សាច់​ដុំ​ធំ​ៗ​នៅ​កន្លែង​ផ្សេង ជា​ហេតុ​ធ្វើ​ឲ្យ​​មុខ​​របស់​អ្នក​អាច​ស្រក​ស្លីម​ជាង​មុន។ ​​វា​ក៏​ជា​វិធី​មួយ ដើម្បី​ជួយ​កាត់​បន្ថយ​​ការពារ​មិន​ឲ្យ​មុខ​របស់​អ្នក​មើល​ទៅ​ហើម​ៗ​ផង​ដែរ​។

តិចនិក​ទី ២៖ ចង​កៅស៊ូ​ជាប់​នឹង​មេដៃ

នៅ​​​ផ្នែក​មេដៃ​មាន​ចំណុច​​ជីពចរ​សំខាន់​ជា​ច្រើន ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​​អាការៈ​មុខ​ហើម។ ចង​កៅស៊ូ​ប្រហែល​២-៣​ជុំ ហើយ​ទុក​ចោល​រយៈ​ពេល​ ៥​នាទី បន្ទាប់​មក​ត្រូវ​ផ្លាស់​ប្តូរ​ទោ​ដៃ​ម្ខាង​ទៀត។

តិចនិក​ទី ៣៖ ចង​កៅស៊ូ​ផ្អោប​គ្នា​រវាង​ដៃ​កណ្តាល​និង​ដៃ​នាង

ចង​កៅ​ស៊ូ​ផ្អោប​ម្រាម​ដៃ​ទាំង​ពីរ​ចូល​គ្នា​ដូច​បង្ហាញ​ក្នុង​រូប រួច​ទុក​ចោល ៥នាទី សឹម​ផ្លាស់ប្តូរ​ទៅ​ដៃ​ម្ខាង​ទៀត។ តិចនិក​នេះ ក្រៅ​ពី​ជួយ​ធ្វើ​ឲ្យ​មុខ​ស្លីម​​ហើយ វា​ក៏​អាច​ធ្វើ​ឲ្យ​ចង្កេះ​និង​ជើង​ស្លីម​ផង​ដែរ។

តិចនិក​​​បន្ថែម​​ខ្លី​ៗ

ក្តាប់​ដៃ​ហើយ​ចង​កៅ​ស៊ូ​​ផ្អោប​គ្នា​រវាង​មេដៃ​និង​ចង្អុល​ដៃ ទុក​ចោល​ប្រមាណ​ ៥​នាទី​ សឹម​ផ្លាស់​ប្តូរ​ទៅ​ម្ខាង​ទៀត។ ធ្វើ​​បែប​នេះ​​ដើម្បី​បន្ថយ​​ការ​ឡើង​ខ្លាញ់​ធាត់​នៅ​ត្រង់​ផ្នែក​ចង្កេះ។

ចង​កៅ​ស៊ូ​នៅ​ម្រាម​ដៃ​កូន ហើយ​ទុក​ឲ្យ​បាន​ប្រហែល ១០​នាទី សឹម​ផ្លាស់​ប្តូរ​ទៅ​ម្ខាង​ទៀត​។ វិធី​នេះ​ដែរ អាច​ជួយ​សម្រួល​ដល់​ចលនា​ឈាម និង​កាត់​បន្ថយ​អាការៈ​ហើម​ជើង​ផង​ដែរ៕

ចុចអានបន្ត៖ មាត់​បេះដូង​មិន​ទាន់​ហួស​សម័យ​ផង ឥលូវ​មាន​មាត់​រូប​ផ្លែ​រណា​អាឈើ​ទៀត

ប្រភព៖ woman.tvbs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម