អត្ថប្រយោជន៍ ៥ យ៉ាងនៃតែស (White Tea) ដែលអ្នកមិនធ្លាប់ដឹងសម្រាប់សុខភាពអ្នក
- 2020-07-20 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ ៥ យ៉ាងនៃតែស (White Tea) ដែលអ្នកមិនធ្លាប់ដឹងសម្រាប់សុខភាពអ្នក
មនុស្សមួយចំនួនមានទម្លាប់ទទួលទានតែជាប្រចំាមិនថាជាប្រភេទតែស តែបៃតង តែលឿង និងប្រភេទតែផ្សេងៗទៀត។ តែសម្រាប់តែស ប្រសិនបើអ្នកទទួលទានជាប្រចំាវាពិតជាមានអត្ថប្រយោជន៍សម្រាប់សុខភាពអ្នក។ សម្រាប់តែប្រភេទនេះវាគឺកើតចេញពីប្រភេទរុក្ខជាតិ Camellia Sinensis ដែលផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពអ្នក។ ហេតុដូចនេះហើយ ប្រសិនបើអ្នកទទួលទានតែប្រភេទនេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៥ យ៉ាងរួមមាន៖
១. កាត់បន្ថយបញ្ហាសុខភាពមាត់ធ្មេញ
សារធាតុនៅក្នុងតែមានជាតិហ្វ្លអឺរ៉ាយ catechin និងtannins ជាសារធាតុដែលលាយបញ្ចូលគ្នាជួយរារំាងបាក់តេរីនិងការពារសុខភាពមាត់ធ្មេញ។ លើសពីនេះ តែសក៏ជួយការពារផ្ទៃខាងលើធ្មេញឲ្យបានរឹងមំា ការពារធ្មេញពីជាតិអាស៊ីតដែលបណ្តាលមកពីការបរិភោគអាហារនិងការបំផ្លាញធ្មេញជាដើម។
២. ជួយការស្បែករបស់អ្នក
ការការពារស្បែកពីកាំរស្មីយូវីជារឿងដ៏សំខាន់សម្រាប់សុខភាពស្បែកអ្នក។ នៅពេលណាស្បែករបស់អ្នកត្រូវនឹងពន្លឺព្រះអាទិត្យ ស្បែករបស់អ្នកនឹងរងការខូចខាតដោយមានស្នាមជ្រីវជ្រួញ និងមានភាពឆាប់ចាស់ជាដើម។ អ្នកអាចកត់សម្គាល់បានថា អ្នកដែលនិយមទទួលទានតែសដោយមិនប្រើស្ករ ហាក់បីជាមានស្បែកទន់រលោង មិនសូវឃើញស្នាមជ្រួញ និងមានភាពក្មេងជាងវ័យ។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
នៅក្នុងតែប្រភេទនេះមានផ្ទុកជាតិ polyphenols ជួយធ្វើឲ្យសរសៃឈាមរត់បានស្រួល។ ក្រៅពីនេះ វាជួយបញ្ចុះជាតិកូឡេស្ត្ររ៉លដែលជាមូលហេតុចម្បងនៃជំងឺបេះដូង។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថាការទទួលទានតែស ៣ កែវក្នុងមួយថ្ងៃអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងរហូតដល់ទៅ ២១%។
៤. ប្រឆំាងនឹងការរលាកនិងជួយពង្រឹងប្រព័ន្ធសុំា
តែសគឺសម្បូរទៅដោយសារធាតុប្រឆំាងអុកស៊ីដកម្ម។ នៅក្នុងនោះដែរ ជាតិ polyphenols ជាសារធាតុអុកស៊ីតកម្មមួយទទួលខុសត្រូវក្នុងការជួសជុលកោសិកា។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយការពារកោសិការលាកបានដែរ។ ក្រៅពីនេះ ការទទួលទានតែសជួយពង្រឹងប្រព័ន្ធសុំា។
៥. បន្ថយល្បឿននៃការលូតលាស់ជំងឺមហារីកក្នុងពោះវៀនធំ
តាមការសិក្សាបានរកឃើញថា នៅក្នុងតែស ប្រសិនបើអ្នកទទួលទាន វាជួយបន្ថយនៃការលូតលាស់នៃកោសិកាមហារីកនៅក្នុងពោះវៀនធំក៏ដូចជាការពារកោសិកាដទៃទៀតមិនឲ្យបំផ្លាញបានដែរ។ អ្នកអាចសាកទទួលទាននិងកត់សម្គាល់បានដោយខ្លួនឯង។
មិនមែនទាល់តែទទួលទានតែសនោះទេ ទើបមានអត្ថប្រយោជន៍ទំាងនេះ តែការទទួលទានតែផ្សេងទៀតក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពអ្នកដែរ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានតែក៏គួរតែមានកម្រិតដែរ មានន័យថាអ្នកត្រូវទទួលទានល្មមមិនគួរបរិភោគច្រើនហួសហេតុពេកនោះទេ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
គ្រោះថ្នាក់នឹកស្មានមិនដល់សម្រាប់សុខភាពនៅពេលអ្នកឧស្សាហ៍ញ៉ាំហឹរ