សុបិនអាក្រក់ ៦យ៉ាងដែលឲ្យហេតុមិនល្អ គួរប្រុងប្រយ័ត្នទាំងសុខភាពនិងលុយកាក់
- 2020-05-02 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុបិនអាក្រក់ ៦យ៉ាងដែលឲ្យហេតុមិនល្អ គួរប្រុងប្រយ័ត្នទាំងសុខភាពនិងលុយកាក់
បើអ្នកយល់សប្ដិឃើញសុបិនទាំងនេះ សូមប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះពេលខាងមុខ អាចមានមិនល្អកើតឡើង។
ឃើញសត្វកណ្ដុរ
យល់សប្ដិនេះពាក់ព័ន្ធនឹងសុខភាព។ ឃើញកណ្ដុររត់ឡើងលើខ្លួន គួរទៅពិនិត្យថាមានជំងឺមួយណាឬអត់។ បើឃើញកណ្ដុររត់សព្វកន្លែង មានន័យថាគ្រួសារអ្នកមានរកាំរកូស។
ឃើញរលកទឹក
យល់សប្ដិឃើញរលក មានន័យថាអ្នកបានធ្វើសកម្មភាពអ្វីមួយដោយមិនប្រុងប្រយ័ត្ន ហើយបន្សល់នូវលទ្ធផលមិនល្អ។ ប្រសិនបើកំពុងស្ថិតក្នុងមនោសញ្ចេតនាណាមួយ អ្នកអាចនឹងបែកគ្នា។
ឃើញខ្លួនឯងធ្លាក់ពីណាមួយ
សុបិននេះមានន័យថា អ្នកកំពុងស្ថិតក្រោមការគាបសង្កត់របស់អ្នកណាម្នាក់ ឬគេកំពុងគំរាមអ្នក។ អ្នកចង់ចេញពីទីនេះឲ្យផុត ។
ឃើញត្រូវគេវាយប្រហារ
នេះបង្ហាញឲ្យឃើញថា អ្នកកំពុងតែគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងភាពលំបាកនាពេលបច្ចុប្បន្ន។ ដំណោះស្រាយនោះគឺ អ្នកគួរចែករំលែករឿងនេះជាមួយអ្នកជិតស្និទ្ធិឲ្យបានធូរស្រាលខ្លះ។
ឃើញខ្លួនឯងស្លាប់
នេះបង្ហាញឲ្យឃើញថាអ្នកកំពុងជួបរឿងអយុត្តិធម៌ ព្រោះខ្លួនលះបង់ច្រើន តែគ្មានអ្នកណាគេមើលឃើញ។ អ្នកគួរតែផ្ដោតលើខ្លួនឯងច្រើនជាង ជាជាងការជួយគេ តែគ្មានអ្នកណាដឹងគុណ។
ឃើញគេលួចកាត់សក់
នៅសុខៗស្រាប់តែយល់សប្ដិថាត្រូវគេលួចកាត់សក់ មានន័យថាពេលខាងមុខ ផ្ទះអ្នកអាចមានរឿងធំ។ អ្នកគួរប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះបើធ្ងន់ធ្ងរគឺអាចមានគ្រោះថ្នាក់ដល់ជីវិត៕
ចុចអានបន្ត៖
ទីតាំងនៃប្រជ្រុយអាចបង្ហាញពីអត្តចរិតផ្សេងៗគ្នារបស់មនុស្ស
អ្នកកើតឆ្នាំកុរ មកដឹងជោគជតារាសីខ្លួនឯងមានលាភកម្រិតណាក្នុងឆ្នាំថ្មីនេះ