ទីតាំង​​នៃ​​ប្រជ្រុយ​​អាច​​បង្ហាញ​​​​​​​ពី​​អត្តចរិតផ្សេងៗ​​​​​គ្នា​​​​​​​របស់​​​​មនុស្ស​​​

  • 2019-04-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​មនុស្ស​​យើង​ភាគ​​ច្រើន​​ បាន​​ដឹង​​​ហើយ​ថា ​​ទីតាំង​​​ប្រជ្រុយ​​​នៅ​​លើ​​​​រាង​កាយ សុទ្ធ​តែ​​មាន​​អត្ថន័យ​​​​​​និង​​អាច​បង្ហាញ​​ពី​​​អត្តចរិត​​​​ផ្សេង​ៗ​​គ្នា​​​។ ចង់​​​ដឹង​ថា​​វា​​​មាន​អត្ថន័យ​​​ខុស​គ្នា​បែប​ណា​​ខ្លះ​​​ សាក​​ទៅ​ពិនិត្យ​មើល​ទីតាំង​​​និមួយៗ​​នៃ​​ប្រជ្រុយ​​ដែល​អ្នក​មាន​។

​​​​​​​​​​​​​​​​​​១. នៅ​​ខាងលើ​​ថ្ងាស​​​​​​​​​​​​​​​​​​​​​​

អ្នក​​​​​ដែល​​មាន​​ប្រជ្រុយ​​​នៅ​​ត្រង់​​​​លើ​ថ្ងាស​​ គឺ​​ជា​​មនុស្ស​​​​​​​ពូកែ​​ផ្នែក​​នយោបាយ​​។ ប្រសិន​បើ​​ប្រជ្រុយ​​​នោះ​ មាន​ពណ៌​​​​​​​បែក​ក្រហម​ឬ​បៃតង អ្នក​នឹង​​មាន​​វាសនា​ធំ​ទៅ​ថ្ងៃ​​មុខ​​ និង​ទទួល​​បាន​​​ភាព​​ជោគជ័យ​​​​ក្នុង​ជីវិត​​​។ យ៉ាង​ណា​មិញ អ្នក​​​ក៏​អាច​​​​​នៅ​​លីវ​​ជា​រៀង​​រហូត​​ដែរ​។

​​​​​​​​​​​​​​​​​​២. នៅ​​លើ​​​ចិញ្ចើម​​​​​​​​​​​​​​​​​​​

នេះ​បញ្ជាក់​​ថា អ្នក​​​ជា​មនុស្ស​​​ដែល​​​​​មាន​ទ្រព្យ​​​​​ច្រើន​​និង​ជោគជ័យ​​ធំ​​​។ ម្យ៉ាង​​វិញ​ទៀត​​ អ្នក​​ចូល​ចិត្ត​ជួយ​​អ្នក​​ដទៃ​​ តាំង​ពី​​ដើម​​មក​​​ម្ល៉េះ​។

​​​​​​​​​​​​​​​​​​៣. នៅ​​បរិវេណ​​​ថ្ពាល់​​​​​​​​​​​​​​​​​​

អ្នក​​ជា​ប្រភេទ​​មនុស្ស​​ ដែល​​​ឆាប់​ប្រួល​​ប្រែ​​អារម្មណ៍​​និង​​ងាយ​​នឹង​​មាន​​​​ប្រតិកម្ម​។ ប្រសិន​បើ ប្រជ្រុយ​​នៅ​​​​ត្រង់​​​បរិវេណ​​ថ្ពាល់​​​ខាង​​​ឆ្វេង​ មាន​ន័យ​​ថា​ អ្នក​​ជា​​មនុស្ស​​​​​មិន​សូវ​​ចេះ​​មាត់​​ក។

​​​​​​​​​​​​​​​​​​៤​. នៅ​លើ​​ចង្កា​​​​​​​​​​​​​​​​​​

អ្នក​គឺ​ជា​មនុស្ស​​​​ ដែល​មាន​ភាព​​ស្រស់​ស្អាត​​និង​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​គួរ​ឲ្យ​​​ស្រលាញ់​​​ខ្លាំង​ណាស់​។ ​​​អ្នក​​​​ចេះ​​ពី​​​​ថ្លឹង​​ថ្លែង និង​គោល​​ដៅ​​​ច្បាស់​លាស់​​ក្នុង​ជីវិត​។

​​​​​​​​​​​​​​​​​​​​៥. នៅ​​​​លើ​​បបូរ​​មាត់​​​​​​​​​​​​​​​​​​​

អ្នក​​ជា​​មនុស្ស​​ដែល​ចូល​ចិត្ត​​គោរព​​​ខ្លួន​ឯង​និង​​​អ្នក​​ដទៃ​។ ជា​ពិសេស​​ ពេល​​​​​​​អ្នក​នឹង​មាន​​ឱកាស​​ច្រើន​​ ក្នុង​ការ​​មាន​កូន​ភ្លោះ​​ផង​​​ដែរ​។

​​​​​​​​​​​​​​​​​​៦. នៅ​​លើ​​​ច្រមុះ​​​​​​​​​​​​​​​​​​

អ្នក​​​ដែល​មាន​​​ប្រជ្រុយ​នៅ​​​​​​លើ​​ច្រមុះ​នេះ ជា​​​​​មនុស្ស​​​​ប៉ិន​​ប្រសប់​​​​ក្នុង​​ការ​គិត​ វៃ​​ឆ្លាត​​ និង​​​​​​ឆាប់​​យល់​លើ​​​​កិច្ច​​ការ​​គ្រប់​បែប​យ៉ាង។ ​បើ​ប្រជ្រុយ​​ស្ថិត​​​នៅ​លើ​​​​​ច្រមុះ​​​​​ខាង​​ស្តាំ អ្នក​​​អាច​​រក​លុយ​​​បាន​ច្រើន​​ ដោយ​មិន​លំបាក ប៉ុន្តែ​​បើ​​ស្ថិត​​នៅ​លើ​​ច្រមុះ​​ខាង​​ឆ្វេង នោះ​​វា​នឹង​ផ្ទុយ​គ្នា​។

​​​​​​​​​​​​​​​​​​៧. នៅ​​​លើ​​ដើម​ដៃ​​​​​​​​​​​​​​​​​​

​​ប្រជ្រុយ​​​ដែល​​​ស្ថិត​​​​ត្រង់​​កន្លែង​នេះ ​​​បង្ហាញ​ថា​អ្នក​​​ជា​​មនុស្ស​​​​ ដែល​មាន​ភាព​​រឹង​មាំ​​ខ្លាំង និង​​ស្គាល់​ពី​ខ្លួន​ឯង​​យ៉ាង​​ច្បាស់​​។ ​ប៉ុន្តែ​​​បើ​​​ប្រជ្រុយ​​​នៅ​​លើ​​​ដៃ​​ឆ្វេង​​វិញ ​​អ្នក​​នឹង​​​រង​គ្រោះ​​ជួប​​ភាព​​សោក​​​សៅ​​ច្រើន​៕​​​

ចុចអានបន្ត៖

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម