៨ យ៉ាងចាំបាច់ត្រូវធ្វើ ពេលអ្នករួចរាល់ក្នុងការក្លាយជាមនុស្សថ្មី

  • 2020-04-30 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​លោក​យើង​នេះ ​មាន​រឿង​ច្រើន​ដែល​មាន​ទាំង​​គួរ​ធ្វើ​និង​មិន​ត្រូវ​ធ្វើ ដើម្បី​ផ្លាស់​ប្តូរ។ ​ហេតុ​នេះ​ហើយ ​ការ​ក្លាយ​ជា​មនុស្ស​​ថ្មី​ឲ្យ​ល្អ​ប្រសើរ ​​និង​និយាយ​ពាក្យ Say Goodbye ​ចំពោះ​ខ្លួន​ឯង​កាល​ពី​មុន ​ដែល​តែង​តែ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត។ ដូច្នេះ ​ទាំង​នេះ​ជា​ការ​អនុវត្ត​ដ៏​​ល្អ​មួយ​សម្រាប់​ជីវិត​ ដើម្បី​ក្លាយ​ជា​មនុស្ស​ថ្មី។

រូបតំណាង

**១. ឈប់​ព្យាយាម​​តាម​ចិត្ត​មនុស្ស​រាល់​គ្នា**

​ត្រូវ​ចាំ​ថា​អ្នក​មិន​អាច​ធ្វើ​តាម​ចិត្ត​មនុស្ស​រាល់​គ្នា​បាន​ទេ។ ​មិន​ថា​ទោះ​អ្នក​ព្យាយាម​ខ្លាំង​កម្រិត​ណា ដើម្បី​ឲ្យ​គេសប្បាយ​ចិត្ត ​តែ​មិន​ប្រាកដ​ថា ​លទ្ធផល​អ្នក​នឹង​​រីករាយ​ចំពោះ​រឿង​ទាំង​នោះ​ដែរ។ ​ការ​យក​ចិត្ត​​អ្នក​ដទៃ​ទុក​ក្នុង​ចិត្ត​ជា​រឿង​ល្អ​ហើយ ​តែ​ត្រូវ​មាន​ដែន​កំណត់​និង​យុត្តិធម៌​ចំពោះ​ខ្លួន​ឯង​ដែរ។ .

រូបតំណាង

២. ឈប់​ធ្វើ​ដើម្បី​ប្ដូរ​នរណា​ម្នាក់

ពិត​ណាស់ ​​គ្រប់​គ្នា​សុទ្ធ​តែ​មាន​មនុស្ស​ក្នុង​​បេះ​ដូង​របស់​ពួក​គេ​ហើយ​ចង់​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​នេះ។ ​ពិសេស គឺ​សម្រាប់​មនុស្ស​ដែល​អ្នក​​​ស្រលាញ់​។ យ៉ាង​ណា​មិញ ​មិន​ថា​អ្នក​ស្រលាញ់​គេ​ខ្លាំង​ប៉ុន​ណា ​ក៏​អ្នក​ប្រហែល​មិន​អាច​ប្តូរ​គេ​បាន​ទាំង​ស្រុង​ដែរ។ ​នោះ​​គឺ​មិន​មែន​មក​ពី​បុគ្គលិក​លក្ខណៈ​ឡើយ ​តែ​​អាច​មក​ពី​អ្នក​ជា​ពន្លឺ​ចំពោះ​គេ​ឬ​អត់។

រូបតំណាង

៣. ឈប់​រំពឹង​ថា​ ចេះ​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​នេះ

​មែន​ហើយ ​សូម្បី​មនុស្ស​កើត​ក្នុង​ ​១៩៥០s ​ក៏​ពួក​គេ​មិន​អាច​ដឹង​ និង​យល់​​គ្រប់​យ៉ាង​ទាំង​អស់​បាន​ដែរ។ ចំណែក​អ្នក ​គ្រាន់​ជា​មនុស្ស​ដែល​ទើប​កើត​ក្នុង​សម័យ​នេះ​ទេ ​ដូច្នេះ​សូម​រក្សា​ចិត្ត​ប្រឹង​រៀន​អ្វី​ៗ​​​ឲ្យ​បាន​ច្រើន កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ខ្លាំង​ពេក។

រូបតំណាង

៤. ឈប់​រអ៊ូ​លើ​អ្វី​​ដែល​មិន​ចាំ​បាច់

​មួយ​ជីវិត​របស់​មនុស្ស​​​យ៉ាង​ហោច​ណាស់ ​គង់​មាន​ថ្ងៃ​មួយ​ជំពប់​ជើង​ដួល ​តែ​សំខាន់​ចេះ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​បាន។ ​មិន​ខុស​គ្នា​ដែរ ​ពេល​ខ្លះ​អ្នក​ក៏​ទៅ​ធ្វើ​ការ​យឺត ​ហើយ​វា​ក៏​​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ងារ​របស់​អ្នក។ ​តែ​អ្នក​អាច​បញ្ឈប់​វា​បាន​ដោយ​កុំ​បន្តទម្លាប់​អាក្រក់ ហើយ​កុំ​រអ៊ូ​ត្អូញ​ត្អែរ​ទៀត ​គួរ​​​ស្វែង​រក​វិធី​ណា​ឲ្យ​ជីវិត​រស់​នៅ​បាន​ស្រួល​ខ្លះ។

រូបតំណាង

៥. ​កុំ​រស់​នៅ​​បែប Comfort Zone

​មិន​ថា​ការងារ ស្នេហា ឬ​សូម្បី​តែ​ទស្សនៈ​របស់​អ្នក ​គឺ​យើង​ចង់​​ឲ្យ​អ្នក​សាក​ល្បង​ឈាន​មួយ​ជំហាន​​ដើរ​ទៅ​មុខ ​ហ៊ាន​ចូល​ក្នុង​ពិភព​ថ្មី​មួយ​។ ​ជីវិត​វា​អាច​នឹង​មាន​ន័យ​ជាង​រាល់​ថ្ងៃ​នេះ ​នៅ​ពេល​អ្នក​ព្រម​ចាក​ចេញ​ពី​​ទម្លាប់​រស់​នៅ​សព្វ​ថ្ងៃ​ ​។

រូបតំណាង

៦. ឈប់​រត់​គេច​ពី​បញ្ហា​ទៀត​ទៅ​

អ្នក​គ្មាន​ថ្ងៃ​រត់​គេច​បានពី​បញ្ហា​ឡើយ ​សូម្បី​តែ​គំនិត​ខ្មៅ​ងងឹត។ ​ប្រសិន​បើ​អ្នក​មិន​ចូល​ខ្លួន​ដោះ​ស្រាយ​ទេ ​នោះ​​វិធី​ល្អ​បំផុត​គឺ​ប្រឈម​នឹង​វា។ ​វា​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​អំ​ពី​អ្វី​ដែល​បាន​កើត​ឡើង និង​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ក្លាហាន។ ​

រូបតំណាង

៧. ឈប់​ធ្វើ​ខ្លួន​ជា​មនុស្ស​រវល់​រហូត​គ្មាន​ពេល​សម្រាក

មហិច្ចតា​ តែង​តែ​ជម្រុញ​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​មុខ ​ហើយ​​នេះ​​ជា​រឿង​ល្អ​។ ​ពិសេស​ការងារ​របស់​អ្នក ​តែ​វា​អាច​នឹង​មិន​ល្អ​វិញ​បើ​អ្នក​តែង​ធ្វើ​ការ​គ្រប់​ពេល​រហូត​សម្រាក​បាន​តិច​តួច ។ ​វា​ច្បាស់​​ជា​ជះ​ឥទ្ធិពល​ដល់​សុខភាព​រាង​កាយ​និង​ផ្លូវ​ចិត្ត​មិន​ខាន។ ​បន្ថែម​​ពី​នេះ ​វា​ក៏​រំខាន​ដល់​ភាព​ឯក​ជន​របស់​អ្នក​ដូច​គ្នា​។

រូបតំណាង

៨. ​ឈប់​​​រំពឹង​លើ​លទ្ធផល​

​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​ដែល​ចង់​គ្រប់​គ្រង​រឿង​រ៉ាវ​មួយ​ចំនួន​ក្នុង​ជីវិត​រស់​នៅ​របស់​ពួក​គេ។ ​ប៉ុន្តែ​រឿង​ខ្លះ​កើត​ឡើង​ ​​វា​អាច​ហួស​ពី​​លទ្ធផល​ដែល​អ្នក​រំពឹង។ ​អ្នក​គួរ​តែ​ព្រម​ទទួល​ស្គាល់ ​ព្រោះ​បើ​មិន​ដូច្នេះ​ទេ ​អ្នក​ប្រាកដ​ជា​ខក​ចិត្ត​ខ្លាំង​មិន​ខាន។ ​ដោយ​សារ​គ្រប់​យ៉ាង​វា​មិន​អាច​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​គ្រប់​ពេល​នោះ​ឡើយ៕

អានបន្ត៖ ​ រឿង​ជាច្រើន​ដែល​ស្រីៗ​​មិន​គួរ​មើល​រំលង មុន​​ឈាន​​ដល់​វ័យ ​៣០ ​ឆ្នាំ​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា