រឿង​ជាច្រើន​ដែល​ស្រីៗ​​មិន​គួរ​មើល​រំលង មុន​​ឈាន​​ដល់​វ័យ ​៣០ ​ឆ្នាំ​

  • 2020-04-28 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ​ប៉ុណ្ណឹង​ទៅ​ហើយ​មិន​មែន​ជា​វ័យ​ដែល​នៅ​រវើរវាយ​ទៀត​នោះ​ទេ​ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​គឺ​មាន​ច្រើន​ណាស់ ដូចនេះ​អ្នក​គួរ​តែ​ដឹង ​និង​ ស្វែង​យល់​ពី​វា ៖ ​​

១. មាន​ស្នេហា​​មួយ​ដែល​មិន​ធ្វើ​ឲ្យ​យើង​បាត់បង់​ម្ចាស់ការ​លើ​ខ្លួន​ឯង ៖​ បើ​សិន​ជា​វ័យ​ប៉ុណ្ណឹង​ហើយ​យើង​នៅ​តែ​​ងប់ងុល​ជាមួយ​ស្នេហា​រហូត​សូម្បី​តែ​ខ្លួនឯង​ក៏​ភ្លេច​នោះ​ យើង​​ពិត​ជា​គួរ​ឲ្យ​អស់សំណើច​ណាស់។

២. មាន​អារម្មណ៍​សមស្រប ​និង​កក់​ក្ដៅ​នៅ​ពេល​ដែល​មាន​កូន ៖​ បើ​​មិន​ទាន់​សម្រប​ខ្លួន​ និង​មាន​អារម្មណ៍​ថា​មិន​ទាន់​ចង់​បាន យើង​មិន​គួរ​មាន​នោះ​ទេ​ ព្រោះ​​អាច​ខ្វះ​ការ​តស៊ូ​មើល​ថែ​ពួកគេ។

៣. សម្រេច​ការងារ​មួយ​ដែល​ស្រឡាញ់​ និងជា​ក្ដី​ប្រាថ្នា ៖ វ័យ​នេះ​ទៅ​ហើយ ​គួរ​តែ​មាន​អ្វី​ដែល​ខ្លួន​យើង​ស្រឡាញ់ មិន​មែន​ការងារ​ដែល​មាន​ត្រឹម​តែ​ឈ្មោះ​នោះ​ទេ។

៤. លះបង់​អតីតកាល​​ជូរចត់​ ៖​ ពីមុន​យើងអាច​នឹង​​អាក្រក់,​ មាន​អ្នក​មើល​ងាយ​, មាន​អ្នក​ដែល​ជាន់​ឈ្លី​ទឹក​ចិត្ត​ ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​អតីតកាល​តែ​ប៉ុណ្ណោះ មិន​គួរ​ទុក​វា​ក្នុង​ចិត្ត​នាំ​តែ​ធ្ងន់​ឡើយ។

រូបតំណាង

**៥. ​រស់​នៅ​តែ​ឯង ៖​** អាច​ទម្លាប់​បាន​ទេ?​ បើ​មិន​ទាន់ យើង​ត្រូវ​តែ​សាកល្បង​ ព្រោះ​អ្វី​ៗ​ក៏​មើល​មិន​ឃើញ​ដែរ​ គ្រប់​គ្នា​មិន​អាច​ក្បែរយើងបានមួយ​ជីវិត​នោះ​ទេ។

៦. ដោះលែង​អ្វី​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើងមាន​សម្ពាធ ៖​ ស្ថិត​ក្នុង​ស្ថានភាព​លំបាក, តឹងតែង​ ដែល​ធ្វើឲ្យ​យើង​​គិត​ថា​ពិបាក​នឹង​បន្ត ហើយ​ទោះ​ខំ​បន្ត​ក៏​គ្មាន​លទ្ធផល​ ចឹង​គួរ​តែ​បោះ​បង់​ចោល​ទៅ។

៧. ស្នេហា​មិន​មែន​សម្រាប់​លុយ ៖​ បើ​​ជា​មនុស្ស​បែប​នេះ​នោះ​មាន​ន័យ​ថា យើង​រស់នៅ​គ្រាន់​តែ​កំដរ​ការ​ដក​ដង្ហើម​ប៉ុណ្ណោះ​ ព្រោះ​យើង​ត្រូវ​ការ​លុយ​របស់​គេ​ដើម្បីតែ​រស់។

៨. ទទួល​យក​គ្រប់​យ៉ាង​ដែល​ឪពុក​ម្ដាយ​​មាន ៖​ ទោះបី​ជាពួកគាត់​ក្រ​ តែ​គាត់​នៅ​តែ​ចិញ្ចឹម​យើង​ដល់​ធំ​ ទោះ​គាត់​ធ្លាប់​លើក​ដៃ​វ៉ៃ​ ប៉ុន្តែ​គាត់​នៅ​តែ​ជា​អ្នក​ដែល​បង្កើតយើងមក​។ ទោះ​គាត់​និយាយ​ច្រើន​ ក៏​ព្រោះ​តែ​ចង់​ឲ្យ​ល្អ​ ហើយ​ពេល​ខ្លះ​គាត់​ក៏​ហត់​ ដូច្នេះយើង​មិន​គួរ​ស្អប់​គាត់​ទេ។

៩. គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​នោះ​ទេ ៖​ មួយ​ជីវិត​នេះ​ យើងមិន​អាច​រក​ឃើញ​មនុស្ស​ដែល​ល្អ​គ្រប់​ដប់​នោះ​ទេ​ ដូច្នេះ​ត្រូវ​តែ​ទទួល​ស្គាល់។

១០. មនុស្ស​ដែល​គួរ​តែ​ជឿ​ជាក់​ និង​ មនុស្ស​ដែល​មិន​គួរ ៖​ ត្រូវ​ដឹង​ថា​អ្នក​ណា​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន​ និង​អ្នក​ដែល​មិន​អាច​ទុក​ចិត្ត​បាន​ មិន​មែន​ចេះ​តែ​គិត​ថា​មនុស្ស​នឹង​ល្អ​គ្រប់​គ្នា​នោះ​ទេ​​ បែប​នេះ​ហើយ​អ្នក​ត្រូវ​តែ​ចេះ​មើល​មនុស្ស​ និង​រាប់​អាន​មនុស្ស។

១១. កុំ​សុំ​ទោស​បើ​សិន​​មិន​បាន​ធ្វើ​ខុស ៖ យើង​មិន​អាច​ចេះ​តែ​សុំទោស​គេ​ទាំង​ខ្លួន​ឯង​មិន​បាន​ធ្វើ​ខុស​នោះ​ទេ​ ត្រូវ​ដឹង​ថាពាក្យសុំទោស​តម្លៃណាស់​​សម្រាប់មនុស្ស​ម្នាក់​ៗ។

១២. ពេល​វេលា​​គឺ​មាន​តម្លៃ​បំផុត​ ៖ ដល់​អាយុ​ប៉ុណ្ណឹង​ទៅ​ហើយ​ ​មិន​អាច​ចេះ​តែ​ចំណាយ​ពេល​ចោល​អត់​ប្រយោជន៍​ដូច​កាល​នៅ​ក្មេង​ទៀត​នោះ​ទេ ។

១៣. មិត្តភ័ក្ដិ​អាច​ធ្វើ​ឲ្យ​​ញញឹម​ ក៏​អាច​ធ្វើ​ឲ្យ​យំ​បាន​ដែរ ៖​ វា​ក៏​ដូច​ហ្នឹង​ស្នេហា​ដែរ​ មិត្តភាព​អាច​ឲ្យ​យើង​រីក​រាយ​តែ​ពេល​ខ្លះ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​បាន​ដែរ។

រូបតំណាង

១៤. មាន​ចំណេះ​ពិត​ប្រាកដ ៖ រៀន​ត្រូវ​យក​ចំណេះ​ដឹង,​ គុណភាព មិន​មែន​មាន​ត្រឹម​តែ​ក្រដាស​មួយ​សន្លឹក​ដែល​គេ​ចេញ​ឲ្យ​​នោះ​ទេ​ ព្រោះ​វា​គ្មាន​ន័យ។

១៥. គ្រប់​គ្រង​លុយ​ដែល​យើងរក​បាន ៖​ រក​បាន​ត្រូវ​ចេះ​ទុក​ដាក់​ និង​ចាយ​វាយ​ឲ្យ​មាន​របៀប​ មិន​មែន​រក​បាន​ប៉ុណ្ណា​ចាយ​ប៉ុណ្ណឹង​នោះ​ទេ​ ហើយ​ក៏​មិន​មែន​ចាយ​តាម​តែ​ការ​ចង់​បាន​នោះ​ឡើយ។

១៦. ជីវិត​​នឹង​មាន​ន័យ​បើ​សិន​ជា​យើង​ចេះ​រៀប​ចំ ៖​ មិន​មែន​ដេក​គង​ថ្ងាស​ស្រមៃ​ហើយ​គ្រប់​យ៉ាង​វា​នឹង​រត់​មក​រក​យើង​​នោះ​ទេ​។ ​ត្រូវ​ដឹង​ថា​បើយើង​ចង់​បាន​​លទ្ធផល​ល្អ​ ​ត្រូវ​តែ​ព្យាយាម ​​និង​ចេះ​រៀប​ចំ​ដំណើរ​ជីវិត​ខ្លួន​ឯង៕

​​​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​គួរ​តែ​យល់​ ព្រោះ​ជីវិត​ក្នុង​ជីវិត​មនុស្ស​សុទ្ធ​តែ​ការ​រៀន​សូត្រ!

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី