៤ វិធីកាត់បន្ថយអាការៈភ្នែកស្ងួត ភ្នែកឆាប់នឿយហត់ និងសញ្ញាគ្រោះថ្នាក់ផ្សេងៗបាន

  • 2020-04-27 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បញ្ហា​ស្ងួត​ភ្នែក ​គឺ​ជា​រឿង​​ដែល​ងាយ​ប្រឈម​សម្រាប់​មនុស្ស​ទូ​ទៅ​នា​ពេល​បច្ចុប្បន្ន។ ​នេះ​បណ្តាល​មក​ពី​​​ប្រើ​ភ្នែក​ច្រើន​នៅ​មុខ​កុំព្យូទ័រ ​​មើល​ទូរសព្ទ ​ឬ​មក​ពី​ពាក់ Contact lenses ​រយៈ​ពេល​យូរ​​ម៉ោង​ពេក។ ​ភ្នែក​ងាយ​នឹង​​ស្ងួត ​​នឿយ​ហត់ ​និង​ប្រែ​ជា​​ឈឺ​​ចាប់។ ​បើ​សិន​ជា​បណ្តោយ​រយៈ​ពេល​យូរ ​វា​​ធ្វើ​ឲ្យ​ខូច​កែវ​ភ្នែក​ទាំង​មូល​តែ​ម្តង។ ដូច្នេះ​ដើម្បី​ចៀស​វាង​បញ្ហា​ធំ​​បែប​នេះ ​​អ្នក​គួរ​អនុវត្ត​នូវ​វិធី​មួយ​ចំនួន សម្រាប់​ការពារ​ភ្នែក​ឲ្យ​នៅ​មើល​ឃើញ​ច្បាស់​ល្អ​បាន។

រូបតំណាង

**១. ​បន្ថែម​​ជាតិ​សំណើម​ដល់​ភ្នែក**

​ការ​រក្សា​ភាព​សំណើម​ដល់​កែវ​ភ្នែក ​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ស្ងួត​ភ្នែក​បាន​យ៉ាង​ត្រឹម​ត្រូវ ​ដោយ​អ្នក​អាច​ប្រើ​ថ្នាំ​បន្តក់​ភ្នែក។ ​​វិធី​សាស្ត្រ​នេះ​នឹង​ជួយ​បង្កើត​សារជាតិ​ទឹក​ក្នុង​កែវ​ភ្នែក ​នៅ​កម្រិត​ដែល​ភ្នែក​កំពុង​រង​ការ​ស្ងួត​ខ្លាំង ឲ្យ​មក​ធូរ​ស្រាល​ឡើង​វិញ ព្រោះ​វា​ជួយ​បង្កើន​ជាតិ​សំណើម​ ​និង​​កាត់​បន្ថយ​ការ​អស់​កម្លាំង​របស់​ភ្នែក​បាន។ ​ក្នុង​ករណី​ដែល​អ្នក​តែង​ពាក់ Contact lenses ​​គួរ​​ពាក់​ឲ្យ​បាន​តិច​ជាង​៨​ម៉ោង ​​និង​បន្តក់​ថ្នាំ​នៅ​ពេល​ថ្ងៃ​ឲ្យ​បាន​ញឹក​ញាប់​។

រូបតំណាង

២. សម្រាក​ភ្នែក

​​ការ​មើល​កុំព្យូទ័រ ​ឬ​ទូរសព្ទ​យូរ​ម៉ោង​ជា​ហានិភ័យ​ដល់​​ភ្នែក​យ៉ាង​ធ្ងន់​ធ្ងរ ដូច្នេះ​​កុំ​ភ្លេច​​ឆ្លៀត​​រក​ពេល​បន្តិច​ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក។ ​នៅ​ពេល​អ្នក​សម្លឹង​កុំព្យូទ័រ ​ឬ​ទូរសព្ទ​​អស់​ពេល ១ -​២ ​ម៉ោង ​ដូច​នេះ​គួរ​​សម្រាក​ភ្នែក​ប្រហែល​៥​នាទី​​ម្តង ​ដោយ​ការ​បិទ​ភ្នែក ​ឬ​មើល​ទៅ​ទី​តាំង​ផ្សេង​ឲ្យ​បាន​ឆ្ងាយ ព្រោះ​កាល​ណា​មើល​ជិត​ពេក ​ងាយ​នឹង​ឲ្យ​ភ្នែក​មាន​សភាព​តាន​តឹង​ណាស់។ ​លើស​ពី​នេះ ​​គួរ​តែ​​បិទ screen ​​ដែល​មិន​​ចាំ​បាច់​ចោល ឬ​អ្នក​អាច​សម្លឹង​លើ​រុក្ខជាតិ​បៃ​តង​ ដែល​វិធី​នេះ​ជួយ​ឲ្យ​ភ្នែក​បាន​សម្រាក​ខ្លះ​ដែរ។ ​ម្យ៉ាង​ទៀត ​គួ​រ​រក​ពេល​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ​ដើម្បី​ឲ្យ​ភ្នែក​​បាន​ចៀស​ផុត​ពី​ការ​ហត់​នឿយ ​កាត់​បន្ថយ​ភ្នែក​ស្ងួត ​និង​​​ការ​ឈឺ​ចាប់​កែវ​ភ្នែក​ដោយសារ​តែ​ប្រើ​ប្រាស់​យូរ​ម៉ោង​ពេក​ផង​ដែរ។

រូបតំណាង

៣. ​បិទ​ម៉ាស​លើ​ភ្នែក

​​​បន្ថែម​ភាព​ទន់​ អ្នក​គួរ​បិទ​ម៉ាស​លើ​ភ្នែក​ ដូច​ជា​​ចិត​ត្រសក់​ជា​ចំណិត​ស្តើង​ៗ​រួច​យក​​មក​បិទ​លើ​​បរិវេណ​ភ្នែក​​ប្រមាណ​១៥ -​២០ ​នាទី​មុន​ចូល​គេង​។ ​ម្យ៉ាង​ទៀត ​អ្នក​អាច​ម៉ាស្សា​ថ្នម​​ៗជា​រង្វង់ ដោយ​វិធី​ងាយ​ស្រួល​ដូច​ជា ​​​បិទ​ភ្នែក​បន្ទាប់​មក​យក​ម្រាម​​ដៃ​សង្តត់​តិច​ៗ​លើ​បរិវេណ​ភ្នែក​និង​ត្របក​ភ្នែក​ទៅ​មក ​ម៉ាស្សា​ជុំ​វិញ​ទី​តាំង​នេះ​​​​ចុះ​ក្រោម​​និង​​ឡើង​លើ​ម្តង​ទៀត ​បន្ទាប់​មក​យក​បាត​ដៃ​ទាំង​ពីរ ​ដាក់​លើ​​ត្របក​ភ្នែក​ទាំង​២ ​ធ្វើ​បែប​នេះ​ប្រមាណ​៣​នាទី ​នឹង​ជួយ​ពង្រឹង​ចលនា​ឈាម​​នៅ​ជុំ​វិញ​ភ្នែក​ឲ្យ​រត់​បាន​ស្រួល ​និង​ធ្វើ​ឲ្យ​ភ្នែក​បំបាត់​ការ​​នឿយ​ហត់​ផង​ដែរ។

រូបតំណាង

៤. ​ញ៉ាំ​អាហារ​​ល្អ​ៗ​ដើម្បី​បង្កើត​ជីវជាតិ​ដល់​ភ្នែក

បើសិន​អ្នក​ចង់​បាន​កែវ​ភ្នែក​ភ្លឺ​ច្បាស់​ពី​ខាង​ក្នុង​មក ​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ​ដែល​​ជំនួយ​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់​បាន។ ​អាហារ​​ដែល​សម្បូរ​វីតាមីន A ​ដូច​ជា​ការ៉ុត ​ផ្ទី ​ជា​ដើម​សុទ្ធ​តែ​ជួយ​ការ​ពារ​ភ្នែក​មិន​ឲ្យ​ស្ងួត ​និង​ឈឺ​ចាប់​បាន។ ​​​ទន្ទឹម​នឹង​នេះ ​គ្រាប់​អាល់​ម៉ុន ​និង​ផ្លែ​ប្លូ​បឺ​រី​ក៏​ល្អ​​ចំពោះ​សុខភាព​ភ្នែក​ផង​ដែរ ​ព្រោះ​វា​ផ្ទុក Anthocyanins ​​រួម​ទាំង​វីតាមីនE ​ , A ​និង​អាមីណូ​អាស៊ីត​ផ្សេង​ៗ​ទៀត ​ដែល​ទប់​ស្កាត់​មិន​ឲ្យ​ភ្នែក​ស្ងួត ​​ព្រម​ទាំង​ពង្រឹង​សុខភាព​ភ្នែក​រយៈពេល​យូរ​ទៀត​ផង៕​

រូបតំណាង

អានបន្ត៖ ​ អ្នកស្បែកស្ងួត គួរទទួលទានផ្លែឈើ៥ប្រភេទនេះដើម្បីបង្កើន​ជាតិទឹកពីខាងក្នុង

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម