សញ្ញាទាំង៧ បង្ហាញថាអ្នកមានផ្ទៃពោះ អ្នកម្តាយថ្មីថ្មោងអាចពិបាកដឹងបន្តិចហើយ
- 2021-10-29 13:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង៧ បង្ហាញថាអ្នកមានផ្ទៃពោះ អ្នកម្តាយថ្មីថ្មោងអាចពិបាកដឹងបន្តិចហើយ
រោគសញ្ញានៃការមានផ្ទៃពោះដំបូង គឺអាការ:ពធម្មតាស្ទើរតែមិនដឹង សម្រាប់ស្ត្រីដែលកំពុងមានកូនថ្មីថ្មោង។ ប៉ុន្តែដើម្បីឱ្យប្រាកដ បន្ទាប់ពីសញ្ញាព្រមានបានកើតមានឡើង រឿងដែរស្ត្រីគួរធ្វើដំបូងបង្អស់ គឺត្រុវទៅជួបគ្រូវេជ្ជបណ្ឌិតដើម្បីពិនិត្យរោគសញ្ញា និងកំណត់ថា តើអ្នកពិតជាមានផ្ទៃពោះ ឬអត់?
១. វដ្តរដូវប្រចាំខែមិន មក
ការបាត់រដូវគឺជាសញ្ញាដំបូងដែលស្ត្រីចាប់ផ្តើមដឹងថាពួកគេជិតមានដំណឹងល្អហើយ។ ដូច្នេះពេលមករដូវមិនធម្មតា ឬមិនមក ប្រហែលជា 10 ថ្ងៃហួសថ្ងៃកំណត់ប្រចាំខែ សម្រាប់ស្ត្រីមានមានដៃគូជាសញ្ញាខ្ពស់ថានាងមានផ្ទៃពោះ។
២. ឧស្សាហ៍វិលមុខ ងងឹតមុខ ឬខ្សោយ
ដោយសារតែរោគសញ្ញាទាំងនេះគឺបណ្តាលមកពីរាងកាយ ត្រូវបញ្ជូនឈាមបន្ថែមទៀតដើម្បីចិញ្ចឹមអំប្រ៊ីយ៉ុង និងស្បូន។ ជាលទ្ធផល ឈាមទៅចិញ្ចឹមខួរក្បាលមានតិចជាងមុន បណ្តាលឱ្យដួលសន្លប់ និងវិលមុខមួយរំពេច។ នេះគឺជាសញ្ញាព្រមានមួយសម្រាប់អ្នកមានផ្ទៃពោះមានការហត់ហេវជារឿងធម្មតា មិនគួរបារម្មណ៍។
៣. ចង្អោរ និងក្អួត
ជារឿយៗមានការចង្អោរ និងចង់ក្អួត ជូរមាត់ចង់ញាំរបស់មានជាតិជូរ ឬអាហារគ្រឿងៗ។ ពេលខ្លះមានអារម្មណ៍ចង់បានរបស់ចម្លែកៗនិងតាមទិញទាល់តែបាន។ នោះក៏ព្រោះតែអ័រម៉ូនក្នុងខ្លួនមានការផ្លាស់ប្តូរ។ រាងកាយក៏ផលិតអរម៉ូនមួយហៅថា Human Chorionic Gonadotropin ដែលបណ្តាលឱ្យចង្អោរ ក្អួត និងអស់កម្លាំង ចំពោះស្ត្រីកំពុងមានផ្ទៃពោះ ទើបធ្វើឲ្យប្រព័ន្ធសរសៃប្រសាទបញ្ជាឱ្យចង់ញ៉ាំរបស់ជូរ ឬផ្លាស់ប្តូរចំណង់ធ្លាប់ញាំ។
៤.ឈឺសុដន់
ពេលចាប់ផ្តើមមានផ្ទៃពោះ វានឹងមានការឈឺចាប់ខ្លាំងនៅបរិវេណខាងក្នុងសុដន់។ ហើយទំហំនៃសុដន់នឹងរីកធំជាងមុន។ ជាមួយនឹងសរសៃប៉ោងនៅលើសុដន់ និងមានស្នាមតូចៗលេចឃើញឡើង កើតនៅតំបន់ក្បាលដោះ លើសពីនេះទៀតក្បាលសុដន់មានភាពរសើប ឬស្រៀវ។
៥. មានការស្ពឹកនៅផ្នែកខាងក្រោមពោះ
ការឈឺចាប់នៅផ្នែកខាងក្រោមពោះ គឺជារោគសញ្ញានៃការមានផ្ទៃពោះ ដែលបង្កឡើងដោយស៊ុតបង្កកំណើតដែលផ្សាំក្នុងជញ្ជាំងស្បូន បណ្តាលឲ្យមានឈាមចេញមកក្រៅ។ ជាលទ្ធផលមានការស្ពឹកនៅផ្នែកខាងក្រោមពោះ។ ឈឺពោះ ហើមពោះ និងរោគសញ្ញាស្រដៀងនឹងការមករដូវ ធ្ងន់ខាងក្រោម។
៦. ឈឺខ្នងច្រើនជាងធម្មតា
អំឡុងពេលមានផ្ទៃពោះ ការឈឺខ្នងគឺឈឺខ្លាំងជាងធម្មតា។ ដោយសារតែសរសៃ ឆ្អឹងខ្នងមានទម្ងន់លើសសម្រាប់ត្រៀមទប់ទម្ងន់បន្ថែមរបស់ទារកក្នុងផ្ទៃខ្លួនឯង។
៧. នោមញឹកញាប់
ប្រសិនបើអ្នកនោមញឹកញាប់ ហើយទឹកនោមមានពណ៌លឿងងងឹត នោះជាសញ្ញាព្រមាននៃការមានផ្ទៃពោះ ព្រោះវាបណ្តាលមកពីការរីកធំនៃស្បូនដែលសង្កត់លើប្លោកនោម។ ជាលទ្ធផលប្លោកនោមសង្កត់ហើយប្រែពណ៍ទឹកនោម និងបណ្តាលឱ្យនោមញឹកញាប់។