តើគួរធ្វើការ សម្រេច ចិត្តមួយណា រវាង ការវះកាត់ព្យួរឬ លើកដើមទ្រូង (mastopexy) និងការវះកាត់ពង្រីកដើមទ្រូង?

  • 2024-05-01 05:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានបងប្អូនស្រ្តីជាច្រើនដែលគាត់នៅមិនទាន់យល់ច្បាស់អំពីការប្រែប្រួលនៃរាងកាយ ក៏ដូចជានិតិវិធីក្នុងការព្យាបាលដូចគ្នា ។ ជាទូទៅរាងកាយរបស់ស្ត្រីចាប់ផ្តើមប្រែប្រួលនៅពេលដែលគាត់ឈានចូលដល់វ័យបន្តពូជ ដែលក្នុងអំឡុងពេលនោះគឺអរម៉ូនភេទក្នុងខ្លួនប្រាណរបស់គាត់ចាប់ផ្តើមមានសកម្មភាពដែលយើងសង្កេតឃើញថាដងខ្លួន និងសរីរាង្គភេទចាប់ផ្តើមប្រែប្រួលនិងមានការលូតលាស់។

លោក វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា បានឲ្យដឹងថា៖ នៅពេលស្រ្តីមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ គាត់សង្កេតឃើញថាទំហំដើមទ្រូងរបស់គាត់តូច ហើយគាត់ចូលចិត្តនូវដើមទ្រូងដែលមានទំហំធំ និងមិនមានសភាពយារធ្លាក់ឬខូចទ្រង់ទ្រាយ (Ptosis) នោះ គាត់អាចមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលការប្រឹក្សាអំពីការវះកាត់ពង្រីកដើមទ្រូងជាមួយនឹងដើមទ្រូងសិប្បនិម្មិត (Implant) ឬការពង្រីកដើមទ្រូងដោយការចាក់បំពេញខ្លាញ់របស់ខ្លួនឯងផ្ទាល់។

លោក វេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងករណីស្ត្រីដែលមានដើមទ្រូង មានសភាពយារធ្លាក់ខ្លាំង ដោយសារតែគាត់មានការប្រែប្រួលទម្ងន់ខ្លាំង (ធ្លាប់ពីស្គមទៅធាត់ ហើយពីធាត់មកស្គមវិញ) ឬដើមទ្រូងប្រែប្រួលរូបរាងក្រោយការសម្រាលកូនហើយ នោះគាត់អាចមកប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលសេវាកម្មវះកាត់ព្យួរដើមទ្រូង ក្នុងការជួយកែទម្រង់ដើមទ្រូងឲ្យមានសភាពប្រសើរមកវិញ និងសមស្របតាមទម្រង់ដងខ្លួនឲ្យត្រូវជាមួយវ័យរបស់គាត់។ ហើយក៏មានករណីខ្លះគឺគាត់អាចទទួលនូវការវះកាត់ពង្រីក និងព្យួរដើមទ្រូងក្នុងពេលតែមួយ ដើម្បីទទួលបាននូវលទ្ធផលដែលសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត។

ដូច្នេះ និតិវិធីនៃការវះកាត់មានច្រើន ដែលអាចធ្វើបានអាស្រ័យលើករណី និងតម្រូវការផ្សេងៗគ្នារបស់អ្នកជំងឺ។ ហើយសម្រាប់ស្រ្តីដែលមានបញ្ហាដូចដែលបានលើកឡើងខាងលើ គប្បីជួបប្រឹក្សាពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីស្វែងរកនូវដំណោះស្រាយ ក៏ដូចជាការវះកាត់ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

ប្រភព៖ គ្លីនិក មៀរ៉ា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម