ធ្លាប់ដឹងតែដឹងផលវិជ្ជមាន ចុះផលអវិជ្ជមាននៃការសម្រកវិញដឹងហើយឬនៅ?

  • 2024-05-01 06:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបីជាមនុស្សជាច្រើនបានដឹងពីការសម្រសកទម្ងន់ ឬសម្រករាងថាគួរធ្វើបែបនេះធ្វើបែបនោះ ហើយការសម្រសកក៏មានលក្ចណ​:​ ខុសគ្នា​ៗហើយអ្វីដែលអ្នកបានដឹងនោះគឺ ដឹងតែផលវិជ្ជមាននៃការសម្រករាង គឺពិតជាប្រសើរណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទទួលបានរាងស្អាត​ ស្រួលស្លៀកពាក់ ពិសេសជួយបន្ថយហានិភ័យជំងឺមួយចំនួន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ខ្សោយបេះដូង និងរលាកសន្លាក់ជាដើម។ ប៉ុន្តែគួរបញ្ជាក់ថា មនុស្សដែលធាត់ ឬលើសទម្ងន់ គឺជួបកត្តាហានិភ័យខ្ពស់ណាស់ចំពោះជំងឺដែលបានរៀបរាប់ខាងលើផងដែរ។

តែយ៉ាងណាក៏ដោយ ទន្ទឹមនឹងអ្នកបានដឹងពីផលវិជ្ជមាន អ្នកក៏ត្រូវដឹងពីផលអវិជ្ជមានដែលបណ្ដាលមកពីការសម្រកទម្ងន់ផងដែរ។ តើអ្នកធ្លាប់ដឹងពីផលវិជ្ជមាននៃការសម្រករាង ចុះដឹងពីផលអវិជ្ជមានហើយឬនៅ?​ ជាក់ស្ដែង ការសម្រក​ក្រៅពីទទួលបាននូវរាងស្អាត ក៏នឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពដែរ​ ប្រសិនបើអ្នកកំពុងតែអនុវត្តប្រចាំនៃការសម្រកនៅរឿង​២យ៉ាងនេះ៖

១- តមចំណីអាហារ ៖ ការតមចំណីអាហារខ្លះៗដែលជាមូលហេតុធ្វើឱ្យឡើងទម្ងន់ អាចត្រូវបានអនុវត្តលើអ្នកសម្រកទម្ងន់ ក៏ប៉ុន្តែ បើការតមចំណីអាហារនោះខ្លាំងពេក រហូតស្ទើរតែមិនបរិភោគអាហារអ្វីសោះ ឬរំលងការបរិភោគអាហារណាមួយក្នុងពេលទាំង៣ (អាហារព្រឹក ថ្ងៃ និងល្ងាច) នោះវានឹងផ្ដល់ផលប៉ះពាល់ដល់ក្រពះ នោះគឺជំងឺក្រពះ។

២​- ការប្រើប្រាស់ផលិតផល ៖

សព្វថ្ងៃនេះ មានហាងលក់ផលិតផលសម្រកទម្ងន់ជាច្រើន ពិសេសការលក់នៅតាមអនឡាញ ដូច្នេះ ការជ្រើសរើសផលិតផលសម្រករាងគ្មានប្រភពច្បាស់លាស់ និងមិនទទួលស្គាល់ដោយគ្រូពេទ្យជំនាញ អាចបណ្ដាលឱ្យអ្នកប្រើប្រាស់រងផលវិបាកមួយចំនួន ដូចជា អស់កម្លាំង ឆាប់វិលមុខ គេងមិនសូវលក់ រាគរូសញឹកញាប់ ហើយពិសេសនោះគឺ វ័យឆាប់ចាស់ ស្បែកឆាប់ជ្រីវជ្រួញ យារ និងស្លេកស្លាំង។

អ្នកគួរជំនួសមកវិញនូវការប្តូរទម្លាប់រស់នៅប្រចាំថ្អសនិងការរស់នៅប្រកបដោយផាសុខភាពមួយចំនួនខាងក្រោមដើម្បីកុំឲ្យលើសទម្ងន់៖

  • ១- កំណត់ការញ៉ាំ រៀបចំផែនការ​គ្រប់គ្រង​របប​អាហារ ដើម្បីគ្រប់គ្រង​ទម្ងន់​បាន​​ ញ៉ាំ​ ធ្វើឲ្យ​គីឡូ​ថេរ ស្រកគីឡូ ឬ​ឡើង​គីឡូ។

  • ២- អាហារពេលព្រឹក អាហារ​ពេល​ព្រឹក​អាច​រក្សា​ទម្ងន់​បាន​ល្អ មិន​មែន​អត់​ញ៉ាំ ហើយ​ស្រក​ទេ។​ គួរបន្ថយ​បរិមាណ​អាហារ​ថ្ងៃ​ត្រង់ និង​ល្ងាច ឬ​កាត់​បន្ថយ​ការ​ឃ្លាន​កណ្ដាល​យប់។

  • ៣- ថ្លឹងគីឡូជាប្រចាំ មិន​​មែន​​ចេះ​​តែ​​ញ៉ាំ ហើយ​អត់​បានខ្វល់​ទម្ងន់​ខ្លួនឯង​ឡើង​ចុះ​​នោះ​ទេ។

  • ៤- កុំចូលចិត្តបង្ហើយ កុំស្ដាយ ឬកំពុងឆ្ងាញ់ត្រូវមាត់ ហើយ​បង្ហើយ​ខ្ទេច​គ្មាន​សល់ បើមិនចង់ឡើងគីឡូ កាត់​បន្ថយ​ញ៉ាំ​កាន់​តែ​តិច (ឆ្អែត​ល្មម)។

  • ៥- ចៀសវាងអាហារបន្ទាប់បន្សំ ​ប្រភេទ​អាហារ Fast Food ត្រូវ​ចៀសវាង។ ឃ្លាន អាចញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិសម្រូប ឬប្រភេទប្រូតេអ៊ីនគ្មានជាតិខ្លាញ់ (សាច់អត់ខ្លាញ់)។

  • ៦- កុំភ្លេចទឹកដោះគោ​ ជាប្រភពកាល់ស្យូម​ពិត​ជា​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង មិន​ថា​យើងស្គម ឬធាត់។

  • ៧- គិតពីចំនួនកាឡូរី​ ទម្ងន់​ត្រឹមត្រូវ​អាច​រក្សា​បាន តាម​រយៈ​ការគិត​ពី​ចំនួន​កាឡូរី​ដែល​ប្រើ​ប្រចាំ​ថ្ងៃ។

  • ៨- ហាត់យកសាច់ដុំ ស្រលាញ់រាងអត់ខ្លាញ់ អត់មានក្បាលពោះ គួរ​ចាប់​ផ្ដើម​ហាត់ ដើម្បី​រំលាយ​ជាតិ​ខ្លាញ់ បង្កើត​សាច់​ដុំ ឲ្យ​សមស្រប​ទៅ​នឹង​កម្លាំង និង​លទ្ធភាព​រាងកាយ​។

  • ៩- បង្កើនពេលហាត់​ប្រាណ​ ហោចណាស់ ចំណាយពេលឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ ឬ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ បើមិនបានរាល់ថ្ងៃ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម