ធ្លាប់ឮ​ ជំងឺពុកឆ្អឹង​ ​និងផលវិបាកដែរឬទេ?

  • 2024-04-30 01:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឲ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ​។ បើតាមប្រភពពីវេជ្ជបណ្ឌិតនៅមន្ទីឬពេទ្យកាល់មែ៉ត្របានបញ្ជាក់ថា ជំងឺនេះអាចជួបលើមនុស្សវ័យក្មេង ដោយសារកត្តាតំណរពូជ និងកត្តាផ្សេងៗ ដែលធ្វើឲ្យកំហាប់ឆ្អឹងថយចុះ ដូចជា៖

  • កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន
  • កត្តាហ្សេនេទិច
  • ស្គម
  • មិនសូវហាត់កីឡា
  • បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច
  • ការជក់បារី និងពិសាស្រា

ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ? តើវាមានផលវិបាកអ្វីខ្លះ?

  • វាបង្កឲ្យមានការឈឺចាប់
  • វាងាយនឹងបាក់ឆ្អឹង
  • វាបង្កពិការភាពយូរអង្វែង

រោគសញ្ញាសំខាន់ៗនៃជំងឺឆ្អឹងពុក៖

  • បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល
  • ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)
  • បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច ឬបាក់កដៃក្រោយច្រត់ ឬទប់ខ្លួន
  • ប៉ុន្តែពាក់កណ្ដាលនៃករណី អ្នកជំងឺពុំមានរោគសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ

រោគវិនិច្ឆ័យ៖

  • ធើ្វរោគវិនិច្ឆ័យ ដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង
  • ថតកាំរស្មីពិនិត្យឆ្អឹង
  • ពិនិត្យឈាម (កំរិតជាតិកាល់ស្យូម កំរិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត.....)
  • ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស

វិធីការពារ និងព្យាបាលជំងឺឆ្អឹងពុក

  • ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងលេបថ្នាំ
  • ការព្យាបាលទៅតាមមូលហេតុរបស់វា

ការណែនាំ​ ប្រការគួរជៀសវាងសំរាប់អ្នកជំងឺឆ្អឹងពុក៖

  • បរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន....)
  • ទទួលនូវកម្តៅថ្ងៃបានគ្រប់គ្រាន់
  • ឈប់ពិសាស្រា និងបារី
  • ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលឲ្យកំហាប់ឆ្អឹងថយ
  • ជៀសវាងការដួល បុក ប៉ះទង្គិច
  • ជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)

ករណីសង្ស័យពីបញ្ហាដូចបានរៀបរាប់ខាងលើ លោកអ្នកគួរតែអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស ផ្នែកឆ្អឹង​ដើម្បីដឹងរោគវិនិច្ឆ័យជាក់លាក់អំពីជំងឺរបស់អ្នក​ នឹងទទួលបាននូវការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍