គួរទទួលទានអ្វីខ្លះ! ទើបស្បែកស្អាត និងមានCollagenគ្រប់គ្រាន់
- 2024-04-30 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរទទួលទានអ្វីខ្លះ! ទើបស្បែកស្អាត និងមានCollagenគ្រប់គ្រាន់
ការទទួលទានអាហារ ពិតជាមានទំនាក់ទំនងខ្លាំងណាស់ជាមួយសុខភាព និង សម្រស់។ មិនមែនចេះតែញាំឲ្យតែឆ្អែតនិងបានៗនោះទេ ព្រោះអាហារដែលសម្បូរជាតិកូឡាជែន នឹងជំនួយដល់សម្រស់ទ្វេដង បើប្រៀបធៀបទៅនឹងអាហារពុំសូវផ្ទុកជាតិខលឡាជែន។ ខលឡាជែន (Collagen) ជាប្រភពនៃសម្រស់។ ប្រសិនបើក្នុងរាងកាយរបស់យើងសម្បូរជាតិកូឡាជែន នោះសម្រស់របស់យើងក៏ស្រស់ស្អាត និងនៅក្មេងជាងវ័យបានយូរ។
កូឡាជែន (Collagen) គឺជាជាតិប្រូតេអ៊ីម្យ៉ាងមានលក្ខណៈរឹង មិនរលាយ និងរាងជាសរសៃៗ ដែលផលិតឡើងក្នុងរាងកាយរបស់យើងស្រាប់ មានមុខងារជាចម្បងជំនួយដល់សម្រស់។ ទំនាក់ទំនងរវាងកូឡាជែន បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយស្បែក សរសៃសក់ ក្រចក និងឆ្អឹង។
អាហារអ្វីខ្លះជួយបង្កើនជាតិកូឡាជែនក្នុងរាងកាយ? ខាងក្រោមនេះជាប្រភេទអាហារផ្ទុកជាតិកូឡាជែនច្រើនដែលអ្នកគួរតែជ្រើសយកមកទទួលទានជាប្រចាំមានដូចជា៖
ជាក់ស្ដែង ប្រសិនបើក្នុងរាងកាយរបស់យើងមានផ្ទុកជាតិកូឡាជែនច្រើនហើយគ្រប់គ្រាន់ នោះស្បែក សរសៃសក់ ក្រចក និងឆ្អឹង ក៏មានសុខភាពល្អ រឹងមាំ និងសម្រស់ស្រស់ស្អាតទៅតាមនោះផងដែរ។ ជាមួយគ្នានេះ បើក្នុងរាងកាយរបស់យើងផ្ទុកជាតិកូឡាជែនច្រើន ទោះបីជាយើងឈានចូលវ័យចំណាស់ ក៏យើងមិនសូវប្រឈមខ្លាំងលើបញ្ហាស្បែកចាស់ ជ្រីវជ្រួញ។