អត្ថន័យនៃសុបិនអាក្រក់ទាំង ១០ យ៉ាង ដែលអ្នកគួរដឹង

  • 2020-09-08 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះជាបកស្រាយពីអត្ថន័យនៃសុបិនអាក្រក់ទាំង ១០ យ៉ាងដែលមនុស្សភាគច្រើនតែងយល់សប្តិឃើញ៖

១. លង់ទឹក

ការដែលសុបិន្តថាលង់ទឹកអាចនឹងកើតឡើង នៅពេលមនុស្សម្នាក់កំពុងឆ្លងកាត់ដំណាក់កាលប្រែប្រួលខាងផ្នែកផ្លូវអារម្មណ៍ហួសប្រមាណ។ មនុស្សម្នាក់ដែលយល់សប្តិអាក្រក់ពីការលង់ទឹកអាចនឹងមានអារម្មណ៍ច្របូកច្របល់ទាក់ទងទៅនឹងការងារអាជីពទំនាក់ទំនងជាមួយគ្រួសារឬមិត្តភក្តិដែលត្រូវការអោយអ្នកដោះស្រាយជាចាំបាច់។

២. ជាប់ឃុំឃាំង

អ្នកអាចនឹងយល់សប្តិឃើញថា អ្នកកំពុងតែជាប់ឃុំឃាំងនៅក្នុងបន្ទប់តូចមួយ ដែលអ្នកមិនអាចនឹងលួចរត់ចេញមកបាន។ សុបិនអាក្រក់បែបនេះអាចនឹងបានន៍យថាអ្នកកំពុងប្រឈមមុខនឹងស្ថានភាពមួយនៅក្នុងជីវិតរបស់អ្នកអាចជារឿងស្នេហា លុយកាក់ ការរៀនសូត្រ និង ការងារជាដើមដែលអ្នកអាចនឹងមិនត្រូវគួរដោះស្រាយបែបណានោះ។

៣. ធ្លាក់ចុះពីទីខ្ពស់

មិនថាធ្លាក់ពីលើដើមឈើ អគារខ្ពស់ ភ្នំ ឫ ពីលើមេឃនោះទេ ការយល់សប្តិបែបនេះបានន័យថាអ្នកកំពុងតែមានអារម្មណ៏ស្មុគស្មាញ និង ជ្រួលច្របល់ មិនស្ងប់ក្នុងចិត្តទាល់តែសោះ។ វាក៏អាចជាសញ្ញាដែលរាងកាយអ្នកទាមទារអោយអ្នកសំរាកអោយបានគ្រប់គ្រាន់ផងដែរ។ សាកសួរខ្លួនឯងមើលមួយរយះនេះមានធ្វើការច្រើនម៉ោងពេកដែរទេ មានបានទទួលទានអាហារទៀងពេលអត់?

៤. ត្រូវគេបាញ់

សុបិនអាក្រក់មួយនេះអាចមានអត្តន័យជាច្រើនខុសៗគ្នាទៅតាមរឿងដែលអ្នកជួបប្រទះរៀងៗខ្លួន។ ទោះបីជាការបកស្រាយតែងតែមានន័យច្រើនប៉ុន្តែជាទូទៅត្រូវបានគេបាញ់បង្ហាញថាអ្នកកំពុងតែព្យាយាមគេចវេសពីការប្រឈមមុខណាមួយ។ វាអាចនៅជាមួយមិត្តភក្តិឪពុកម្តាយមិត្តរួមការងារដៃគូអ្នកជិតខាងឬសូម្បីតែខ្លួនអ្នកផ្ទាល់។

៥. គេដេញចាប់

អ្នកអាចនឹងកំពុងតែរត់គេចពីមនុស្សប្លែកមុខ ប៉ូលីស ឫ ស្រមោលជាដើម ជាទូទៅការរត់គេចបែបនេះអាចមានន័យថាអ្នកកំពុងតែព្យាយាមរំដោះខ្លួនពីរឿងអ្នកដែលមិនចង់អោយកើតឡើងនៅក្នុងជីវិតពិតអ្នក។ ប្រសិនបើមនុស្សដែលដេញតាមអ្នកជាមនុស្សចម្លែកឬជាមនុស្សដែលមិនស្គាល់អត្តសញ្ញាណនោះ អ្នកប្រហែលជាមានការព្រួយបារម្ភនឹងភាពមិនច្បាស់លាស់នៃអនាគតអ្នក។

៦. ខំប្រឹងស្រែកតែមិនឮសំលេង

អ្នកមានគឺអ្នកព្យាយាមស្រែក តែមិនមានសម្លេងចេញពីមាត់អ្នកទេ ហើយអ្នកអាចមានអារម្មណ៍តានតឹងនិងអស់សង្ឃឹមហើយមិនអាចអោយអ្នកណាដឹងបាននោះ។ ការស្រែកដោយស្ងៀមស្ងាត់អាចមានន័យថាអ្នកលាក់ទុករឿងជាច្រើននៅក្នុងចិត្តព្រោះតែមិនចង់អោយអ្នកដទៃមកលំបាកដោយសារខ្លួន។ នេះក៏អាចមានន័យថាអ្នកកំពុងជាប់គាំងក្នុងស្ថានភាពលំបាករើរខ្លួនមិនរួចធ្ វើអោយអ្នកមានអារម្មណ៍ថាអស់សង្ឃឹម។

៧. សេចក្ដីស្លាប់

ការសុបិនបែបនេះអាចមកពីអ្នកមានជម្ងឺប្រចាំកាយ ដោយដឹងថាអ្នកអាចនឹងមិនមានពេលច្រើនទៀត។ ម៉្យាងវិញទៀតវាក៏អាចមានន័យថា អ្នកមិនអាចនឹងកាត់ផ្ដាច់នរណាម្នាក់ចេញពីជីវិតអ្នក ការងារដែលអ្នកធ្លាប់ធ្វើ ឬបទពិសោធន៍ឈឺចាប់ពីមុនរបស់អ្នក។ និយាយអោយខ្លីទៅអ្នកអាចនឹងកំពុងមានការលំបាកក្នុងការទទួលយកការផ្លាស់ប្តូរដែលអាចនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក។

៨. ខ្មោចព្រាយ បិសាច

ប្រសិនបើអ្នកមានក្តីសុបិនម្តងហើយម្តងទៀតអំពីខ្មោច បិសាច និង មនុស្សស្រមោល វាអាចបង្ហាញពីការប៉ះទង្គិចផ្នែកផ្លូវចិត្ត, ឧប្បត្តិហេតុណាមួយ តុស្ត្រេសដូចជាការរំលោភបំពានផ្លូវភេទការរំលោភបំពានផ្លូវភេទ ឬការរងគ្រោះនៃប្រភេទណាមួយ ដែលទាមទារអោយអ្នកដោះស្រាយជាបន្ទាន់។

៩. គ្រោះមហន្តរាយ

ការយល់សប្តិដែលមើលទៅស្ដែងៗ ដូចជារឿងពិតមិនថាជាគ្រោះភ័យដូចជារលកយក្សស៊ូណាមិ ការលុកលុយពីមនុស្សភពផ្សេង គ្រោះរញ្ជួយដីឬការផ្ទុះភ្នំភ្លើងអ្វីជាដើមនោះ អាចបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ ការផ្លាស់ប្តូរដែលជាទូទៅមានលក្ខណៈខ្លាំងក្លានិងគួរឱ្យកត់សម្គាល់ដែលបង្កអោយមានភាពតានតឹងនិងការព្រួយបារម្ភដូចជាការចាប់ផ្តើមអាជីពឬជីវិតរៀបការ ការលែងលះ ឬ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ជាដើម។

១០. ខកខានមិនបានចូលរួមហេតុការណ៏សំខាន់ណាមួយ

ការដែលខកការណាត់ជួបសំខាន់ណាមួយដូចជា ការសម្ភាសន៏ការងារ ការប្រឡង ដែលធ្វើអោយអ្នកមានអារម្មណ៏ថាសោកស្ដាយ និង ពិបាកចិត្តជាខ្លាំងនោះ អាចជាសញ្ញាអ្នកប្រាថ្នាធ្វើរឿងអ្វីមួយតែមិនបានដូចចិត្ត។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម