កុំចេះតែហ៊ានផឹកទឹកដោះគោលាយសូកូឡានិងកំហុសផ្សេងទៀត ធ្វើឲ្យកើតជំងឺបាន

  • 2020-04-16 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទឹក​ដោះ​គោ​អាច​ក្លាយ​ជា​ថ្នាំ​ពុល​ភ្លាម​មួយ​រំពេច ​បើ​អ្នក​ទម្លាប់​ផឹក​មិន​ត្រឹម​ត្រូវ។ ​​វា​អាច​ប៉ះ​ពាល់​សុខភាព ​រហូត​ពេល​ខ្លះ​បណ្ដាល​ឲ្យ​ស្លាប់​ក៏​មាន​។ ​​ខាង​ក្រោម​នេះ ​ជា​វិធី​ផឹក​​ទឹក​ដោះ​គោ​ខុស​ក្បួន ​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​យ៉ាង​ខ្លាំង៖

រូបតំណាង

**​១. ​ផឹក​ទឹក​ដោះ​គោ​ជាមួយ​ផ្លែ​ឈើ**

​ផឹក​ទឹក​ដោះ​​គោ​ផង ​ញ៉ាំ​ផ្លែ​ឈើ​ផង​ ងាយ​នឹង​បង្កើត​ប្រតិកម្ម​ធ្វើ​ឲ្យ​ទឹក​ដោះ​គោ​ទៅ​ជា​គ្មាន​គុណ​ប្រយោជន៍ ​បាត់​តុល្យភាព និង​ប៉ះ​ ពាល់​ដល់​ពោះ​វៀន​។ ​នៅ​ពេល​អ្នក​ផឹក​ទឹក​ដោះ​គោ​ជាមួយ​ផ្លែ​ឈើ ​ពិត​ជា​ងាយ​ស្រួល​ធ្វើ​ឲ្យ​ក្រពះ​មាន​បញ្ហា ​ផ្តា​សាយ ​អាឡែ​ហ្ស៊ី ​និង​រាគ​ថែម​ទៀត។ ប្រសិន​បើ​អ្នក​​ចង់​ញ៉ាំ​ផ្លែ​ឈើ​លាយ​ជាមួយ​ទឹក​ដោះ​គោ​មែន ​គួរ​ជ្រើស​រើស​​យក​ផ្លែ​ចេក ​ផ្លែ​ប៉ោម ​ផ្លែ​ Peach ​ ​ផ្លែ​សេរ៊ី ​និង​ប៊ឺ​ ប៉ុណ្ណោះ ទើប​សុវត្ថិភាព។

រូបតំណាង

​២. ​​ផឹក​ហួស​ប្រមាណ

​​​បើ​ទោះ​ទឹក​ដោះ​​គោ​ល្អ​ចំពោះ​​រាង​កាយ​​យ៉ាង​ណា​ក៏​ដោយ ​តែ​បើ​អ្នក​ផឹក​លើស​កម្រិត​នោះ​វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​ជីវជាតិ​មិន​ស្មើ​គ្នា។ ​ម្ល៉ោះ​ហើយ ​ក្នុង​មួយ​ថ្ងៃ​គួរ​ផឹក​ត្រឹម ​៦០០ ml ​គឺ​គ្រប់​គ្រាន់​ហើយ។

រូបតំណាង

៣. ​ផឹក​ទឹក​ដោះ​​លាយ​ជា​មួយ​សូកូឡា

​ជា​ការ​ពិត​ដែល​ទឹក​ដោះ​គោ​​សំបូរ​ដោយ​ប្រូតេអ៊ីន ​និង​កាល់​ស្បូម ហើយ​សូកូឡា​វិញ​ផ្ទុក​ដោយ​​អាស៊ីត​អូ​សា​លីត។ ​សារ​ធាតុ​ទាំង​ពីរ​នៅ​ពេល​​ប៉ះ​​គ្នា ​បង្កើត​ជា​​អុក​ស៊ីត​កម្ម​កាល់​ស្យូម​រលាយ ​ដែល​បង្ក​​ឲ្យ​រាង​កាយ​ពិបាក​ស្រូប​បាន​នូវ​ជាតិ​កាល់​ស្បូម។ ​លើស​ពី​នេះ ​វា​ក៏​ធ្វើ​​ឲ្យ​សក់​ស្ងួត ​រាគ ​និង​លូត​លាស់​យឺត។

រូបតំណាង

៤. ​​លេប​ថ្នាំ​ជាមួយ​ទឹក​ដោះ​គោ

​​​នេះ​ជា​កំហុស​មួយ​ធំ ​ព្រោះ​វា​​​រំខាន​ដល់​ការ​ស្រូប​យក​សារធាតុ​សកម្ម​នៅ​ក្នុង​ថ្នាំ​ពី​រាង​កាយ។ ​កាល់​ស្យូម ​ម៉ា​ញ៉េស្យូម ​និង​​ជីវជាតិ​សំខាន់​ដទៃ​ទៀត​ក្នុង​ទឹក​ដោះ​គោ ​​ពេល​ប៉ះ​ជាមួយ​សារ​ធាតុ​ផ្សំ​របស់​ថ្នាំ ​វា​នឹង​​ផលិត​ជា​សារធាតុ​រាវ​ដែល​កាត់​បន្ថយ​ប្រសិទ្ធភាព​​ថ្នាំ។ ​យក​ល្អ ​អ្នក​គួរ​ផឹក​ទឹក​ដោះ​គោ​មុន​ឬ​ក្រោយ​លេប​ថ្នាំ​១​ម៉ោង។

រូបតំណាង

៥. ​ផឹក​ទឹក​ដោះ​គោ ​​ក្រោយ​ញ៉ាំ​គ្រឿង​សមុទ្រ​រួច​

​បើ​អ្នក​​ទម្លាប់​ហូប​បែប​នេះ ​​​អាច​បណ្ដាល​ឲ្យ​​ងាយ​កើត​ជំ​ងឺ​ពិបាក​រំ​លាយ​អាហារ ​និង​រាគ​រូស​ផង​ដែរ។ ​ម្យ៉ាង​ទៀត ​ ​សារធាតុ​ទាំង​ពីរ​នេះ​គឺ​មាន​កម្រិត​កាល់​ស្យូម​ខ្ពស់​ណាស់ ​ដូច្នេះ​​ពេល​ញ៉ាំ​ចូល​​គ្នា​ទៅ ​នឹង​កាន់​តែ​ពិបាក​​រលាយ​ជាតិ​កាល់​ស្យូម​ពី​ខាង​ក្នុង ​បណ្ដាល​ឲ្យ​កើត​គ្រួស​ក្នុង​តម្រង​នោម​៕

អានបន្ត៖ ​ គួរញ៉ាំផ្លែឈើមុនឬក្រោយបាយ ដើម្បីទទួលបានវីតាមីន ១០០

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី