រូបមន្តទឹកអង្ករជួយស្បែក របស់ជនជាតិជប៉ុនប្រើពាន់ឆ្នាំ ដល់សព្វថ្ងៃ

  • 2020-04-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា ទឹក​អង្ករ​មាន​សារធាតុ​ខនិច ​និង​វីតាមីន​ជា​ច្រើន​ដូចជា​​ វីតាមីន B1, C និង E ដែល​វីតាមីន​ទាំងនេះ​ អាច​ជួយ​ពង្រឹង​សុខភាព​កោសិកា​ស្បែក​ឲ្យ​កាន់​តែ​រឹងមាំ។ អត្ថប្រយោជន៍​ជា​ច្រើន​​ត្រូវ​បាន​គេ​រក​ឃើញ​ និង​អនុវត្ត​តាម​​ជាង​ ១ពាន់​ឆ្នាំ​ហើយ​នៅ​ប្រទេស​ជប៉ុន ដែល​វា​មានដូច​តទៅ៖​​​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

១. ព្យាបាល​មុខ​ស្រអាប់​ និង​កម្ចាត់​មុន​​

នៅ​ក្នុង​ផលិត​ផល​គ្រឿង​ថែរក្សា​សម្រស់​ជា​ច្រើន​ ដូចជា​ សាប៊ូ​លាង​មុខ​ ទឹក​ធូននឺ (Tuners) និង​ក្រេម​ (Cream) បាន​ផ្សំ​ពី​ទឹក​អង្ករ​ ដែល​វា​មាន​វីតាមីន B1, C និង E  ដែល​ជួយ​​ជម្រុះ​​ភាព​កខ្វក់​នៅ​កន្លែង​រន្ធ​រោម​ខ្មៅ​ កន្លែង​ស្រអាប់​ និង​កម្ចាត់​មេរោគ​ដែល​បង្ក​ឲ្យ​កើត​មុខ​លើ​មុខ​បាន​យ៉ាង​ល្អ​។​​​​​

២. ជួយ​ឲ្យ​ស្បែក​មុខ​ស​ស្អាត​ទន់​រលោង​

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ​គឺ​គ្រាន់​តែ​ប្រើប្រាស់​ទឹក​អង្ករ​ជា​ទឹក​លាង​សម្អាត​មុខ​ដោយ​ជ្រលក់​ដុំ​សំឡី​ ឬ​បន្ទះ​សំឡី​ក្នុង​ទឹក​អង្ករ​ដែល​អ្នក​ទើប​នឹង​ធ្វើ រួច​លាប​វា​លើ​មុខ​។ បន្ទាប់​មក​ចាប់​ផ្ដើម​ម៉ាស្សា​ស្បែក​មុខ​ថ្នមៗ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​ នាទី។ ​អនុវត្ត​បែប​នេះ​ជា​ប្រចាំ ​រហូត​ដល់​អ្នក​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។

៣. ព្យាបាល​ការ​រលាក​ស្បែក​ដោយ​ពន្លឺ​ព្រះអាទិត្យ​

​ទឹក​អង្ករ​ជួយ​បំបាត់​ការ​ឈឺចាប់​ និង​កាត់​បន្ថយ​ស្នាម​សន្លាក​ដែល​អាច​នឹង​កើត​មាន​ផង​ដែរ​។​​

៤. ពន្យារភាពចាស់តាមវ័យ

ទឹក​អង្ករ ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ចិញ្ចឹម​ចាំបាច់​ដែល​មាន​អត្ថប្រយោជន៍​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​ឬ​ពន្យារភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​។ ការ​ប្រើប្រាស់​ទឹក​អង្ករ​ជា​ប្រចាំ​នឹង​ផ្ដល់​ឲ្យ​ស្បែក​​នូវ​វីតាមីន​ រួម​ទាំង​ជាតិ​រ៉ែ​ដែល​មាន​ប្រសិទ្ធភាព​ជួស​ជុល​កោសិកា​រាល់​ស្បែក​ខូចខាត ​ហើយ​ផ្ដល់​ឱ្យ​ស្បែក​នូវ​ភាព​ទន់​រលោង​ស្រស់​ស្អាត​​ មិន​ងាយ​ចាស់​។​

៥. ជួយ​បណ្ដុះ​សក់​ឲ្យ​រឹង​មាំ​

ទឹកអង្ករ ត្រូវបានគេយកទៅប្រើប្រាស់ជំនួសសាប៊ូកក់សក់ ដើម្បីសម្អាតស្បែកក្បាលដែលមានជាតិប្រេង និងជួយ​​ទ្រទ្រង់​សរសៃ​សក់​ឲ្យលូតលាស់​បាន​ល្អ​ និង​រឹងមាំ។

សូម​ជម្រាប​បន្ថែម​ថា​ ដើម្បី​យក​ទឹក​អង្ករ​មក​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​ អ្នក​ត្រូវ​លាង​អង្ករ​ឱ្យ​ស្អាត​អស់​ធូលី​ដី​ ឬ​កម្ទេច​​កម្ទី​​ផ្សេងៗ​ជាមុន​ម្ដង​សិន​ សឹម​ដាក់​ទឹក​ថ្មី​ត្រាំ​អង្ករ​សម្រាប់​រយៈពេល​ ១៥ នាទី​ ហើយ​ត្រង​យក​ទឹក​អង្ករ​មក​ប្រើប្រាស់​ជា​ការ​ស្រេច​។ ដើម្បីចង់ដឹងយ៉ាងណា អ្នកអាចសាកល្បងនៅផ្ទះទាំងអស់គ្នា ហើយកុំភ្លេចប្រាប់ Kanha ពីលទ្ធផលផងណា៎!

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

ប្រភព៖ healthline ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម