អង្ករសម្រូបជួយសម្រស់ឲ្យក្មេងជាងវ័យ ការពារមុខជាំ និងពង្រឹងសរសៃសក់
- 2020-03-31 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្ករសម្រូបជួយសម្រស់ឲ្យក្មេងជាងវ័យ ការពារមុខជាំ និងពង្រឹងសរសៃសក់
សរីរាង្គកាយរបស់មនុស្សយើងត្រូវការបរិមាណសារធាតុចិញ្ចឹមជាក់លាក់ដែលមាននៅក្នុងចំណីអាហារ ហើយបាយជាអាហារដែលមនុស្សពាក់កណ្ដាលពិភពលោកខ្វះមិនបាន។ ការបរិភោគអង្ករសម្រូបត្រូវបានគេណែនាំជាពិសេស ព្រោះវាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់។
ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!
១ .កម្រិតជាតិស្ករល្អបំផុត
ប្រភេទជាតិស្ករដែលល្អបំផុតត្រូវបានគេរកឃើញនៅ អង្ករសម្រូប ។ ប្រភេទជាតិស្ករអាក្រក់ គឺដូចជាស្ករគ្រាប់ មិនមានសារធាតុសរសៃ(Fibers) វីតាមីន និងសារធាតុរ៉ែទេ។ សូមបញ្ចូលប្រភេទស្ករល្អទៅក្នុងរបបអាហាររបស់អ្នក ដោយព្យាយាមបរិភោគបន្លែ ផ្លែឈើ សាឡាដបន្ថែម។
២ .ជួយការពារស្បែកកុំឲ្យជាំ
អង្ករសម្រូបមានផ្ទុកសារធាតុសរសៃ (Fibers) ដែលផ្ដល់ប្រយោជន៍ដល់ស្បែកយ៉ាងល្អ។ វាក៏មានផ្ទុកសារធាតុរ៉ែសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម ម៉ាញ៉េស្យូម ដែលការពារស្បែកមិនឲ្យងាយខូច និងជាំ។ អង្ករសម្រូបក៏មានសារធាតុទប់ជាតិខ្លាញ់លើស្បែក មិនបង្កឲ្យកើតមុន និងជួយឲ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ។
៣ .ថែទាំស្បែកមិនឲ្យចាស់ជាងវ័យ
អង្ករសម្រូប ផ្ដល់នូវតុល្យភាពដែលល្អឥតខ្ចោះនៃកាបូអ៊ីដ្រាត និងប្រូតេអ៊ីនដែលមានច្រើនជាង ៥ ក្រាមក្នុងបាយឆ្អិនមួយកែវ។ ការសិក្សាស្រាវជ្រាវដោយយកមនុស្ស ២៤នាក់ ប្រើរយៈពេល ៨ សប្ដាហ៍ ដើម្បីឲ្យញ៉ាំអង្ករសម្រូបបានឲ្យឃើញថា ការបង្កើនប្រូតេអ៊ីនបង្កើនកម្លាំងក្នុងខ្លួន និងជួយរក្សាសម្រស់ ជាពិសេសស្បែកលើមុខ-ដងខ្លួនឲ្យក្មេងជាងវ័យ។
៤ .ជួយឲ្យសក់លូតលាស់បានល្អ
ក្រៅពីជួយការពារមិនឲ្យសក់ងាយខូចហើយ ថែមទាំងមានសារធាតុរ៉ែ និងវីតាមីនដូចរៀបរាប់ខាងលើ វាជួយពង្រឹងឫសគល់នៃសក់រឹងមាំ និងលូតលាស់បានល្អ។
ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយ ធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!
ចុចអានបន្ថែម៖ ទម្លាយហេតុផលនៃការប្រែប្រួលរសជាតិអង្ករមិនដូចដើម