តោះ! រៀនធ្វើម៉ាសអង្ករបិទមុខជួយឲ្យស្បែកភ្លឺថ្លា កំចាត់មុនសាច់

  • 2020-04-02 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អង្ករ​ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​នៅ​លើ​លោក​ វា​ជា​អាហារ​ចម្អែត​ពោះ​បាន​យូរ​​ បង្កើនកម្លាំង​ និង​ទ្រទ្រង់​រាង​កាយ​​ប្រចាំ​ថ្ងៃ។ រឹត​តែ​ល្អ​ជាង​នេះ​ សម្រាប់​នារី​ៗ​​ គឺ​គេ​អាចយក​ទឹក​អង្ករ​​ធ្វើ​ម៉ាស​បិទ​មុខ​​ ជំនួយ​ដល់​សម្រស់​ស្បែក​មុខ​​ និងជួយកាត់បន្ថយមុនសាច់តូចៗ​ថែម​ទៀត​ ព្រោះ​វា​មាន​​ផ្ទុក​សារធាតុ​សំខាន់​ដូចជា វីតាមីន B1, C និង E. ជាដើម។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

រីឯ​វិធី​ធ្វើ​វិញ ងាយស្រួល​និង​ជួយ​សន្សំ​សំចៃ​ថវិកា​ថែម​ទៀត៖

  • រាល់​ពេល​មុន​ដាក់​ដាំបាយ​ យើង​អាច​ត្រង​ទឹក​លាង​អង្ករ​ដាក់​ក្នុង​ដប​ទុក
រូបតំណាង
  • ​អាច​រក្សា​ទុក​នៅកន្លែង​ត្រជាក់​ ឬ​ទូរ​ទឹកកក

  • គួរ​សម្អាត​មុខ​ នឹង​ទឹក​ធម្មតា​ស្អាត​ជា​មុន។ បន្ទាប់​មក​យក​កន្សែង​ស្អាត​ ជ្រលក់​ទឹក​អង្ករ​សើម​ លាប​លើ​ផ្ទៃមុខ​ថ្នមៗ​

  • ជា​ចុង​ក្រោយ​យក​ម៉ាស​បិទ​ស្ងួត (សូម​មើល​រូបគំរូម៉ាសបន្ថែមក្នុងវីដេអូ) ត្រាំ​ក្នុង​​ទឹក​អង្ករ​ឲ្យ​រាង​ត្រជាក់​មួយសន្ទុះ​​ ហើយ​យក​បិទ​លើ​មុខ ទុក​រយៈ​ពេល​ប្រមាណ​ ១៥​ ទៅ​ ២០​នាទី​ (កុំ​ទុក​យូរ​ដល់​ម៉ាស​​ស្ងួត​ទឹកវិញ​​​)។

អនុវត្ត​បែបនេះ​​នៅ​ពេល​ព្រឹក​ និង​យប់​ រៀងរាល់​ថ្ងៃ​ រយៈ​ពេល​ ២ខែទៅ​ ៣ខែ អ្នក​នឹង​ឃើញលទ្ធផល​ស្បែក​មុខ​របស់​អ្នក​យ៉ាង​ពេញ​ចិត្ត។

សូមទស្សនាវីដេអូលម្អិតបន្ថែម៖

​​​​​​​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

អត្ថបទ៖ ស៊ិន សាវ៉េត