សញ្ញា​​​បញ្ជាក់​ថា​​អ្នក​​​ហត់​​នឿយ​​​​ចិត្ត​​​​​​​​​​​​​​​​​​ ច្រើន​​​ជាង​​ហត់​​​​​​នឿយ​កាយ

  • 2020-04-10 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អស់​កម្លាំង​​ខ្សោះ​​ក្នុង​​ខ្លួន​ដែរ​ទេ? ​​​​​​​តើ​អ្នក​​បាន​​រក​​ដំណោះ​ស្រាយ​​​ ដោយ​​សម្រាក​​ឬ​ធ្វើ​​អ្វី​​​​ផ្សេង នៅ​តែ​មិន​បាន​ផល​មែន​​ទេ?​ ​ជួន​កាល​​វា​​​មិន​មែន​បណ្តាល​​​មកពី​​រាង​កាយ​​​​​​​តែ​​មួយ​មុខ​ដែល​អស់​​​​​កម្លាំង​ បូក​​​​​​រួម​ជាមួយ​នឹង​​​​ហត់​​​នឿយ​​​ចិត្ត​​​​​បន្ថែម​ពី​​​លើ​​​ទៀត ទើប​​​​​ក្លាយ​​​​ជា​​បែប​នេះ។​ ​​​​​​​​​​​​​​​​​​បើ​​អ្នក​​​​សង្កេត​ឃើញ​​​មាន​សញ្ញា​​ដូច​​ខាង​ក្រោម​​​ មាន​ន័យ​​​​ថា​អ្នក​​កំពុង​​តែ​ហត់​​​​​នឿយ​​ក្នុង​​ចិត្ត​​ខ្លាំង ​​ដូច្នេះ​​​ហើយ​​ត្រូវ​​តាម​​ដាន​​​​​យក​​​ចិត្ត​​ទុក​​​ដាក់​​ ប្រុង​​ប្រយ័ត្ន​​ដើម្បី​​​ការពារ​​​​​​​​​​ខ្លួន​មិន​ឲ្យ​​​ធ្លាក់​​​ដុន​ដាប​ ពិបាក​​​កែ​ខៃ។

រូបតំណាង

​​​​​​​​១. មាន​អារម្មណ៍​ថា​​ឈឺ​​​នៅ​​ក្នុង​​​ខ្លួន​​​សុខ​ធម្មតា

​​​​​​​​​ខួរ​​ក្បាល រាង​កាយ​​ និង​​បេះ​​​ដូង​ មាន​ទំនាក់​ទំនង​​ផ្សារ​​ភ្ជាប់​គ្នា​។ ក្នុង​​ចំណោម​​​៣​​នេះ បើ​មាន​មួយ​​ណា​មិន​​ស្រួល​​ហើយ វា​​នឹង​​​ប៉ះ​ពាល់​​ទាំង​អស់។ ប្រសិន​​​បើ​អ្នក​​ហត់​​​​ចិត្ត ​​​រាង​​កាយ​​​​ក៏​​បង្ក​​ផល​​រំខាន​ទៅ​​​តាម​​​​ហ្នឹង​ដែរ ដូច​ជា​​​ ​​ឈឺ​​​ចាប់​ក្នុង​​​​ខ្លួន​​ពិបាក​​​ពន្យល់ ​​​វិល​​មុខ ចង់​​ក្អួត​​​ម្តងៗ ឈឺ​​​​​​ក្បាល​​​​​​​​​​​​​ខ្ទោកៗ​ ​​​​ស្រវាំង ​​ភើ​ក្នុង​​ក្រពះ​ជា​ដើម។

២​. ​​​​​​ភ័យ​​​ខ្លាច​​​ឬ​​ភ្លឹក​​ម្តងៗ

​​​​​​​ពេល​ណា​​​​​នៅ​ក្នុង​​​ចិត្ត​​ហត់​នឿយ​​​​ហើយ អ្នក​​ច្បាស់​ជា​​​ពិបាក​​​ស្វែង​​​​​រក​សេចក្ដី​​​ស្ងប់​​​ឲ្យ​​ខ្លួន​ឯង ហើយ​​មើល​ឃើញ​​​ពិភពលោក​​ហាក់​​​បី​​ជា​​​ងងឹត​​ឈឹង។ ទោះ​​ព្យាយាម​ធ្វើ​​រឿង​​​ដែល​​​​​សប្បាយ​​ចិត្ត​​ ក៏​​លែង​មាន​​​ប្រសិទ្ធភាព​​​ដូច​​មុន​​​ មាន​​​តែ​​​​អារម្មណ៍​​​​​​ភ័យ​​ខ្លាច អស់​​​សង្ឃឹម ឬ​​​ភ្លឹក​​​ម្តងៗ។

៣. ពិបាក​​​នឹង​​​ប្រឈម​​​ជាមួយ​​​បញ្ហា

រូបតំណាង

​​​ជីវិត​មាន​​​ចុះ​មាន​ឡើង ​​​​​​​​ប៉ុន្តែ​​ពេល​​​​​ជួប​​បញ្ហា អ្នក​​បែរ​​ជា​មិន​​​រឹង​មាំ​​​​​ដើម្បី​តតាំង​​ជាមួយ​​​​​ឧបសគ្គ​​​​​​​​តូច​ធំ​​​​ដែល​​កើត​ឡើង​​​​​នៅ​​​ចំពោះ​​​​​មុខ។ បើ​​ពិត​ជា​​បែប​​​​​​នេះ​​មែន ​​​​ត្រូវ​​​​ស្វះ​​ស្វែង​​​ស្រោច​ស្រង់​​​ខ្លួន​​​​​​ឯង​​ឡើង​​​វិញ ដោយ​​​វិធី​ណា​​ក៏​បាន មិន​​ថា​​​​​​​ទៅ​ហាត់​យូហ្គា តាំង​​​​សមាធិ ដើរ​​លេង​​លំហែ​​កាយ​ ដើម្បី​​យក​​​​ថាមពល​​​មក​​​វិញ។

៤. គេង​មិន​លក់

​​​​​​​​​​​​បើ​​អ្នក​មិន​​​សប្បាយ​ចិត្ត​​​​ស្មុគស្មាញ​​ច្រើន ទោះ​ខំ​​ប្រឹង​​​​ចូល​​គេង​​​លឿន​​សំងំ​​​បិទ​ភ្នែក​​​​២-៣ម៉ោង នៅ​​តែ​​គេង​​​​​​​មិន​​លក់​។ លុះ​​ពេល​ភ្ញាក់​ឡើង​​អ្នក​​ច្បាស់​ជា​​​​​​​មាន​អារម្មណ៍​​​មិន​​​​ស្រឡះ ល្វើយ​​និង​អស់​​កម្លាំង ពិបាក​​​ផ្តោត​​​អារម្មណ៍​​ក្នុង​​​ការ​ធ្វើ​​​​​​កិច្ចការ​​ផ្សេងៗ។

៥. ​ផ្លាស់​ប្តូរ​​អារម្មណ៍​​​​​ខុស​ធម្មតា

អ្នក​​​​មួម៉ៅ ឆាប់​​​​ខឹង​​ ឆាប់​​​ច្រណែន ឆាប់​​​​អន់​ចិត្ត​​​ ពិបាក​​គ្រប់​​គ្រង​​អារម្មណ៍​​​​​​​។ ក្តី​​ស្រលាញ់ ក្តី​មេត្តា​​​ដែល​ធ្លាប់​មាន មិន​​ដូច​កាល​ពី​មុន ដោយ​​​​សារ​​​​តែ​​អ្នក​​គ្មាន​​​កម្លាំង​​កំហែង​​​នៅ​​ក្នុង​ចិត្ត​​ទាល់​តែ​សោះ។

៦. មាន​អារម្មណ៍​​ថា​​​ឯកា ទោះ​បី​​​​កំពុង​តែ​នៅ​​​ជាមួយ​​គ្នា​​​ច្រើន​​​​​ក៏​ដោយ

​​​​​​​​​​​​​​អ្នក​​​​​ហាក់​បី​​​ឯកា​កណ្តោច​កណ្តែង​​ទោះ​​​មាន​គ្នា​​ច្រើន​​ក៏​ដោយ​ ​​​​គិត​ថា​គ្មាន​នរណា​​​​យល់​​​​ចិត្ត​អ្នក​​​​​​​​​​​​​​​​​​​​​ មិន​​​​អាច​ទុក​​ចិត្ត​មនុស្ស​​​​នៅ​ជុំវិញ​​​​​ខ្លូន​បាន ហើយ​​​​​​ចង់​​​នៅ​​​ស្ងាត់ៗ​​​ម្នាក់​​​ឯង​​​មិន​​​ចង់​​​​​មាន​​អ្នក​​​រំខាន។​

រូបតំណាង

៧. ​​​​​បារម្ភ​​ពី​​​​អនាគត​​​ប៉ុន្តែ​​មិន​អាច​ធ្វើ​​​​​​បាន​ក្រៅ​ពី​​ខ្វល់​​ចិត្ត​

​​​​​​ពេល​​​អ្នក​​​ហត់​​​ចិត្ត អ្នក​​​​​គ្មាន​​កម្លាំង​​​​​សូម្បី​​​គិតគូរ​​រៀប​​​​​​ចំ​​ផែន​ការ​​​​​​ទៅ​ថ្ងៃ​អនាគត។ អារម្មណ៍​​​រសាត់​អណ្តែត​គ្មាន​​ទិស​ដៅ​​​​​ពិត​​ប្រាកដ។ ​​​​​​​នេះ​​​​មូល​ហេតុ​​មួយ ដែល​ធ្វើ​​​​​​​​​​​​ឲ្យ​អ្នក​​​ខ្វល់​​​ខ្វាយ​ច្រើន ​​​​​​​មិន​អាច​​តាំង​​​ស្មារតី​​ឲ្យ​​នឹងន ដើម្បី​​​រីករាយ​​​​ជាមួយ​​ជីវិត​​​​ក្នុង​​បច្ចុប្បន្ន​កាល។

**​​​​​​​​​​​​​​វិធី​សាស្រ្ត​​​​​ក្នុង​​​ការ​​ជួយ​​​ព្យាបាល​​​ជំងឺ​​ហត់​នឿយ​​ចិត្ត​​​ មាន​​​ដូច​ជា៖

១. យក​ចិត្ត​​​ទុក​​ដាក់​​​​​​គិត​គូរ​​​​ពី​សុខភាព​​​​​​​​ផ្ទាល់​​​ខ្លួន​​​មុន​គេ​​បង្អស់ រឿង​​​ផ្សេង​​​ទុក​មួយ​​ឡែក​​​​សិន។

២. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ជំនួស​​​ការ​លេង​​​ទូរសព្ទ​​ហើយ​ងាក​មក​ធ្វើ​​​​សកម្មភាព​ផ្សេងៗ ដូច​ជា​​អាន​​​​​សៀវភៅ ហែល​ទឹក​​​​​​​​​​​​ រាំ​​ច្រៀង​ជា​​ដើម។

៣. ​​​ដើរ​​លេង​​នៅ​កន្លែង​​​​​​​​ធម្មជាតិ ​លំហែ​​​​​​​​​ខួរ​​ឲ្យ​​ស្រឡះ។

៤. ​​​ព្យាបាល​​​​​​​ដោយ​​​​វិធី​​​​ធម្មជាតិ​​​ដូចជា ​​​ឆ្ពុង​ឬ​​ម៉ាស្សា​​​ដើម្បី​​​ឲ្យ​​​ស្រួល​​ខ្លួន​​និង​មាន​​អារម្មណ៍​ល្អ។

៥. ជៀស​​​វាង​​​​បង្ខំ​​​​ខ្លួន​​ឯង​​ធ្វើ​​អ្វី​​ហួស​សមត្ថភាព ​​​ហើយ​ត្រូវ​​រស់​នៅ​​​​​​​​​ដោយ​​ភាព​​​អន់​អោន ចិត្ត​​មេត្តា​និង​​ក្តី​​ស្រលាញ់

៦. ​​​​​​​​​ដក​​​ដង្ហើម​​ឲ្យ​​បាន​វែងៗ ​​ហាត់​ប្រាណ និង​​​​​​ជ្រើសរើស​​របប​អាហារ​​ឲ្យ​​​បាន​​ត្រឹម​ត្រូវ។

រូបតំណាង

ក​​ម្លាំង​ចិត្ត​​​​​ពិត​ជា​​សំខាន់​​ខ្លាំង​ណាស់​​​សម្រាប់​​​មនុស្ស​​​គ្រប់​គ្នា កាលណា​​​​អ្នក​​​មាន​​​​​​​កម្លាំង​​​ចិត្ត​គ្រប់​​គ្រាន់ ទើប​អាច​​​​​​សម្រេច​កិច្ចការ​​ផ្សេងៗ​​​បាន​​​។ ហេតុ​​នេះ​​ហើយ ទោះ​មាន​​រឿង​​​អ្វី​កើត​ឡើង​​ក៏​​ដោយ ត្រូវ​​​​ប្រកាន់​ស្មារតី​​​រឹង​មាំ​​ជានិច្ច ដើម្បី​​​​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​​ក្នុង​ជីវិត៕

ចុចអានបន្ត៖ ស្រីៗ​ដែល​អង្គុយ​ធ្វើ​ការ​យូរ​ងាយ​ប្រឈម​ជំងឺ ៥ មុខ​នេះ​ខ្ពស់​បំផុត

ប្រភព៖ marketingmind ប្រែ​សម្រួល៖ ដេត ឈុនអ៉ី