អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព និងសម្រស់ របស់ក្រូចពោធិសាត់បើអ្នកជ្រើសទទួលទានជាប្រចាំ
- 2025-07-10 08:06:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព និងសម្រស់ របស់ក្រូចពោធិសាត់បើអ្នកជ្រើសទទួលទានជាប្រចាំ
អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព និងសម្រស់ របស់ក្រូចពោធិសាត់បើអ្នកជ្រើសទទួលទានជាប្រចាំ
ក្រូចពោធិសាត់ គឺជាផ្លែឈើមួយប្រភេទដែលមានជាតិឆ្ងាញ់ និងមានសារ:ប្រយោជន៍ច្រើន។ អ្នកជំនាញបានអះអាងថា នៅពេលដែលលោកអ្នកទទួលទានក្រូចពោធិសាត់ឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃនោះលោកអ្នកនឹងកាត់បន្ថយការទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រូចពោធិសាត់មានប្រយោជន៍ចំពោះសុខភាព និងសម្ផស្ស វាសំបូរដោយជាតិវីតាមីន ជាតិរ៉ែ និងជាតិសរសៃដ៏សំខាន់ សំរាប់ជួយដល់រូបរាងកាយឲ្យរីកលូតលាស់ និងមានសុខភាពបរិបូណ៍ទៀតផង ដែលដំណាំប្រភេទនេះសំបូរដោយជាតិវីតាមីនc ដែលមានប្រសិទ្ធភាពជួយកំចាក់អាការ:ផ្ដាសាយ រួមទាំងជួយពង្រីកដល់ប្រពន្ធ័ការពាររាងកាយជាច្រើនទៀតផងខាងក្រោម៖
ការទទួលទានទឹកក្រូចពោធិសាត់អាចធ្វើឲ្យប្រពន្ធ័ស៊ាំរបស់លោកអ្នករឹងមាំ ឆាប់ជាពីជំងឺ ដោយសារតែវាធ្វើឲ្យរាងកាយមិនខ្សោះជាតិទឹក
បង្កើនថាមពល និងសម្រួលដល់ដំណើរការប្រពន្ធ័បញ្ចេញចោលមិនទល់លាមកផងដែរ។
មានសារធាតុទ្រទ្រង់ការពាររាងកាយ និងជួយទប់ស្កាត់នៃការរីកលូតលាស់ដុំសាច់មហារីក
ទប់ស្កាត់កុំឲ្យឈាមកក
បន្ថយអាត្រាគ្រោះថ្នាក់មេរោគដែលទាក់ទងនឹងសរសៃឈាម និងបេះដូង។
ផ្តល់ឲ្យរាងកាយនូវជីវជាតិ C
ប្រឆាំងនឹងអាការៈរលាក
កកខ្លាញ់លើបំពង់អាទែ
បង្កើនឌីយ៉ាស្នូលសម្ពាធឈាម
បញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ នៅក្នុងរាងកាយ។
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងផងដែរថា នៅពេលដែលទទួលទានវីតាមីនc នៅក្នុងផ្លែក្រូចឲ្យបានច្រើន ប្រមាណ500មីលីក្រាមក្នុងមួយថ្ងៃនោះនឹងជួយកំចាត់ជាតិកូឡិស្ទើរ៉ុល(cholesterol ជាតិខ្លាញ់) ក្នុងខ្លួន។
នៅពេលដែរលោកអ្នកទទួលទានអាហារ លោកអ្នកគួរតែបរិភោគទឹកក្រូចស្រស់ដើម្បីជួយកំចាត់ជាតិខ្លាញ់ក្នុងអាហារបាន និងកាត់បន្ថយអាការ:ភ្នែកស្រវាំង។ អ្នកគួរទទួលទានក្រូចឲ្យបានមួយថ្ងៃចំនួន 3ផ្លែ វាអាចកាត់បន្ថយជំងឺមហារីកមាត់ មហារីកបំពង់ក មហារីកក្រពះរហូតដល់ 50% ហើយកាត់បន្ថយអត្រាកគ្រោះថ្នាក់ចំពោះអាការ:ងងឹតមុខ ខ្យល់ចាប់បានរហូតដល់19%។ ចំពោះស្រ្ដីមានផ្ទៃពោះសូមបរិភោគឲ្យបានច្រើនគួរសម វាពិតជាជួយដល់សុខភាពទារកនៅក្នុងផ្ទៃ និងម្តាយមានសុខភាពល្អផងដែរ។
ដោយឡែកចំពោះអ្នកដែលមានជំងឺគ្រុនពោះវៀន ជំងឺក្រពះ មិនត្រូវញ៉ាំក្រូចពោធិសាត់ច្រើនពេកនោះទេ ហើយនៅពេលញ៉ាំត្រូវលាយជាមួយស្ករ ឬអំបិលបន្តិច និងចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវញ៉ាំក្រូចពោធិសាត់ក្នុងកំរិតទាប ព្រោះវាអាចនាំឲ្យជាតិស្ករកើនឡើង។ អ្នករាគរុះវិញមិនត្រូវញ៉ាំក្រូចទេ ព្រោះវាអាចធ្វើឲ្យរាគរុះសារជាថ្មី។
ការទទួលទានក្រូចឲ្យបានជាប្រចាំ មិនត្រឹមតែធ្វើឲ្យសុខភាពល្អតែប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកស្រស់ថ្លាផងដែរ ព្រោះមនុស្សភាគច្រើន ច្រើនតែយកក្រូចពោធិសាត់លាយជាមួយទឹកដោះគោឆៅ ម៉្សៅរមាត ទឹកឃ្មុំ... ដើម្បីយកមកកែខៃស្បែកឲ្យមានភាពស្រស់ស្អាត។
ដូច្នេះ ចំពោះអ្នកដែលមិនទាន់បានអនុវត្តន៍ គួរតែចាប់ផ្ដើមដើម្បីកាត់បន្ថយការឈឺ និងការទៅព្យាបាលនៅមន្ទីរពេទ្យញឹកញាប់៕