ស្រីៗ​ដែល​អង្គុយ​ធ្វើ​ការ​យូរ​ងាយ​ប្រឈម​ជំងឺ ៥ មុខ​នេះ​ខ្ពស់​បំផុត

  • 2019-01-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលនៅ​ពី​ក្មេង​ម្នាក់​ៗ​​តែង​ស្រមៃ​ចង់​បាន​ការងារ​ក្នុង office មាន​កុំព្យូទ័រ​នៅ​ពី​មុខ។ តែ​ពេល​ប្រឡូក​ពិត​ជីវិត​ការងារ​បច្ចុប្បន្ន​មិន​ស្អាត​ដូច​ដែល​អ្នក​ធ្លាប់​សុបិន​នោះ​ទេ តើ​អ្នក​រៀន​ប៉ុន្មាន​ឆ្នាំ? ចំណាយ​ប្រាក់​អស់​ប៉ុន្មាន? តែ​ពេល​មក​ធ្វើការ​បែរជា​ត្រូវ​មាន​ហានិភ័យ​ច្រើន​រឿង​ជំងឺ​នេះ​ទៅ​វិញ។

១.សម្ពាធ​ឈាម​ខ្ពស់

លក្ខណៈ​នៃ​ជំងឺ​នេះ​គឺ​វិលមុខ​ញឹកញាប់ ដែល​វា​ជា​រោគ​សញ្ញា​នៃ​ជំងឺ​លើស​ឈាម ឬ​កូលេស្តេរ៉ុល​ខ្ពស់។

២.ភ្នែក​ចុះ​ខ្សោយ

លក្ខណៈ​នៃ​ជំងឺ​នេះ គឺ​មើល​មិន​ច្បាស់លាស់​ដូច​មុន ហើយ​ភ្នែក​ចាប់ផ្ដើម​ព្រិល​ពិបាក​ក្នុង​ការ​សម្លឹង អាន ឬ​ត្រូវ​ប្រើ​ពន្លឺ​ខ្លាំង​ណាស់​ទើប​មើល​ឃើញ។

៣.ជំងឺ​បាក់​ទឹកចិត្ត

លក្ខណៈ​នៃ​ជំងឺ​នេះ​មាន អារម្មណ៍​ធុញទ្រាន់ ឯកា ទុក្ខ​ព្រួយ មិន​ចង់​រស់នៅ​លើ​លោក​នេះ។

៤.ត្រចៀក​មិន​សូវ​វៃ

បាត់បង់​ការ​ស្ដាប់ ឬ​មិន​ឮ​អ្វី​ទាំងអស់ ដែល​អាការៈ​នេះ​បណ្ដាល​មក​ពី​ការ​និយាយ​ខ្លាំង​ពេក និង​ការ​ដាក់​កាស​គ្រប់​ពេល។

៥.ធាត់

ធាត់​អាច​ត្រូវ​បាន​និយាយ​ថា​ជំងឺ ហើយ​ក៏​ជា​ជំងឺ​ដែល​ពិបាក​បំផុត​សម្រាប់​ស្ត្រី។ គ្មាន​នរណា​ម្នាក់​ចង់​ក្លាយ​ជា​បែប​នោះ​ឡើយ តែ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​វា​បែរ​ជា​បែប​នោះ។ លក្ខណៈ​នៃ​ជំងឺ​នេះ រាងកាយ​បាន​ប្រមូល​ជាតិ​ខ្លាញ់​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ ហើយ​មក​ផ្ទុក​នៅ​ម្ដុំ​ក្បាល​ពោះ។ ផល​វិបាក គឺ​មិន​ងាយ​ផ្លាស់​ទី​នៅ​គ្រប់​ទី​កន្លែង ហើយ​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង៕

ចុចអាន៖​ធ្វើ​​ការ​​​បាន​លុយ​​​​​តែ​​មុខ​​​​ឆាប់​​ចាស់ ដោយ​​​សារ​មូល​​​​​​​ហេតុ​​ទាំង​​​នេះ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម