មិន​នឹក​ស្មាន​សោះ​ថា ការ​ហាត់​ប្រាណ​ពេល​ពពោះមានអត្ថ​ប្រយោជន៍​ច្រើន​បែប​នេះ​

  • 2019-12-11 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

គ្រប់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ ការ​ហាត់​ប្រាណ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​អ្នក​ ហើយ​វា​កាន់​តែ​សំខាន់​ទៀត​បើ​អ្នក​អាច​ឆ្លៀត​ពេល​ហាត់​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ​អ្នក​ជំនាញ​ជា​ច្រើន​បាន​បញ្ចាក់​ថា​ សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ការ​ហាត់​ប្រាណ​ក្នុង​​កម្រិត​មធ្យម​រយៈពេល​ពី​ ២០​ទៅ៣០​នាទី គឺ​ជួយ​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​រួម​មាន៖

រូបតំណាង

១. ជំនួយ​ផ្នែក​កម្លាំង​

ការ​ហាត់​ប្រាណ​ជួយ​ពង្រឹង​ចលនា​សាច់ដុំ​ និង​ ធ្វើ​ឱ្យ​អ្នក​ពោរពេញ​ទៅ​ដោយ​​កម្លាំង​ ងាយ​ស្រួល​ក្នុង​ការ​បំពេញ​រាល់​កិច្ចការ​ទាំងឡាយ។

២. ជំនួយ​ក្នុង​ការ​គេង

ស្ត្រី​មាន​ផ្ទៃ​ពោះ​ ភាគ​ច្រើន​មាន​ការ​លំ​បាក​ក្នុង​ការ​គេង តែ​អស់​បារម្ភ​ហើយ​ប្រសិន​ជា​អ្នក​បាន​ធ្វើ​ការ​ហាត់​ប្រាណ​ជា​មុន​សិន​នោះ។ ភាព​នឿយ​ហត់​ពី​ការ​ហាត់​ប្រាណ​នឹង​ជួយឱ្យ​អ្នក​ងាយ​ស្រួល​គេង​ជាង​មុន​ ជាពិសេស​ធ្វើ​ឱ្យ​ដំណេក​អ្នក​​ស្ងប់​ល្អ​ទៀត​ផង។

៣. កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​រាង​កាយ

ពេល​អ្នក​ធ្វើ​ការ​ហាត់​ប្រាណ រាង​កាយ​របស់​អ្នក​មាន​ភាព​រឹងមាំ​ និង អាច​ទប់​ទល់​ជាមួយ​ការ​ឈឺ​សន្លាក់ ឬ ​ឆ្អឹងឆ្អែង​បាន​ច្រើន​។ ការ​ហាត់​ប្រាណ​ និង​ ហាត់​យូហ្គា​ជួយ​ពន្លាត​ឆ្អឹង ហើយ​កាត់​បន្ថយ​ការ​ឈឺ​ចង្កេះ ឈឺ​ខ្នង​ និង​ចលនា​ឈាម​ឱ្យ​ដើរ​បាន​ស្រួល​ផង​ដែរ។

រូបតំណាង

​៤. ជួយ​សម្រួល​ដល់​ការ​សម្រាល​កូន

កាល​ណា​អ្នក​អាច​រក្សា​សុខភាព​ និង រាង​កាយ​អ្នក​បាន​រឹង​មាំ​ល្អ​ពេល​ពពោះ វា​អាចជួយ​សម្រួល​ដល់​ការ​សម្រាល​កូន​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ស្រ្តីពពោះ​ដែល​បាន​អនុវត្ត​នូវ​វិធី​ហាត់​ប្រាណ​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ​ ងាយ​ស្រួល​ក្នុង​ការ​សម្រាល​កូន​ និង ប្រើ​ប្រាស់​រយៈ​ពេល​តិច​ជាង​ស្ត្រី​ដែល​គាត់​មិន​បាន​អនុវត្ត។

៥. កាត់​បន្ថយ​ជំងឺ​ស្រ្តេស និង​ ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា

ស្រ្តី​មាន​ផ្ទៃ​ពោះ​ច្រើន​មាន​អារម្មណ៍​​ឡើង​ចុះ មិន​ទៀង ឆាប់​មួរម៉ៅ​ជាដើម​។ ដូចនេះ​ ការ​ហាត់​ប្រាណ ឬ យូហ្គា ជួយ​សម្រួល​ផ្លូវ​អារម្មណ៍​ច្រើន​ ជាពិសេស​ជួយ​ឱ្យ​អារម្មណ៍​ស្ងប់​ល្អ និង មាន​ភាព​ស្រស់​ស្រាយ​ផង​ដែរ។

៦. ងាយ​ស្រួល​សម្រក​រាង​វិញ ក្រោយ​សម្រាល​កូន​រួច

ការ​ហាត់​ប្រាណ​ពេល​អ្នក​ពពោះ ជួយ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ហួស​ហេតុ​ ព្រម​ទាំង​ជួយ​រក្សា​រាង​​និង​សុខភាព​ទៀត​ផង។ ដូច្នេះ ទោះ​អ្នក​សម្រាល​កូន​រួច​ ក៏​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រក​រាង​មក​វិញ ​ដោយ​ការ​ចំណាយ​ពេល​តិច​ទៀត​ផង ព្រោះ​រាង​កាយ​ និង សាច់​ដុំ​របស់​អ្នក​វា​ស៊ាំ​ទៅ​នឹង​ការ​ហាត់​ប្រាណ​រួច​ស្រាប់​ហើយ​៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ បើ​ចូល​ដល់​អាយុ​៣-៤​ខែ​ហើយ កូន​មិន​ទាន់​ចេះ​រឿង​ទាំង​នេះ អ្នក​ម្ដាយ​កុំ​គិត​ថា​អត់​អី!

ប្រភព៖ babycenter ប្រែ​សម្រួល៖ Siyou Tang