តួកុនសិចជប៉ុនបង្ករចម្រូងចម្រាស ពេលរៀបការជាមួយខ្លួនឯង
- 2019-03-06 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួកុនសិចជប៉ុនបង្ករចម្រូងចម្រាស ពេលរៀបការជាមួយខ្លួនឯង
នាង Mana Sakura តារាសម្ដែងភាពយន្តអាសអភាសរបស់ជប៉ុនបានធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងនៅពេលសម្រេចចិត្ត្បំពាក់ចិញ្ចៀន ហើយរៀបការជាមួយខ្លួនឯង។
មុននេះបន្តិច បណ្ដាញព័ត៌មានជប៉ុន និងចិនបានចុះផ្សាយព្រោងព្រាតពីព័ត៌មានតារាសម្ដែងស្រីស្រើបស្រាល Mana Sakura វ័យ២៦ឆ្នាំ ក្រោយពេលនាងបានប្រព្រឹត្តពិធីអាពាហ៍ពិពាហ៍ ម្នាក់ឯង។ តាមនោះដែរ ទាំងកូនកំលោះ និងកូនក្រមុំគឺសុទ្ធតែរ៉ាប់រងដោយ Mana Sakura ទាំងអស់។
ពិធីមង្គលការរបស់ស្រីស្អាតកើតឆ្នាំ ១៩៩៣ ត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ AbemaTV។ នៅក្នុងពិធី រ៉ូបមង្គលការ ចិញ្ចៀន និងពាក្យសម្បងសុទ្ធតែមានគ្រប់ទាំងអស់។ Sakura បានបំពាក់ចិញ្ចៀន និងស្បថថា នឹងធ្វើឲ្យខ្លួនឯងមានសុភមង្គលជាងមុន។
និយាយពីការសម្រេចចិត្តរៀបការខ្លួនឯង តារាសម្ដែងរូបនេះបានឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ថាឲ្យតម្លៃខ្លួនឯងជាងមុន ហើយនឹងព្យាយាមជាងមុនទៀតដើម្បីមានមោទនភាពលើខ្លួនឯង”។
គួរបញ្ជាក់ផងដែរ រៀបការនឹងខ្លួនឯងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅជប៉ុន ទោះបីជាពិធីនេះមិនទាន់ទទួលបានច្បាប់គាំទ្រក៏ដោយ។ ក្រោយពេលរៀបការនឹងខ្លួនឯង បុគ្គលនោះមិនអាចមានសង្សារ ឬរៀបការនឹងអ្នកដទៃបានឡើយ៕
ចុចអាន៖អ្នកបង្កើត Momo៖ “វាបានស្លាប់បាត់ហើយ ខ្ញុំជាអ្នកសម្លាប់វា”