ធ្វើ​បែប​ណា​ទើប​​កុំ​ឲ្យ​​​​​រឿង​អនាគត​ក្លាយ​ជា​រឿង​ស្ត្រេស និង​ស្មុគស្មាញ?

  • 2017-12-19 02:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​ចាស់​នឹង​កន្លង​ផុត​ក្នុង​ពេល​ឆាប់ៗ​ ហើយ​​ឆ្នាំ​ថ្មី​ក៏​កំពុង​តែ​ត្រៀម​ខ្លួន​នឹង​ចូល​មក​ដល់​ដូច​គ្នា​។ អាយុ​កាន់​តែ​ច្រើន​ជាង​មុន អ្នក​ក៏​ប្រហែល​កំពុង​គិត​ថា​ខ្លួន​ឯង​បាន​​រីក​ចំរើន​ដល់​​កម្រិត​ណា​ហើយ គួរ​តែ​រៀប​គម្រោង​បែប​ណា​ខ្លះ​សម្រាប់​ភាព​​ជោគជ័យ​បន្ថែម​​​ក្នុង​ឆ្នាំ​ថ្មី​។ រឿង​អនាគត​គ្មាន​អ្នកណា​អាច​​ទាយ​ដឹង​មុន​ទេ ហេតុអ្វី​ទើប​អ្នក​​ត្រូវ​គិត​​​​ច្រើន រហូត​ធ្វើ​ឲ្យ​ខ្លួន​ពិបាក ស្មុគស្មាញ​ដល់​ម្ល៉ឹង?​ ប្រើ​វិធី​ទាំង​៤​ខាង​ក្រោម​ដើម្បី​បញ្ឈប់​ការ​ខ្វល់ខ្វាយ​ទាំង​​ឡាយ នោះ​អ្នក​​នឹង​​អាច​រីករាយ​ ធូរ​ស្រាល​បាន​ខ្លះ​​​៖​

១. កុំ​រៀប​គម្រោង​អនាគត​មហាសាល​ខ្លាំង​​ពេក​

ប្រសិន​បើ​អ្នក​គិតគូរ រៀប​គម្រោង​​រយៈ​ពេល​​ពេញ​មួយ​ឆ្នាំ ច្រើន ល្អិតល្អន់​​ពេក អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ខ្វល់ខ្វាយ ភ័យ​ព្រួយ​ខ្លាំង​ជា​មិន​ខាន​។​​ មុន​នឹង​ឈាន​ដល់​គម្រោង​ធំ អ្នក​គួរ​​​រៀបចំ​ផែនការ កំណត់​គោលដៅ​តូចៗ​ប្រចាំ​ខែ​​​​​​វិញ​ទើប​ជា​​​រឿង​ដែល​គួរ​ធ្វើ​។​ បែប​នេះ​អ្នក​​ក៏​មិន​សូវ​មាន​សំពាធ​ផ្លូវ​ចិត្ត​ខ្លាំង​។​

២. ទទួល​ស្គាល់​នូវ​អ្វី​ដែល​អ្នក​មិន​​អាច​ផ្លាស់ប្ដូរ​បាន​

ទោះ​អ្នក​ជា​មនុស្ស​រឹងមាំ ឆ្លាត​ ឬ​ពូកែ​​ប៉ុណ្ណា​ ក៏​​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​នៅ​តែ​មិន​អាច​ផ្លាស់ប្ដូរ​បាន ព្រោះ​វា​នៅ​ក្រៅ​រង្វង់​គ្រប់គ្រង និង​សមត្ថភាព​របស់​អ្នក​។ ដូច្នេះ​កុំ​​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​ទៅ​គិត​រឿង​ដែល​មិន​ទាន់​កើត​ឡើយ​ថ្វី​។

៣. ​វា​ជា​ក្ដី​ស្រមៃ​​​របស់​អ្នក​ ដូច្នេះ​​អ្នក​ប្រាកដ​ជា​ធ្វើ​បាន​

ព្រួយ​បារម្ភ​​​ពី​រឿង​អនាគត មិន​បាន​ជួយ​អ្វី​ក្រៅ​ពី​បន្ថែម​ភាព​​ធុញថប់ ភ័យ​ខ្លាច​ឲ្យ​អ្នក​​មុន​នោះ​ទេ​។ រឿង​ដែល​សំខាន់ គឺ​អ្នក​ត្រូវ​សាង​ភាព​ជឿជាក់​ឲ្យ​ខ្លួន​ឯង​។ បើ​វា​ជា​រឿង​ដែល​អ្នក​ស្រមៃ​ចង់​ធ្វើ​ អ្នក​ប្រាកដ​ជា​​អាច​ធ្វើ​វា​បាន​ ព្រោះ​អ្នក​បាន​ត្រៀម​ខ្លួន​​​​នឹង​ធ្វើ​វា​​ឲ្យ​បាន​ល្អ​បំផុត​រួចរាល់​យូរ​មក​ហើយ​។​

៤. ផ្ដោត​​អារម្មណ៍​លើ​រឿង​ផ្សេង​

កុំ​​ចេះ​តែ​អង្គុយ​ខ្វល់​​ ដោយ​មិន​បញ្ចេញ​សកម្មភាព​​អ្វី​សោះ​នោះ​។ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់ អ្នក​ត្រូវ​​ចាប់​ផ្តើម​​​​ធ្វើ​រឿង​មាន​ប្រយោជន៍​​​តូចៗ មួយ​ចំនួន​ជា​រៀងរាល់​ថ្ងៃ​ ដូច​ជា​ ប្រឡង​យក​ប័ណ្ណ​បើកបរ​ ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព ឬ​ទម្លាប់​អាន​សៀវភៅ​ជា​ដើម​ ៕

ចុចអាន៖

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម