គួរត្រៀមអ្វីខ្លះ សម្រាប់ឆ្នាំ ២០១៨? ៨ យ៉ាងនេះ ជារឿងដែលអ្នកគួរត្រៀមសម្រាប់ឆ្នាំថ្មី
- 2017-12-13 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរត្រៀមអ្វីខ្លះ សម្រាប់ឆ្នាំ ២០១៨? ៨ យ៉ាងនេះ ជារឿងដែលអ្នកគួរត្រៀមសម្រាប់ឆ្នាំថ្មី
ជិតដាច់ឆ្នាំហើយ តើប្រិយមិត្តបានត្រៀមខ្លួនហើយឬនៅ សម្រាប់ការទទួលយករឿងថ្មីៗ និងបោះចោលរឿងកន្លងទៅ។ បើមិនទាន់បានត្រៀមខ្លួនទេ កញ្ញា សូមណែនាំរឿងដែលគួរត្រៀមសម្រាប់ឆ្នាំ ២០១៨ ដើម្បីទទួលបានជោគជ័យនាឆ្នាំក្រោយ កុំចេះតែបណ្ដោយជីវិតឥតន័យទៀត៖
១.គួរធ្វើបញ្ជីបូកសរុបប្រាក់កាក់ដែលទទួលបានពីឆ្នាំចាស់ ហើយធ្វើបញ្ជីចំណាយផង ដើម្បីឲ្យដឹងថាក្នុងមួយឆ្នាំនេះរកបានប៉ុន្មាន និងចាយទៅវិញអស់ប៉ុន្មាន។ ធ្វើបែបនេះយើងនឹងរៀបផែនការត្រូវនៅឆ្នាំក្រោយ ដើម្បីមានសេសសល់ហិរញ្ញវត្ថុខ្លះ ទុកធ្វើអ្វីមានប្រយោជន៍សម្រាប់ខ្លួនឯង។
២.ស្វែងរកចំណុចខ្សោយ ដែលធ្វើឲ្យខ្លួនគ្មានការរីកចម្រើនកាលពីឆ្នាំចាស់។ តែកុំភ្លេចរកចំណុចខ្លាំងផង ព្រោះពេលណាអ្នកដឹងពីចំណុចទាំង ២ នេះ ងាយស្រួលអភិវឌ្ឍខ្លួនទៅមុខទៀត។ មួយវិញទៀតគួរកុំភ្លេច កត់ទុកនូវកំហុសឆ្គងពីឆ្នាំចាស់ ដើម្បីកុំឲ្យឆ្នាំថ្មីនៅមានដដែលៗ។
៣.បោះចោលបញ្ហាខ្លះៗ ដែលធ្ងន់ជាប់នឹងស្មា ថាបើមិនដូច្នោះទេ ឆ្នាំថ្មីអ្នកក៏គ្មានអ្វីថ្មីដែរ ព្រោះរវល់តែគិតពីរឿងចាស់ៗ។ រឿងណាដែលអាចយកមកឆ្នាំថ្មីបាន ចាំយក បើគិតថាវាគ្មានប្រយោជន៍ ឬជួយឲ្យអ្នកមានភាពរីកចម្រើនទេ មិនបាច់ទេ។
៤.ចង់បានរបស់អ្វីបន្ថែមក្នុងឆ្នាំ ២០១៨។ មនុស្សម្នាក់ៗតែងចង់បានអ្វីថ្មី សម្រាប់ជីវិត ដូចនេះប្រសិនបើចង់បានរបស់ប្រើប្រាស់ទំនើបចូលមកក្នុងជីវិត គួរតែរៀបផែនការណ៍ ថាគួរធ្វើអ្វី ដើម្បីអាចទទួលរបស់ទាំងនោះបាន។
៥.គួររៀបគម្រោងទៅដើរលេងបរទេសឲ្យបានម្ដងក្នុងមួយឆ្នាំ ព្រោះវាជួយឲ្យអ្នកកាន់តែមានគំនិតថ្មីៗ ពេលបានជួបមនុស្សច្រើនប្រភេទ។
៦.បញ្ចប់គោលដៅឆ្នាំចាស់ ថ្វីបើមានពេលតែពីរសប្ដាហ៍នៅសេសសល់ក្នុងឆ្នាំនេះក៏ដោយ តែវានៅល្អ ដើម្បីឲ្យអ្នកមានពេលបញ្ចប់ការងារឆ្នាំចាស់ឲ្យអស់។ ព្រោះឆ្នាំថ្មីគួរធ្វើអ្វីថ្មីៗបន្ថែមទៀត ទើបជីវិតអ្នកមានភាពរលូន មិនជំពាក់នឹងរឿងចាស់។
៧.សរសេរគោលដៅ ២០១៨ របស់អ្នក។ អ្នកត្រូវគិតពីពេលនេះទៅថា ឆ្នាំក្រោយត្រូវធ្វើអ្វីខ្លះ ព្រោះបើគ្មានផែនការទេ គឺមិនអាចដំណើរការបានឡើយ។
៨.ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមិត្តចាស់ៗ ដោយសារកាលពីឆ្នាំចាស់អ្នកខ្លះមិនបានចំណាយពេលជាមួយពួកម៉ាក។ ដូចនេះត្រូវស្ដារវាឡើងវិញ ដើម្បីកុំឲ្យបាត់បង់មិត្តភាព ព្រោះមិនងាយសាងឡើងមកទេ៕
ចុចអាន៖កំហុស ៨យ៉ាងក្នុងឆ្នាំ២០១៧ តែដាច់ខាតមិនឲ្យកើតឡើងម្ដងទៀតនាឆ្នាំ២០១៨