បើ​ស្រី​ៗ​ចោល​ទម្លាប់​ទាំង ៥នេះ​បាន សង្សារ​​នឹង​សប្បាយ​ចិត្ត​ជាង​​​​​​អី​ទៅ​ទៀត

  • 2017-11-28 02:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ស្រលាញ់​គ្នា មាន​សកម្មភាព​ខ្លះ​ដែល​មនុស្ស​ស្រី​តែង​គិត​ថា​វា​ជា​រឿង​ធម្មតា ហើយ​ក៏​មិន​រអែង​ពេល​សម្ដែង​ចេញ​មក។ តែ​ក្នុង​ចិត្ត​មនុស្ស​ប្រុស​តែង​បន់​ថា​បើ​សង្សារ​គេ​ចោល​ទម្លាប់​ទាំង​អស់​នេះ​បាន​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​នោះ​ទេ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ទាំង​នោះ។

រូបតំណាង

**១. ពេល​ណា​ក៏​តោង​គេ​ស្អិត​ដូច​ឈ្លើង**

ដឹង​ថា​ស្រលាញ់​គ្នា នៅ​ក្បែរ​គ្នា​ជា​រឿង​ធម្មតា​តែ​មិន​មែន​ឲ្យ​តែ​គេ​​មាន​មុខ​នៅ​ទី​ណា អ្នក​ត្រូវ​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ​នោះ​ទេ គេ​ក៏​ត្រូវ​ពេល​វេលា​ផ្ទាល់​ខ្លួន​ដែរ។

២. មិន​ទុក​ឲ្យ​គេ​មាន​ពេល​ទំនេរ

ក្រោយ​ផ្ញើ​សារ​ទៅ​៥​វិនាទី បើ​គេ​មិន​ឆ្លើយ​មក​វិញ​ទេ អ្នក​នឹង​គិត​ដោយ​ស្វ័យប្រវត្តិ​ថា​គេ​កំពុង​មាន​អ្នក​ថ្មី ហើយ​លែង​ខ្វល់​ពី​អ្នក​ហើយ។ យើង​ត្រូវ​ដឹង​ថា​ក្រៅ​ពី​ស្នេហា គេ​ក៏​មាន​ការងារ ក៏​ដូច​ជា​ការ​រៀនសូត្រ​ផ្សេង​ទៀត​ដែរ។ កុំ​ធ្វើ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់​នឹង​យើង​ឲ្យ​សោះ។

៣. ធ្វើ​ជា​ខឹង​ដើម្បី​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់

នេះ​គឺ​ស្នៀត​ដែល​ស្រី​ៗ​តែង​ប្រើ​បំផុត គឺ​ធ្វើ​ជា​ងងក់​ដើម្បី​ឲ្យ​គេ​មក​លួងលោម។ តែ​ស្នៀត​នេះ​ក៏​ជា​ទង្វើ​ដែល​សម្លាប់​ស្នេហា​របស់​អ្នក​ដែរ ព្រោះ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​ឲ្យ​សង្សារ​ខ្លួន​ងាក​ខឹង​ៗ​នោះ​ឡើយ។

រូបតំណាង

៤. ចូល​ចិត្ត​រអ៊ូរទាំ

ផ្ទុយ​ពី​មនុស្ស​ស្រី មនុស្ស​ប្រុស​មិន​ចូលចិត្ត​និយាយ​ច្រើន​ឡើយ ហើយ​ក៏​មិន​ចូលចិត្ត​មនុស្ស​និយាយ​ច្រើន​ដូច​គ្នា។ ការ​ដែល​ស្ដាប់​រឿង​ដដែល​ៗ​ឡើង​ច្រំដែល​ធ្វើ​ឲ្យ​គេ​គ្មាន​អារម្មណ៍​នឹង​ជួប​អ្នក​ត​ទៀត។ ជំនួស​ឲ្យ​ការ​រអ៊ូ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​សាក​ផ្ដល់​យោបល់​ឲ្យ​គេ​សាក​មើល ក្រែង​បាន​លទ្ធផល​ជាង​មុន។

៥. មិន​ឲ្យ​តម្លៃ​អ្វី​ដែល​គេ​ធ្វើ

បើ​មិន​សរសើរ​ពី​អ្វី​ដែល​គេ​ធ្វើ​ទេ កុំ​ជាន់​ពន្លិច​វា​អី ព្រោះ​ទោះ​ជា​យ៉ាងណា​ក៏​គេ​បាន​ចំណាយ​កម្លាំង​ញើស​ឈាម​ដើម្បី​ធ្វើ​វា​ដែរ។ មិន​ជ្រុល​ជា​មិន​បាន​លើក​ទឹក​ចិត្ត​គេ​ហើយ សូម​កុំ​បំបាក់​ទឹក​ចិត្ត​គេ​អី។ មាន​ពេល​ខ្លះ​យើង​ជ្រុល​និយាយ​ពាក្យ​ធ្វើ​ឲ្យ​គេ​ឈឺ​ទាំង​ដែល​មិន​ដឹង​ខ្លួន ដូច​នេះ​កុំ​ភ្លេច​ពត់​អណ្ដាត​៧​ដង​មុន​និយាយ​ណា៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel