១០រឿង​ដែល​មនុស្ស​ស្រី​គួរ​ឆ្លង​កាត់ មុន​ឈាន​ចូល​ជីវិត​រៀប​ការ

  • 2017-11-15 08:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ​រៀប​ការ​គួរ​តែ​ជា​វ័យ​មួយ​ដែល​សម​ល្មម មិន​ចាស់​ពេល មិន​ក្មេង​ពេក ដូច្នេះ​អ្នក​អាច​នឹង​ជួប​រឿង​ជា​ច្រើន​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក។ ខាង​ក្រោម​នេះ​ក៏​ជា​រឿង​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​គួរ​តែ​ឆ្លង​កាត់ មុន​ឈាន​ចូល​ដល់​ជីវិត​រៀប​ការ​៖​

១. បែក​បាក់​ស្នេហា​

ប្រហែល​វា​ជា​រឿង​មួយ​ដែល​គ្មាន​អ្នក​ណា​ចង់​ជួប​ តែ​អ្នក​ត្រូវ​ដឹង​ថា​វា​បាន​បង្រៀន​អ្នក​ច្រើន​ណាស់​ បង្រៀន​អ្នក​ឲ្យ​ស្គាល់​មនុស្ស​ បង្រៀន​អ្នក​ឲ្យ​ស្គាល់​ពី​កំហុស​ខ្លួន​ឯង​ ហើយ​ពេល​ខ្លះ​វា​បាន​បង្រៀន​អ្នក​ឲ្យ​កាន់​តែ​រឹង​មាំ​ទៀត​ផង។

រូបតំណាង

**២. រៀន​ពី​កំហុស​ដែល​អ្នក​មាន​ក្នុង​​អតីតកាល​**

ក្រឡេក​មើល​អតីតកាល​របស់​អ្នក​ តើ​អ្នក​មាន​បាន​ធ្វើ​ខុស​ ឬ​ មិន​ល្អ​ត្រង់​ណា​ទេ​?​ តើ​អ្នក​ដែល​ចាត់​ទុក​ការ​ស្រឡាញ់​របស់​អ្នកណា​ម្នាក់​ជា​ការ​លេង​សើច​ទេ​?​ តើ​អ្នក​ធ្លាប់​ធ្វើ​បាប​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ទេ​?​ បើ​អ្នក​មាន​ អ្នក​ត្រូវ​តែ​កែ​ប្រែ​ ហើយ​ស្វែង​រក​ហេតុផល​ថា​ហេតុ​អី​បាន​ជា​​អ្នក​ធ្វើ​បែប​នេះ​។

៣. ស្រឡាញ់​មនុស្ស​ប្រុស​ច្រើន​ជាង​ម្នាក់​

មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​អាច​ជួប​ស្នេហ៍​ពិត​​ក្នុង​ស្នេហា​ទី​មួយ​របស់​គេ​?​ ​​ ដូច្នេះ​អ្នក​ត្រូវ​​​បើក​ចិត្ត​ដើម្បី​​រក​មនុស្ស​ប្រុស​ដ៏​ល្អ​ម្នាក់​ មិន​មែន​ងប់ងុល​លើ​​​មនុស្ស​ម្នាក់​នោះ​ទេ​។

៤. ចំណាយ​ពេល​នៅ​ម្នាក់​ឯង​

ធ្លាប់​រៀន​រស់​នៅ​ម្នាក់​ឯង​ហើយ​ឬ​នៅ?​ បើ​មិន​ទាន់​អ្នក​គួរ​តែ​រៀន​មុន​ពេល​ដែល​អ្នក​រៀប​ការ​ជាមួយ​អ្នក​ណា​ម្នាក់​ ព្រោះ​ពេល​ខ្លះ​គ្មាន​អ្នក​ណា​អាច​កំដរ​យើង​បាន​រហូត​នោះ​ទេ​ ។

រូបតំណាង

៥. ទទួល​ស្គាល់​ការពិត​

អ្នក​ត្រូវ​ចេះ​ទទួល​យក​ការពិត​ ហើយ​ដោះ​ស្រាយ​វា​ មិន​មែន​ចេះ​តែ​រស់​ក្នុង​ការ​យល់សប្ដិ​នោះ​ទេ។ ឧទាហរណ៍​ថា ក្រោយ​ពី​រៀប​ការ​ទើប​​អ្នក​ដឹង​ថា​ ប្ដី​របស់​អ្នក​មាន​បំណុល​ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ម៉េច?​ ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​រៀន​មុន​រៀប​ការ។

៦. រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​មែន​ជា​គ្រួសារ​អ្នក

គិត​មើល​ថា​អ្នក​អាច​រស់​នៅ​ជាមួយ​គ្រួសារ​ខាង​ប្ដី​អ្នក​បាន​ទេ​ បើ​អ្នក​មិន​ទាន់​ទម្លាប់​នោះ​ អ្នក​ត្រូវ​រៀន​រស់​នៅ​ រៀន​សម្រប​ខ្លួន​ទោះ​បី​អ្នក​ទៅ​ទី​ណា​ក៏​ដោយ។

៧. ចំណាយ​ពេល​ជាមួយ​ការងារ​អ្នក​

កុំ​រៀប​ការ​មុន​ពេល​ដែល​អ្នក​មាន​ការងារ។​ ត្រូវ​ប្រាកដ​ថា​អ្នក​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​ និង​កូន​អ្នក​បាន​ទោះ​ជា​គ្មាន​ប្ដី​របស់​អ្នក​ក៏​ដោយ។

រូបតំណាង

៨. ស្វែង​យល់​ពី​ហេតុផល​ដែល​អ្នក​ចង់​រៀបការ​

ត្រូវ​ដឹង​ពី​បំណង​ដែល​អ្នក​សម្រេច​ចិត្ត​រៀបការ​ កុំ​ដោយសារ​ការ​បង្ខំ​ គេច​វេះ​ពី​អ្វី​មួយ​ ឬ​ក៏​រៀប​ការ​ដោយ​សារ​ការ​ចង់​បាន​ប្រយោជន៍​ ពី​អ្នក​ដទៃ។

៩. រៀន​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ

អ្នក​ត្រូវ​រៀន​អភ័យទោស​ឲ្យ​អ្នក​ណា​ម្នាក់​ ព្រោះ​គ្មាន​អ្នក​ណា​ដែល​ថា​មិន​ដែល​ធ្វើ​ធ្វើ​ខុស​នោះ​ទេ​ ហើយ​ជីវិត​គ្រួសារ​រឹត​តែ​ត្រូវ​ឲ្យ​អ្នក​ចេះ​អភ័យទោស​ជាង​ពេល​ដែល​អ្នក​នៅ​លីវ​ទៀត​ផង។

១០. ស្រឡាញ់​មនុស្ស​ម្នាក់​នូវ​អ្វី​ដែល​គេ​មាន​

អ្នក​ត្រូវ​ចេះ​ស្រឡាញ់​មនុស្ស​ម្នាក់​នូវ​អ្វី​ដែល​គេ​មាន​​ មិន​មែន​ស្រឡាញ់​តែ​សំបក​ក្រៅ​ដែល​គេ​មាន​នោះ​ទេ​ អ្នក​ត្រូវ​ចេះ​ស្រឡាញ់​ទាំង​ចំណុច​ល្អ​ និង​ចំណុច​អាក្រក់។

រូបតំណាង

ជីវិត​មិន​មែន​ចេះ​តែ​​ជួប​រឿង​ល្អ​រហូត​នោះ​ទេ​ ពេល​ខ្លះ​ទាល់​តែ​អ្នក​ជួប​រឿង​ឈឺចាប់​ហើយ​ទើប​អាច​រក​សេចក្ដី​សុខ​បាន៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម