ការពិតមួយចំនួនអំពីក្រែមលាបមាត់ដែលអ្នកមិនបានដឹង
- 2017-08-30 03:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតមួយចំនួនអំពីក្រែមលាបមាត់ដែលអ្នកមិនបានដឹង
ក្រែមលាបមាត់គឺជាគ្រឿងសម្អាងតូចមួយ ប៉ុន្តែមានឥទ្ធិពលអាចធ្វើឲ្យស្ត្រីមើលទៅស្អាតនិងមានភាពជឿជាក់លើខ្លួនឯងមិនធម្មតា។ តើអ្នកដឹងទេថារបស់ដ៏តូចមួយនេះមានរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលគួរឲ្យចាប់អារម្មណ៍៖
១. ក្រែមដំបូងមានកំណើតតាំងពី៥,០០០ឆ្នាំមុនគ្រិស្តសករាជម្ល៉េះ
គឺកើតឡើងនៅនគរ Mesopotamia ដែលស្ត្រីនៅទីនោះបានយកកម្ទេចត្បូងល្អិតៗមកបំបែកដើម្បីលាបបបូរមាត់ឲ្យស្រស់ស្អាត។
២. ក្រែមលាបមាត់ជួយឲ្យអ្នកមើលទៅជោគជ័យមួយកម្រិត
ក្នុងក្រសែភ្នែកមនុស្សទូទៅ ស្ត្រីដែលមានក្រែមលើបបូរមាត់ភ្លឺរលោងគឺជាស្ត្រីដែលមើលទៅជោគជ័យបំផុត។ ដូចនេះបើអ្នកត្រូវចូលរួមកម្មវិធីផ្សេងៗ កុំភ្លេចក្រែមឲ្យសោះ។
៣. អាចជួយអ្នកបំពេញការងារបានល្អ
នេះមិនមែនដោយសារសារធាតុអ្វីទេ តែដោយសារតែអារម្មណ៍ទៅវិញ។ បើតាមការសិក្សាបានបង្ហាញថាស្ត្រីដែលមានលាបក្រែមព្រមទាំងគ្រឿងសម្អាងផងនោះតែងមានភាពជឿជាក់ខ្ពស់លើខ្លួនឯង។ ដូចនេះគេតែងបំពេញការងារបានយ៉ាងជោគជ័យ។
៤. ប៉ុន្តែក្រែមអាចធ្វើឲ្យបបូរមាត់ស្ងួតបាន
គឺក្នុងករណីដែលអ្នកប្រើវារហូតមិនដាច់សោះ។
៥. ក្រែមមួយចំនួនមានសារធាតុប៉ះពាល់សុខភាពដែរ
ដូចជាប៉ះពាល់ស្បែក ប្រព័ន្ធភាពស៊ាំ និងការលូតលាស់ជាដើម។ អ្នកគួរតែពិនិត្យគ្រឿងផ្សំ និងផលិតផលក្រុមហ៊ុនឲ្យបានច្បាស់មុននឹងទិញវា ជៀសវាងប៉ះផលិតផលមិនល្អ៕
ចុចអាន៖ គន្លឹះសន្សំសំចៃ! ក្រែមមួយដើមអាចប្រើជំនួសគ្រឿង Makeup ច្រើនមុខ